Wolverhampton Wanderers បានក្លាយជាក្លិបបាល់ទាត់ដំបូងនៅអង់គ្លេស ដែលបានបង្កើតជាផលិតកម្មចម្រៀងដែលមានឈ្មោះថា Wolves Records។
ក្លិបនៃក្របខណ្ឌ Premeir League មួយនេះ បានសហការជាមួយក្រុមហ៊ុន Alternative Distribution Alliance(ADA) ក្នុងការបង្កើតជាផលិតកម្មតន្ដ្រីមួយឡើង ដើម្បីបង្ហាញការស្រលាញ់តន្ដ្រី និងកីឡា។
នាពេលបច្ចុប្បន្ន ផលិតកម្មដ៏ថ្មីនេះ កំពុងស្វែងរកសិល្បករ ដើម្បីមកចូលរួម ហើយការផ្ដោតជាដំបូងគឺសិល្បករក្នុងស្រុកនៃតំបន់ Midlands មុនពេលឈានដល់ការជ្រើសរើសសិល្បករបរទេស។
អ្នកនិពន្ធ និងជាអ្នកដឹកនាំលោក S-X ដែលធ្លាប់ធ្វើការជាមួយតារាចម្រៀងរ៉េបល្បីឈ្មោះមួយចំនួនរួមមាន Lil Wayne, Chance the Rapper និង Childish Gambino ជាដើម បានកំណត់គោលដៅស្វែងរកសិល្បករដែលមានទេពកោសល្យខ្ពស់ ដើម្បីធ្វើការជាមួយគ្នា និងបង្កើនភាពល្បីល្បាញសម្រាប់ផលិតកម្មថ្មី ដែលមានការចូលរួមពីក្លិបបាល់ទាត់ Wolves។
អានអត្ថបទបន្ទាប់៖ តំបន់មួយនៅក្នុងក្រុម Juventus បន្ដជួយបញ្ហាមិនទាន់ដោះស្រាយ បង្កើតកំណត់ត្រាមួយគួរឱ្យបារ.ម្ភ
តំបន់ការពារបច្ចុប្បន្នរបស់ Juventus នៅតែបន្ដជាបញ្ហាបន្ទាប់ពីពួកគេបានបញ្ចប់លទ្ធផលក្នុងការប្រកួត Serie A ដោយស្មើគ្នាជាមួយ AC Milan ដោយលទ្ធផល ១-១ កាលពីយប់ថ្ងៃអាទិត្យកន្លងទៅនេះ នៅកីឡដ្ឋាន Allianz។
អ្នកចាត់ការ Massimilano Allegri នៅតែមិនទាន់ដឹកនាំក្រុមទទួលបានជ័យជម្នះក្នុងលីគជាលើកដំបូងនៅឡើយ ចាប់តាំងពីមកដឹកនាំ Juve ជាលើកទី២ ដោយការប្រកួតទល់នឹង Milan ក្រុមសេះបង្កង់បានរបូតគ្រាប់បាល់មួយគ្រាប់ ពីការតែតបានយ៉ាងល្អរបស់ខ្សែប្រយុទ្ធ Ante Rebic ដែលជាគ្រាប់បាល់តាមស្មើ បន្ទាប់ពីខ្សែប្រយុទ្ធ Alvaro Morata រកបានគ្រាប់បាល់បើកឆាកនាំមុខសម្រាប់ក្រុមម្ចាស់ផ្ទះ។
បច្ចុប្បន្ន Juve ស្ថិតនៅលេខរៀងទី១៨ ក្នុងតារាងលីគកំពូលអ៊ីតាលី មានតែពីរពិន្ទុប៉ុណ្ណោះ ពីការលេង៤ប្រកួត និងមានគម្លាតដល់ទៅ៨ពិន្ទុពីក្រុមកំពូលតារាង និងជាក្រុមការពារជើងឯក Inter Milan ដោយសារបញ្ហាតំបន់ការពារធ្វើឱ្យពួកគេមិនអាចរក្សាសំណាញ់ទីមិនឱ្យរបូតគ្រាប់បាល់បាន។
បើគិតជាមធ្យម Juventus របូតយ៉ាងហោចណាស់មួយគ្រាប់ក្នុងចំណោម១៨ប្រកួតជាប់គ្នានៅក្នុងលីគ ចាប់តាំងពីថ្ងៃទី៩ ខែមីនា មក ដែលជាកំណត់ត្រាអាក្រ.ក់បំផុតក្នុងចំណោមលីគកំពូលទាំង៥អឺរ៉ុប។
ហើយលោក Allegri ជាអ្នកចាត់ការ Juventus ទី៤ដែលដឹកនាំក្រុមពេលចាប់ផ្ដើមរដូវកាល មិនទទួលបានជ័យជម្នះ៤ប្រកួតដំបូងក្នុងលីគ ខណៈ៣លើកកន្លងមកពួកគេ មិនមានឱកាសឈ្នះជើងឯកបានឡើយ ពោលគឺនៅរដូវកាល ១៩៤២-៤៣, ១៩៥៥-៥៦ និង ១៩៦១-៦២៕
ប្រភព៖ Goal