ទីបំផុត Lewandowski ចេញមុខបញ្ជាក់ច្បាស់ៗបែបនេះ ជុំវិញរឿងផ្ទេរទៅកាន់ក្លិបនៅ PL ក្រោយអនាគតមិនច្បាស់ជាមួយ Bayern

ដូចដែលប្រិយមិត្តបានដឹងស្រាប់ហើយ អនាគតរបស់ខ្សែប្រយុទ្ធ Robert Lewandowski ជាមួយក្រុម Bayern Munich ហាក់កំពុងស្ថិតនៅក្នុងភាពសង្ស័យនៅឡើយ ដោយសារតែកិច្ចសន្យាបច្ចុប្បន្នរបស់ខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញរូបនេះ នឹងត្រូវអស់សុពលភាព នៅឆ្នាំ ២០២៣ ខាងមុខនេះ ។

Robert Lewandowski 

មិនតែប៉ុណ្ណោះ ជារឿយៗ Lewandowski ត្រូវបានភ្ចាប់ទំនាក់ទំនងយ៉ាងខ្លាំង ជាមួយនឹងការផ្ទេរទៅកាន់ក្លិបធំៗជាច្រើន រួមមាន Liverpool, Manchester City និង Real Madrid ប៉ុន្តែស្រាប់តែពេលថ្មីៗនេះ កីឡាករវ័យ ៣៣ ឆ្នាំ បានចេញមុខបញ្ជាក់ច្បាស់វិញ អំពីអនាគតរបស់ខ្លួន នៅក្នុងក្រុម Bayern Munich ។

Robert Lewandowski

ជាក់ស្តែង ដោយថ្លែងទៅកាន់បណ្តាញសារព័ត៌មាន ក្នុងអំឡុងពេលទទួលពានរង្វាន់  European Golden Shoe តារាឆ្នើមរូបនេះ បាននិយាយថា ៖ “ ខ្ញុំមិនចាំបាច់ត្រូវអភិវឌ្ឍខ្លួនខ្ញុំ នៅក្នុងលីគផ្សេងទៀតនោះទេ។  ខ្ញុំនៅតែអាចប្រកួតប្រជែងជាមួយក្លិបនៅតាមបណ្តាលីគដ៏ល្អបំផុត នៅក្នុងក្របខណ្ឌ Champions League ។ ខ្ញុំផ្តោត ១០០ ភាគរយជាមួយ Bayern Munich ខ្ញុំមិនគិតពីអ្វីផ្សេងក្រៅពីក្រុមរបស់ខ្ញុំនោះ ខ្ញុំនឹងនៅទីនេះ ហើយក៏នៅយូរទៀតផងដែរ!  ” ។

Robert Lewandowski

គួរបញ្ជាក់ថា Lewandowski បានស៊ុតបាល់បញ្ចូលទីចំនួន ១១ គ្រាប់រួចមកហើយ ពីការបង្ហាញខ្លួន ៧ លើក នៅគ្រប់ការប្រកួតទាំងអស់នៅរដូវកាលនេះ ដែលនេះបានធ្វើឱ្យការស៊ុតបាល់បញ្ចូលទីសរុបរបស់គេកើនឡើងដល់ ៣០៥ គ្រាប់ ពីការចូលលេង ៣៣៦ ក្នុងនាមជាកីឡាករបស់ក្រុម Bayern ៕​

ប្រភព: Sportsmole

អានអត្ថបទបន្ទាប់៖ ឃើញ Kante អាយុ​រាង​ជ្រេ កៀក​ផុត​កុងត្រា ស្រាប់​តែ Chelsea ​មើល​ឃើញ​អ្នក​ថ្មី​រូប​នេះ​ភ្លែត

​បច្ចុប្បន្ន​ខ្សែ​បម្រើ​ដែល​គេ​ឲ្យ​តម្លៃ​បំផុត​នៅ​ក្លឹប​តោ​ខៀវ Chelsea គឺ​អាច​ថា​ ជា​ N’Golo Kante ព្រោះ​គេ​ជា​កីឡាករ​កាន់​ឆ្នាំ​នៅ Stamford Bridge និង​ជា​ចំណែក​ជួយ​ក្លឹប​ទទួល​បាន​ជោគជ័យ​ជា​ច្រើន​លើក​ច្រើន​សារ។

Kante

យ៉ាង​ណា​ទៅ​មើល​កត្តា​អាយុ​របស់​គេ គឺ​ត្រៀម​នឹង​ចូល​ ៣១ ឆ្នាំ​នៅ​ពេល​ខាង​មុខ ហើយ​សុពលភាព​កុងត្រា​ក៏​សេសសល់​ត្រឹម​ចុង​ខែ​មិថុនា ឆ្នាំ ២០២៣ ទៀត។ ក្រោម​ការ​ដឹកនាំ​របស់​លោក Thomas Tuchel គេ​ជឿ​ថា លោក​នឹង​គិត​ចង់​យក​អ្នក​ថ្មី​មក​ជំនួស​រយៈ​ពេល​យូរ ជា​ជាង​បន្ត​ប្រើប្រាស់​កីឡាករ​បារាំង ទាំង​ដែល​វ័យ​គេ​រាង​ជ្រេ​ទៅ​ហើយ​នោះ។

Kante

បើ​តាម​សារព័ត៌មាន Football.london របស់​អង់គ្លេស​ចុះ​ផ្សាយ​ថា ក្លឹប​តោ​ខៀវ Chelsea បាន​មើល​ឃើញ​កីឡាករ​របស់​ក្លឹប AC Milan នោះ​គឺ Franck Kessie ដែល​គេ​សល់​កុងត្រា​ជាមួយ​ក្លឹប​អាណាព្យាបាល​នៅ​អ៊ីតាលី​ ត្រឹម​បញ្ចប់​រដូវ​កាល​នេះ​ប៉ុណ្ណោះ។

Kessie

លឺ​ថា​ការ​ចរចា​រវាង​កីឡាករ​កូឌីវ័រ និង ​លោក Paolo Maldini ជា​នាយក​ផ្នែក​កីឡា មិន​ទាន់​មើល​ឃើញ​សញ្ញា​ភ្លើង​ខៀវ ដែល​ជា​ហេតុ​នាំ​ឲ្យ Chelsea ចង់​ចូល​ចរចា​នៅ​លក្ខខណ្ឌ​ឥត​តម្លៃ​ផ្ទេរ​នា​ពេល​ខាង​មុខ។

Kessie

បញ្ជាក់​ថា Kessie ជា​ខ្សែ​បម្រើ​វ័យ ២៤ ឆ្នាំ ដែល​គេ​ក៏​ស្ថិត​ក្នុង​ចចាមអារ៉ាម លឺ​ថា Man Utd និង Liverpool តាម​ឃ្លាំ​មើល​ផង​ដែរ។ រដូវ​កាល​ចាស់ ៣៧ ប្រកួត គេ​រក​បាន ១៣ គ្រាប់​និង Assist ៦ លើក​រាប់​ជា​ស្ថិតិ​ល្អ​គួរ​សម៕

ប្រភព៖ Football.london