ទោះ Man Utd ចាញ់ តែ Ronaldo អាចបំបែកកំណត់ត្រាពិសេស របស់ Messi និងជើងចាស់ R.Madrid មួយរូប

Cristiano Ronaldo បានរកគ្រាប់បាល់ដំបូងគេនៅក្នុងការប្រកួតវគ្គចែកពូលក្របខណ្ឌ Champions League រដូវកាលឆ្នាំ ២០២១-២២ នេះ ទល់នឹងក្រុម Young Boys ស្របពេលវាក៏ក្លាយជាការស៊ុតបញ្ចូលទីទៅលើក្រុមទី ៣៦ ផ្សេងគ្នាផងដែរ សម្រាប់ខ្សែប្រយុទ្ធវ័យ ៣៦ ឆ្នាំរូបនេះ ដែលអាចតាមស្មើកំណត់ត្រាចាស់របស់ Lionel Messi ទៀតផង ។

Cristiano Ronaldo

មិនតែប៉ុណ្ណោះខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្កាល់ ក៏បានក្លាយជាកីឡាករដំបូងគេ ដែលរកគ្រាប់បាល់បើកឆាកក្នុងរដូវកាលពីផ្សេងគ្នានៅក្របខ័ណ្ឌ Champions League ផងដែរ ដោយលើកដំបូងជាមួយក្រុម Real Madrid ក្នុងអំឡុងជ័យជម្នះ ៥-២ ទល់នឹងក្រុម FC Zurich កាលពីរដូវកាល ២០០៩-១០ និងជាមួយក្រុម Manchester United នៅរដូវកាលនេះ ។

Cristiano Ronaldo

ជាក់ស្តែង Ronaldo បានវិលត្រឡប់មកកាន់ទឹកដី Old Trafford វិញ ពីក្រុមសេះបង្កង់ Juventus នៅរដូវក្តៅនេះ ស្របពេលលោកបានបង្កើតកំណត់ត្រាថ្មីមួយបន្ថែមទៀត នៅក្របខ័ណ្ឌ Champions League តាមរយ:ការបង្ហាញខ្លួនលើកទី ១៧៧ អំឡុងប្រកួតទល់ក្រុម Young Boys យប់មិញ ដែលនេះមានន័យថាលោកអាចតាមស្មើកំណត់ត្រារបស់អតីតមិត្តរួមក្រុម Real Madrid លោក Iker Casillas ផងដែរ ។

Cristiano Ronaldo , Iker Casillas

ក្រៅពីនេះ ម្ចាស់ពានរង្វាន់ Ballon d’Or ៥ សម័យកាលរូបនេះ ក៏ជាអ្នករកគ្រាប់បាល់បានច្រើនជាងគេនៅក្នុងប្រវត្តិសាស្ត្រ Champions League ផងដែរ ​ហើយឥឡូវនេះលោកមាន ១៥ គ្រាប់ នាំមុខពីលើ Messi ដែលឈរនៅចំណាត់ថ្នាក់លេខ ២ បន្ទាប់ពីការស៊ុតបញ្ចូលទីទៅលើក្រុម Young Boys នានាទីទី ១៣ ដោយធ្វើឲ្យគ្រាប់បាល់សរុបកើនឡើងដល់ ១៣៥ គ្រាប់ហើយ ៕​

Cristiano Ronaldo

ប្រភព:  Sportsmole

អានអត្ថបទបន្ទាប់៖ Ferdinand ថា​ក្រោយ​ប្តូរ​ចេញ Ronaldo មិន​គប្បី​បង្ហាញ​សកម្មភាព​នេះ​ទេ​យប់មិញ

ការ​ប្រកួត​រវាង Man Utd និង Young Boys កាល​ពី​យប់​មិញ បាន​បញ្ចប់​ទៅ​ក្រោម​លទ្ធផល ២-១ ដែល​ម្ចាស់​ផ្ទះ​នៅ​ទឹកដី​ស្វីស បាន​ឆ្លៀត​ឱកាស​យក​ឈ្នះ​ទៅ​លើ​ក្រុម​ភ្ញៀវ ក្រោយ​ការ​លេង ១០ ទល់ ១១ ជិត ៦០ នាទី។

Cristiano Ronaldo
Cristiano Ronaldo

Cristiano Ronaldo ក៏​មិន​បាន​លេង​ពេញ​ម៉ោង​ដែរ ពោល​ត្រូវ​បាន​ប្តូរ​ចេញ និង​ជំនួស​មក​វិញ​នៅ Jesse Lingard ដោយ​លោក Ole Gunnar Solskjaer ចង់​រៀប​ប្រព័ន្ធ​លេង​ឲ្យ​ការពារ ដើម្បី​ទប់ទ.ល់​នឹង Young Boys តែ​ចុង​ក្រោយ​មិន​បាន​សម្រេច។

កំឡុង​ពេល​ប្តូរ​ចេញ Ronaldo មិន​បាន​ត្រលប់​មក​អង្គុយ​ភ្លាមៗ​ស្រួលបួល​ទេ តែ​លោក​បែរ​ជា​មក​ឈរ​ស្រែ.ក​ណែនាំ​ទៅ​កាន់​មិត្ត​រួម​ក្រុម​ពី​ចម្ងាយ។ សម្រាប់​អាកប្បកិរិយា​បែប​នេះ មតិ​ខ្លះ​ក៏​ពេញ​ចិត្ត តែ​សម្រាប់​លោក Rio Ferdinand ជា​អតីត​មិត្ត​រួម​ក្រុម​នៅ​បិសាច​ក្រហម បាន​និយាយ​ថា ជា​សកម្មភាព​ដែល​មិន​គួរ​បង្ហាញ​ចេញ​មក ពោល​គួរ​តែ​ទៅ​អង្គុយ​ល្អ​ជាង។

Ferdinand
Cristiano Ronaldo

ប្រាប់ BT Sport លោក Ferdinand ថា៖ “បើ​ខ្ញុំ​ជា​អ្នកចាត់ការ​ពេល​នោះ​វិញ ខ្ញុំ​និយាយ​ស្មោះត្រង់​ទៅ ខ្ញុំ​នឹង​ប្រាប់​ឲ្យ​ Ronaldo គេ​ទៅ​អង្គុយ​ចុះ​ហើយ”។

ស្រដៀង​នឹង​ការ​លើក​ឡើង​របស់ Peter Crouch ​បន្ត៖ “ប្រសិន​ខ្ញុំ​កំពុង​អង្គុយ​នៅ​បម្រុង ខ្ញុំ​ប្រាប់​ឲ្យ​គេ​មក​អង្គុយ​ចុះ​ហើយ តែ​នេះ​គេ​ជា Cristiano អ៊ីចឹង​ឲ្យ​គេ​ធ្វើ​ចុះ”៕

ប្រភព៖ Metro