Liverpool សំលឹងឃើញកីឡាករក្នុងលីគម្នាក់ ដែលអាចមកជំនួសតំណែងរបស់ Mane ក្នុងពេលខាងមុខ

ក្រុមហង្សក្រហម Liverpool ត្រូវបានគេរាយការណ៍ថាបានកំណត់គោលដៅទៅលើខ្សែប្រយុទ្ធស្លាបរបស់ក្រុម Leicester City កីឡាករ Harvey Barnes ដែលអាចស្នងតំណែងបន្តពី Sadio Mane ។

Sadio Mane

ជាក់ស្តែង Mane ត្រូវបានគេចាត់ទុកថាជាខ្សែប្រយុទ្ធស្លាបដ៏ល្អបំផុតម្នាក់នៅលើលោក សម្រាប់ប៉ុន្មានរដូវកាលកន្លងមក ប៉ុន្តែយ៉ាងណា ក្នុងពេលថ្មីៗនេះកីឡាករសេណេហ្គាល់ ហាក់មានទម្រង់លេងធ្លាក់ចុះ ស្របពេលកន្លងមកក៏ធ្លាប់មានបញ្ហាចម្រូ.ងចម្រា.សជាមួយអ្នកចាត់ការក្រុមលោក Jurgen Klopp ផងដែរ​ ។

Sadio Mane

ហើយ យ៉ាងណាបើយោងតាមរបាយការណ៍ចុងក្រោយមួយ ដែលចុះផ្សាយដោយ Fichajes បានឲ្យដឹងថាកីឡាករ Barnes របស់ក្លឹប Leicester City កំពុងតែទាក់ទាញការចាប់អារម្មណ៍ខ្លាំង ពីសំណាក់ក្រុមហង្សក្រហម Liverpool ដោយពួកគេបានចាត់ទុកតារាឆ្នើមរូបនេះ ជាអ្នកដែលអាចមកជំនួសតំណែងរបស់ Mane ក្នុងពេលខាងមុខទៀតផង ។

Harvey Barnes

គួរបញ្ជាក់ថា Barnes អាចរកបាន ៩ គ្រាប់ និង assist ចំនួន ៤ លើក ពីការបង្ហាញខ្លួន ២៥ ប្រកួត នៅក្នុងក្របខ័ណ្ឌ Premier League កាលពីរដូវកាលមុន។ របាយការណ៍ខាងលើក៏បានបង្ហាញទៀតផងដែរថា Barnes បច្ចុប្បន្នកំពុងស្ថិតក្រោមកិច្ចសន្យាជាមួយ Leicester រហូតដល់ឆ្នាំ ២០២៥ ឯណោះ ហើយក្រុមកញ្ចៀងខៀវ មិនដែលគិតចង់ចែកផ្លូវជាមួយកីឡាកររូបនេះនោះទេ ៕​

ប្រភព: CaughtOffside

អានអត្ថបទបន្ទាប់៖ កីឡាករ Arsenal ម្នាក់កំណត់គោលដៅឈ្នះ Premier League ក្នុងរយៈពេល២ឆ្នាំ

Martin Odegaard មានបំណងចង់ជួយឱ្យ Arsenal ផ្លាស់ប្ដូរស្ថានភាពដែលពួកគេកំពុងជួបប្រទះបច្ចុប្បន្ន ដោយបានកំណត់គោលដៅក្នុងការប្រជែងទាំង Premier League និង UEFA Champions League។

ខ្សែបម្រើជនជាតិន័រវែសរូបនេះ បានសម្រេចការផ្ទេរជាអចិន្ដ្រៃយ៍មកកាន់ក្លិបដែលមានមូលដ្ឋាននៃភាគខាងជើងទីក្រុងឡុងដ៍ ក្នុងរដូវក្ដៅនេះពីក្លិប Real Madrid ជាមួយកិច្ចសន្យារយៈពេល៤ឆ្នាំ។

ការមកដល់របស់គេនៅទឹកដី Emirates ស្របពេលក្លិបកំពុងប្រឈមនឹងបញ្ហាលំបាក ដោយស្ថិតនៅបាតតារាងលីគកំពូលអង់គ្លេស ប៉ុន្ដែកីឡាករវ័យ២២ឆ្នាំ នៅតែសង្ឃឹមថា អនាគតដ៏ខ្លី ក្លិបរបស់គេនឹងទទួលបានជោគជ័យ។

នៅពេលត្រូវបានសួរនាំពីគោលបំណងរបស់ខ្លួនសម្រាប់ការចូលរួម ក្រុមកាំភ្លើងទំ Odegaard ថ្លែងប្រាប់ Sky Sports ថា៖ “ដើម្បីជួយក្លិបឡើងកំពូលតារាង ហើយប្រជែងពានអឺរ៉ុប”។

“សម្រាប់រដូវកាលនេះ ជាការពិត យើងព្យាយាមត្រលប់ទៅកាន់បាល់ទាត់អឺរ៉ុបវិញ ហើយបន្ទាប់មកជាក្ដីសង្ឃឹមជាមួយពេលវេលា ដែលឈ្នះពានរង្វាន់ Champions League ហើយសង្ឃឹមថាអាចឈ្នះ Premier League ក្នុងរយៈពេលពីរឆ្នាំចុងក្រោយ។ នេះជាអ្វីដែលគួរតែកើតឡើងនៅក្លិបនេះ”៕

ប្រភព៖ Goal