កីឡាករបាល់ទាត់លីគកំពូលអឺរ៉ុប ២២រូប ដែលមានអ្នកគាំទ្រនៅលើ Instagram ច្រើនជាងគេ

វាជារឿងដែលពិបាកនឹងបដិសេធ ក្នុងការនិយាយថា Cristiano Ronaldo ជាកីឡាករដែលល្បីឈ្មោះជាងគេលើពិភពលោក ដោយសំអាងទៅលើចំនួនអ្នកគាំទ្រ ខ្សែប្រយុទ្ធឆ្នើមរូបនេះ នៅលើបណ្ដាញសង្គមដែលរួមមាន Facebook, Twitter និង Instagram បូកបញ្ចូលគ្នា ច្រើនជាងកីឡាករបាល់ទាត់ណាៗទាំងអស់។

ខ្សែប្រយុទ្ធរបស់ក្លឹប Juventus រូបនេះ គឺជាកីឡាករបាល់ទាត់ដែលមានអ្នកតាមដានច្រើនជាងគេបង្អស់នៅលើបណ្ដាញសង្គម Instagram ដែលបានបង្ហាញនូវរូបភាព និង វីដេអូ ទាក់ទងនឹងជីវិតរស់នៅប្រចាំថ្ងៃដែលបច្ចុប្បន្នមាន ១៤៣លាន Followers។

ខ្សែប្រយុទ្ធ Neymar របស់ក្លឹបបារាំង Paris Saint-Germain ស្ថិតនៅលេខរៀងទី២ ដោយមានអ្នកគាំទ្រសរុបជាង ១០៣លាន followers ដែលបាននាំមុខអតីតមិត្តរួមក្រុមរបស់ខ្លួន Lionel Messi ជិត៤លាន followers។

ហើយខាងក្រោមនេះ ជាកីឡាករបាល់ទាត់ដែលមានអ្នក follow ច្រើនបំផុតទាំង២២រូប នៅលើបណ្ដាញសង្គម Instagram៖

រូបភាព៖ AS