ព័រទុយហ្គាល់​កំពុង​បញ្ចុះបញ្ចូ.ល​ផ្ទេរ​យុវជន​ម្នាក់ ឲ្យ​ប្តូរ​សញ្ជាតិ​ចេញ​ពី​ក្រុម​អង់គ្លេស

ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់ កំពុង​មាន​ផែនការណ៍​បញ្ចុះបញ្ចូ.ល​យុវជន​សញ្ជាតិ​ដើម​ព័រទុយហ្គាល់​ ឲ្យ​ប្តូរ​សញ្ជាតិ ហើយ​ចាកចេញ​ពី​ជម្រើស​ជាតិ​អង់គ្លេស មក​ចូលរួម​នៅ​ប្រទេស​កំណើត​វិញ។

Fernando
Carvalho

នោះ​គឺ​យុវជន​វ័យ ១៩ ឆ្នាំ Fabio Carvalho ដែល​កំពុង​បម្រើ​អាជីព​ឲ្យ​ក្លឹប Fulham តែ​គេ​បាន​កោះហៅ​ឲ្យ​ទៅ​ចូលរួម​នៅ​ជម្រើស​ជាតិ​អង់គ្លេស សម្រាប់​ឈុត​យុវជន​កាល​ពី​ពេល​កន្លង​ទៅ តួ​យ៉ាង​មាន U16/17/18 ហើយ​ពេល​ខាង​មុខ​ទំនង​នឹង​ត្រូវ​បាន​ឈុត​ធំ​កោះហៅ​ទៅ​ចូលរួម​ក៏​ថា​បាន។

ដ្បិត​បើ​សមាគម​បាល់ទាត់​អង់គ្លេស​មាន​បំណង​ចង់​រក្សា​ទុក Carvalho ឲ្យ​បន្ត​នៅ តែ​យុវជន​មាន​សញ្ជាតិ​ដើម​នៅ​ទីក្រុង Lisbon ប្រទេស​ព័រទុយហ្គាល់ ក៏​នឹង​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​​ជា​ថ្មី​ផង​ដែរ ព្រោះ​ពេល​នេះ​សមាគម​បាល់ទាត់​ព័រទុយហ្គាល់ បាន​ទាក់ទង​មក​កាន់​គេ​ហើយ ណា​មួយ​មុន​អាយុ ២១ ឆ្នាំ​តាម​ច្បាប់ FIFA កីឡាករ​អាច​មាន​សិទ្ធ​ប្តូរ​សញ្ជាតិ​នៅ​ទាន់​ពេល។

Carvalho

​បញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា កីឡាករ​វ័យ ១៩ ឆ្នាំ លេង​នៅ​តំណែង​បម្រើ​ប្រយុទ្ធ ហើយ​គេ​ទើប​តែ​ឡើង​មក​លេង​នៅ​ឈុត​ធំ​ឲ្យ Fulham រដូវ​ក្តៅ​កន្លង​នេះ​ទេ។ ជាមួយ​ការ​បង្ហាញ​ខ្លួន ១១ ប្រកួត គេ​រក​បាន ៤ គ្រាប់​និង Assist ១ លើក ដែល​ជា​សញ្ញា​ល្អ​បណ្តើរៗ​ហើយ៕

ប្រភព៖ SportBible

អានអត្ថបទបន្ទាប់៖ Ferdinand ថា​ក្រោយ​ប្តូរ​ចេញ Ronaldo មិន​គប្បី​បង្ហាញ​សកម្មភាព​នេះ​ទេ​យប់មិញ

ការ​ប្រកួត​រវាង Man Utd និង Young Boys កាល​ពី​យប់​មិញ បាន​បញ្ចប់​ទៅ​ក្រោម​លទ្ធផល ២-១ ដែល​ម្ចាស់​ផ្ទះ​នៅ​ទឹកដី​ស្វីស បាន​ឆ្លៀត​ឱកាស​យក​ឈ្នះ​ទៅ​លើ​ក្រុម​ភ្ញៀវ ក្រោយ​ការ​លេង ១០ ទល់ ១១ ជិត ៦០ នាទី។

Cristiano Ronaldo
Cristiano Ronaldo

Cristiano Ronaldo ក៏​មិន​បាន​លេង​ពេញ​ម៉ោង​ដែរ ពោល​ត្រូវ​បាន​ប្តូរ​ចេញ និង​ជំនួស​មក​វិញ​នៅ Jesse Lingard ដោយ​លោក Ole Gunnar Solskjaer ចង់​រៀប​ប្រព័ន្ធ​លេង​ឲ្យ​ការពារ ដើម្បី​ទប់ទ.ល់​នឹង Young Boys តែ​ចុង​ក្រោយ​មិន​បាន​សម្រេច។

កំឡុង​ពេល​ប្តូរ​ចេញ Ronaldo មិន​បាន​ត្រលប់​មក​អង្គុយ​ភ្លាមៗ​ស្រួលបួល​ទេ តែ​លោក​បែរ​ជា​មក​ឈរ​ស្រែ.ក​ណែនាំ​ទៅ​កាន់​មិត្ត​រួម​ក្រុម​ពី​ចម្ងាយ។ សម្រាប់​អាកប្បកិរិយា​បែប​នេះ មតិ​ខ្លះ​ក៏​ពេញ​ចិត្ត តែ​សម្រាប់​លោក Rio Ferdinand ជា​អតីត​មិត្ត​រួម​ក្រុម​នៅ​បិសាច​ក្រហម បាន​និយាយ​ថា ជា​សកម្មភាព​ដែល​មិន​គួរ​បង្ហាញ​ចេញ​មក ពោល​គួរ​តែ​ទៅ​អង្គុយ​ល្អ​ជាង។

Ferdinand
Cristiano Ronaldo

ប្រាប់ BT Sport លោក Ferdinand ថា៖ “បើ​ខ្ញុំ​ជា​អ្នកចាត់ការ​ពេល​នោះ​វិញ ខ្ញុំ​និយាយ​ស្មោះត្រង់​ទៅ ខ្ញុំ​នឹង​ប្រាប់​ឲ្យ​ Ronaldo គេ​ទៅ​អង្គុយ​ចុះ​ហើយ”។

ស្រដៀង​នឹង​ការ​លើក​ឡើង​របស់ Peter Crouch ​បន្ត៖ “ប្រសិន​ខ្ញុំ​កំពុង​អង្គុយ​នៅ​បម្រុង ខ្ញុំ​ប្រាប់​ឲ្យ​គេ​មក​អង្គុយ​ចុះ​ហើយ តែ​នេះ​គេ​ជា Cristiano អ៊ីចឹង​ឲ្យ​គេ​ធ្វើ​ចុះ”៕

ប្រភព៖ Metro