ទោះត្រូវបានដកចេញពីជម្រើសជាតិ តែកីឡាករ Juve ម្នាក់នឹងជាប់ជម្រើសដំបូងចុងសប្ដាហ៍នេះ

Weston McKennie នឹងវិលទៅចូលរួមក្នុងជម្រើស១១នាក់ដំបូងក្នុងក្រុម Juventus សម្រាប់ជំនួបទល់នឹង Napoli នាថ្ងៃសៅរ៍នេះ ទោះបីជារូបគេត្រូវបានដកឈ្មោះពីបញ្ជីក្រុមជម្រើសជាតិអាមេរិក ក្នុងសប្ដាហ៍នេះក៏ដោយ។

ខ្សែបម្រើវ័យក្មេង ត្រូវបានឈ្មោះពីបញ្ជីក្រុមអាមេរិក មុនពេលប្រកួតជម្រុះ FIFA World Cup ជាមួយហង់ដូរ៉ាស ដោយសារការល្មើសវិធានការកូវីដ១៩។

McKennie ក៏បានសូមអភ័យទោសចំពោះកំហុសដែលបានប្រព្រឹត្ត ប៉ុន្ដែគេត្រូវបានវីរបុរសក្រុមជម្រើសជាតិអាមេរិកលោក Landon Donovan ព្រមានថា គេបានធ្វើឱ្យប៉ះពាល់ដល់អនាគតរបស់ខ្លួននៅក្នុងក្រុមអាមេរិក។

ដ្បិតកូនក្រុមជួបបញ្ហាដ៏ចម្រូងចម្រាស់ ប៉ុន្ដែអ្នកចាត់ការ Massimiliano Allegri របស់ក្លិប Juventus បាននិយាយថា McKennie នឹងមានឈ្មោះក្នុងការប្រកួតចុងសប្ដាហ៍នេះ។

លោកបាននិយាយថា៖ “McKennie សុខធម្មតាទេ ហើយនឹងស្ថិតក្នុងជម្រើស១១នាក់ដំបូង យើងនឹងបានឃើញតួនាទីរបស់គេ។ Federico Chiesa នឹងស្នាក់នៅផ្ទះ ដើម្បីជាការការពារ។ យើងមានជម្រើស line-up ដ៏សក្ដិសមសម្រាប់ការប្រកួតទល់នឹង Napoli”។

ប្រភព៖ Goal

អានអត្ថបទបន្ទាប់៖ កីឡាករ Arsenal ម្នាក់កំណត់គោលដៅឈ្នះ Premier League ក្នុងរយៈពេល២ឆ្នាំ

Martin Odegaard មានបំណងចង់ជួយឱ្យ Arsenal ផ្លាស់ប្ដូរស្ថានភាពដែលពួកគេកំពុងជួបប្រទះបច្ចុប្បន្ន ដោយបានកំណត់គោលដៅក្នុងការប្រជែងទាំង Premier League និង UEFA Champions League។

ខ្សែបម្រើជនជាតិន័រវែសរូបនេះ បានសម្រេចការផ្ទេរជាអចិន្ដ្រៃយ៍មកកាន់ក្លិបដែលមានមូលដ្ឋាននៃភាគខាងជើងទីក្រុងឡុងដ៍ ក្នុងរដូវក្ដៅនេះពីក្លិប Real Madrid ជាមួយកិច្ចសន្យារយៈពេល៤ឆ្នាំ។

ការមកដល់របស់គេនៅទឹកដី Emirates ស្របពេលក្លិបកំពុងប្រឈមនឹងបញ្ហាលំបាក ដោយស្ថិតនៅបាតតារាងលីគកំពូលអង់គ្លេស ប៉ុន្ដែកីឡាករវ័យ២២ឆ្នាំ នៅតែសង្ឃឹមថា អនាគតដ៏ខ្លី ក្លិបរបស់គេនឹងទទួលបានជោគជ័យ។

នៅពេលត្រូវបានសួរនាំពីគោលបំណងរបស់ខ្លួនសម្រាប់ការចូលរួម ក្រុមកាំភ្លើងទំ Odegaard ថ្លែងប្រាប់ Sky Sports ថា៖ “ដើម្បីជួយក្លិបឡើងកំពូលតារាង ហើយប្រជែងពានអឺរ៉ុប”។

“សម្រាប់រដូវកាលនេះ ជាការពិត យើងព្យាយាមត្រលប់ទៅកាន់បាល់ទាត់អឺរ៉ុបវិញ ហើយបន្ទាប់មកជាក្ដីសង្ឃឹមជាមួយពេលវេលា ដែលឈ្នះពានរង្វាន់ Champions League ហើយសង្ឃឹមថាអាចឈ្នះ Premier League ក្នុងរយៈពេលពីរឆ្នាំចុងក្រោយ។ នេះជាអ្វីដែលគួរតែកើតឡើងនៅក្លិបនេះ”៕

ប្រភព៖ Goal