ងាយមានអី! កីឡាករ​អាស៊ី ២ រូប​នឹង​ត្រូវ​តតាំង​គ្នា នៅ​ជំនួប Carabao Cup យប់​នេះ

សម្រាប់​ការ​ប្រកួត​ជុំ​ទី ៣ EFL Cup ឬ​យើង​ស្គាល់​ថា Carabao Cup បាន​សម្រេច​ឃើញ​លទ្ធផល​របស់​ក្រុម​មួយ​ចំនួន​ជា​បណ្តើរៗ​ហើយ ដោយឡែក​យប់​នេះ ក៏​នៅ​មាន​ប្រកួត​មួយ​ចំនួន​ទៀត​ផង​ដែរ។

Son

ជាក់ស្តែង Wolves ត្រូវ​ប៉ះ Spurs រាប់​បាន​ជា​ជំនួប​ដ៏​ពិសេស​មួយ ហើយ​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍ កីឡាករ​អាស៊ី ២ រូប​ ក៏​នឹង​ត្រូវ​តតាំង​គ្នា​ សម្រាប់​ប្រកួត​វេលា​ម៉ោង ០១:៤៥ នាទី​យប់​ ដែល​មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS Sports។

Hee Chan

នោះ​គឺ​ខាង​មាន់​ខ្នាយ​មាស​យើង​ដឹង​ស្រាប់​ហើយ​ថា នឹង​មាន Son Heung-min ដែល​ជា​កីឡាករ​កូរ៉េ​ខាង​ត្បូង​លេង​តំណែង​ប្រយុទ្ធ​ស្លាប រី​ឯ​ខាង​ Wolves គឺ​នឹង​មាន​ការ​ជាប់​ជម្រើស​ដំបូង​សម្រាប់ Hwang Hee-chan ជា​លើក​ដំបូង ដែល​គេ​មាន​សញ្ជាតិ​កូរ៉េ​ខាង​ត្បូង​ដូច​គ្នា តែ​លេង​តំណែង​បម្រើ។

Hee Chan

បញ្ជាក់​ថា កីឡាករ​វ័យ ២៥ ឆ្នាំ ខាង​លើ​ត្រូវ​បាន​ក្រុម​ចចក​ដាក់​ការ​ខ្ចី​ជើង​កាល​ពី​ថ្ងៃ​ទី ២៩ ​សីហា​កន្លង​ទៅ ដោយ​មាន​សុពលភាព​កុងត្រា​ដល់​ចុង​ខែ​មិថុនា បញ្ចប់​រដូវ​កាល​នេះ។ នា​រដូវ​កាល​ថ្មី​នេះ គេ​បាន​ចូល​លេង​ខ្លះៗ​ហើយ​តែ​ត្រឹម​បម្រុង ដោយ​មិន​ទាន់​ជាប់​ជម្រើស​ដំបូង​នោះ​ឡើយ តែ​យប់​នេះ​គឺ​អាច​ជា​លើក​ដំបូង​សម្រាប់​គេ៕

ប្រភព៖ AF

អានអត្ថបទបន្ទាប់៖ ឃើញ Kante អាយុ​រាង​ជ្រេ កៀក​ផុត​កុងត្រា ស្រាប់​តែ Chelsea ​មើល​ឃើញ​អ្នក​ថ្មី​រូប​នេះ​ភ្លែត

​បច្ចុប្បន្ន​ខ្សែ​បម្រើ​ដែល​គេ​ឲ្យ​តម្លៃ​បំផុត​នៅ​ក្លឹប​តោ​ខៀវ Chelsea គឺ​អាច​ថា​ ជា​ N’Golo Kante ព្រោះ​គេ​ជា​កីឡាករ​កាន់​ឆ្នាំ​នៅ Stamford Bridge និង​ជា​ចំណែក​ជួយ​ក្លឹប​ទទួល​បាន​ជោគជ័យ​ជា​ច្រើន​លើក​ច្រើន​សារ។

Kante

យ៉ាង​ណា​ទៅ​មើល​កត្តា​អាយុ​របស់​គេ គឺ​ត្រៀម​នឹង​ចូល​ ៣១ ឆ្នាំ​នៅ​ពេល​ខាង​មុខ ហើយ​សុពលភាព​កុងត្រា​ក៏​សេសសល់​ត្រឹម​ចុង​ខែ​មិថុនា ឆ្នាំ ២០២៣ ទៀត។ ក្រោម​ការ​ដឹកនាំ​របស់​លោក Thomas Tuchel គេ​ជឿ​ថា លោក​នឹង​គិត​ចង់​យក​អ្នក​ថ្មី​មក​ជំនួស​រយៈ​ពេល​យូរ ជា​ជាង​បន្ត​ប្រើប្រាស់​កីឡាករ​បារាំង ទាំង​ដែល​វ័យ​គេ​រាង​ជ្រេ​ទៅ​ហើយ​នោះ។

Kante

បើ​តាម​សារព័ត៌មាន Football.london របស់​អង់គ្លេស​ចុះ​ផ្សាយ​ថា ក្លឹប​តោ​ខៀវ Chelsea បាន​មើល​ឃើញ​កីឡាករ​របស់​ក្លឹប AC Milan នោះ​គឺ Franck Kessie ដែល​គេ​សល់​កុងត្រា​ជាមួយ​ក្លឹប​អាណាព្យាបាល​នៅ​អ៊ីតាលី​ ត្រឹម​បញ្ចប់​រដូវ​កាល​នេះ​ប៉ុណ្ណោះ។

Kessie

លឺ​ថា​ការ​ចរចា​រវាង​កីឡាករ​កូឌីវ័រ និង ​លោក Paolo Maldini ជា​នាយក​ផ្នែក​កីឡា មិន​ទាន់​មើល​ឃើញ​សញ្ញា​ភ្លើង​ខៀវ ដែល​ជា​ហេតុ​នាំ​ឲ្យ Chelsea ចង់​ចូល​ចរចា​នៅ​លក្ខខណ្ឌ​ឥត​តម្លៃ​ផ្ទេរ​នា​ពេល​ខាង​មុខ។

Kessie

បញ្ជាក់​ថា Kessie ជា​ខ្សែ​បម្រើ​វ័យ ២៤ ឆ្នាំ ដែល​គេ​ក៏​ស្ថិត​ក្នុង​ចចាមអារ៉ាម លឺ​ថា Man Utd និង Liverpool តាម​ឃ្លាំ​មើល​ផង​ដែរ។ រដូវ​កាល​ចាស់ ៣៧ ប្រកួត គេ​រក​បាន ១៣ គ្រាប់​និង Assist ៦ លើក​រាប់​ជា​ស្ថិតិ​ល្អ​គួរ​សម៕

ប្រភព៖ Football.london