អាប់ដែតចុងក្រោយ! Ronaldo ឡើងឈរលើកំពូលតារាងនាមកីឡាករបាល់ទាត់រកចំណូលបានច្រើនបំផុត ក្នុងបញ្ជី Forbes

ការផ្ទេរដ៏គួរឲ្យភ្ញាក់ផ្អើលរបស់ខ្សែប្រយុទ្ធ Cristiano Ronaldo មកកាន់ក្លិបបិសាចក្រហម Manchester United បានជួយឲ្យតារាឆ្នើមព័រទុយហ្គាល់រូបនេះ ឡើងឈរលើ Lionel Messi ដើម្បីក្លាយជាកីឡាករបាល់ទាត់ ដែលអាចរកចំណូលបានច្រើនបំផុត ក្នុងទស្សនាវដ្តី Forbes នៅឆ្នាំនេះ ។

Cristiano Ronaldo

ជាក់ស្តែង Ronaldo អាចទទួលបានចំណូលប្រមាណ ១២៥ លានដុល្លារ (៩១,៥ លានផោន) មុនកាត់ពន្ធ សម្រាប់រដូវកាលឆ្នាំ ២០២១-២២ ខណ:ទឹកប្រាក់ ៧០ លានដុល្លារ (៥១,២៥ លានផោន) ពីក្នុងនោះ គឺទទួលបានពីប្រាក់ខែ និងប្រាក់រង្វាន់ផ្សេងៗសម្រាប់ការវិលត្រឡប់មកកាន់ទឹកដី Old Trafford និង ៥០ លានដុល្លារ (៤០ លានផោន) បានមកពីកិច្ចព្រមព្រៀងផ្សព្វផ្សាយពាណិជ្ជកម្ម រួមទាំងប្រាក់ប្រាក់ឧបត្ថម្ភមួយចំនួនទៀត ។

Cristiano Ronaldo

ដោយឡែកសម្រាប់ Messi គឺបានជាប់នៅចំណាត់ថ្នាក់លេខ ២ ជាមួយនឹងចំណូលទទួលបាន ១១០ លានដុល្លារ (៨០,៥ លានផោន) ខណ:តាមពីក្រោយដោយមិត្តរួមក្រុម Paris Saint-Germain ថ្មីរបស់ខ្លួន គឺកីឡាករ Neymar និង Kylian Mbappe ដែលស្ថិតនៅចំណាត់ថ្នាក់លេខ ៤ ។

Messi , Neymar ,  Kylian Mbappe

យ៉ាងណា ខាងក្រោមនេះ ជាបញ្ជីឈ្មោះកីឡាករបាល់ទាត់ដែលអាចរកចំណូលបានច្រើនជាងគេបំផុតទាំង ១០ របស់ទស្សនាវដ្តី Forbes ៖

១០. Eden Hazard (Real Madrid ) –  ២៩ លានដុល្លារ

៩. Gareth Bale (Real Madrid) – ៣២ លានដុល្លារ

៧. Andres Iniesta (Vissel Kobe) – ៣៥ លានដុល្លារ

៦. Robert Lewandowski (Bayern Munich) – ៣៥ លានដុល្លារ

៤. Kylian Mbappe (Paris Saint-Germain) – ៤៣ លានដុល្លារ

៣. Neymar (Paris Saint-Germain) – ៩៥ លានដុល្លារ

២. Lionel Messi (Paris Saint-Germain) – ១១០ លានដុល្លារ

១. Cristiano Ronaldo (Manchester United) – ១២៥ លានដុល្លារ

ប្រភព: Goal

អានអត្ថបទបន្ទាប់៖ ឃើញ Kante អាយុ​រាង​ជ្រេ កៀក​ផុត​កុងត្រា ស្រាប់​តែ Chelsea ​មើល​ឃើញ​អ្នក​ថ្មី​រូប​នេះ​ភ្លែត

​បច្ចុប្បន្ន​ខ្សែ​បម្រើ​ដែល​គេ​ឲ្យ​តម្លៃ​បំផុត​នៅ​ក្លឹប​តោ​ខៀវ Chelsea គឺ​អាច​ថា​ ជា​ N’Golo Kante ព្រោះ​គេ​ជា​កីឡាករ​កាន់​ឆ្នាំ​នៅ Stamford Bridge និង​ជា​ចំណែក​ជួយ​ក្លឹប​ទទួល​បាន​ជោគជ័យ​ជា​ច្រើន​លើក​ច្រើន​សារ។

Kante

យ៉ាង​ណា​ទៅ​មើល​កត្តា​អាយុ​របស់​គេ គឺ​ត្រៀម​នឹង​ចូល​ ៣១ ឆ្នាំ​នៅ​ពេល​ខាង​មុខ ហើយ​សុពលភាព​កុងត្រា​ក៏​សេសសល់​ត្រឹម​ចុង​ខែ​មិថុនា ឆ្នាំ ២០២៣ ទៀត។ ក្រោម​ការ​ដឹកនាំ​របស់​លោក Thomas Tuchel គេ​ជឿ​ថា លោក​នឹង​គិត​ចង់​យក​អ្នក​ថ្មី​មក​ជំនួស​រយៈ​ពេល​យូរ ជា​ជាង​បន្ត​ប្រើប្រាស់​កីឡាករ​បារាំង ទាំង​ដែល​វ័យ​គេ​រាង​ជ្រេ​ទៅ​ហើយ​នោះ។

Kante

បើ​តាម​សារព័ត៌មាន Football.london របស់​អង់គ្លេស​ចុះ​ផ្សាយ​ថា ក្លឹប​តោ​ខៀវ Chelsea បាន​មើល​ឃើញ​កីឡាករ​របស់​ក្លឹប AC Milan នោះ​គឺ Franck Kessie ដែល​គេ​សល់​កុងត្រា​ជាមួយ​ក្លឹប​អាណាព្យាបាល​នៅ​អ៊ីតាលី​ ត្រឹម​បញ្ចប់​រដូវ​កាល​នេះ​ប៉ុណ្ណោះ។

Kessie

លឺ​ថា​ការ​ចរចា​រវាង​កីឡាករ​កូឌីវ័រ និង ​លោក Paolo Maldini ជា​នាយក​ផ្នែក​កីឡា មិន​ទាន់​មើល​ឃើញ​សញ្ញា​ភ្លើង​ខៀវ ដែល​ជា​ហេតុ​នាំ​ឲ្យ Chelsea ចង់​ចូល​ចរចា​នៅ​លក្ខខណ្ឌ​ឥត​តម្លៃ​ផ្ទេរ​នា​ពេល​ខាង​មុខ។

Kessie

បញ្ជាក់​ថា Kessie ជា​ខ្សែ​បម្រើ​វ័យ ២៤ ឆ្នាំ ដែល​គេ​ក៏​ស្ថិត​ក្នុង​ចចាមអារ៉ាម លឺ​ថា Man Utd និង Liverpool តាម​ឃ្លាំ​មើល​ផង​ដែរ។ រដូវ​កាល​ចាស់ ៣៧ ប្រកួត គេ​រក​បាន ១៣ គ្រាប់​និង Assist ៦ លើក​រាប់​ជា​ស្ថិតិ​ល្អ​គួរ​សម៕

ប្រភព៖ Football.london