West Ham ឡើងជួបក្រុមជើងឯកច្រើនសម័យនៅ Carabao Cup ក្រោយទម្លាក់ Man Utd ក្នុងជុំទី៣

ក្រុមការពារតំណែងជើងឯក Manchester City បានឈានទៅជុំទី៤នៃពានរង្វាន់ Carabao Cup ជួបជាមួយនឹងក្រុម West Ham United ដែលទើបទម្លាក់ Manchester United កាលពីយប់ថ្ងៃពុធកន្លងទៅនេះ។

ក្រុមដែលដឹកនាំដោយលោក David Moyes បានយកឈ្នះក្រុមលោក Ole Gunnar Solskjaer ដោយលទ្ធផល ០-១ នៅក្នុងជុំទី៣ ហើយជួបជាមួយក្រុមដែលគ្រងតំណែងជើងឯក៤លើកចុងក្រោយ Man City។

ក្រុម Preston ដែលស្ថិតនៅក្នុងលីគលំដាប់ទី២អង់គ្លេស នឹងជួបតទល់ជាមួយ Liverpool ខណៈ Arsenal ប៉ះ Leeds United ហើយ Chelsea ទទួល Southampton នៅជុំទី៤។

ការប្រកួតនឹងចាប់ផ្ដើមនៅថ្ងៃទី២៥ ខែតុលាខាងមុខ ខណៈលទ្ធផលនៃការចាប់ឆ្នោតមានដូចជា៖

  • Chelsea v Southampton
  • Arsenal v Leeds
  • Stoke v Brentford
  • West Ham v Manchester City
  • Leicester v Brighton
  • Burnley v Tottenham
  • QPR v Sunderland
  • Preston v Liverpool

អានអត្ថបទបន្ទាប់៖ Solskjaer បញ្ជាក់មូលហេតុដែលគ្មានឈ្មោះ Ronaldo ក្នុងជំនួបបរាជ័យទល់នឹង West Ham យប់មិញ

អ្នកចាត់ការ Manchester United លោក Ole Gunnar Solskjaer បានពន្យល់មូលហេតុដែលនាំឱ្យលោក មិនដាក់ខ្សែប្រយុទ្ធ Cristiano Ronaldo ទៅក្នុងបញ្ជីក្រុមសម្រាប់ការប្រកួត Carabao Cup ទល់នឹង West Ham។

Ronaldo មិនស្ថិតនៅក្នុងចំណោមកីឡាកររបស់ Man Utd សម្រាប់ការប្រកួតនៅ Old Trafford កាលពីយប់មិញឡើយ ស្របពេល Jesse Lingard, Anthony Martial និង Jadon Sancho ស្ថិតនៅជម្រើសដំបូងនៃតំបន់ប្រយុទ្ធ។

មុនការប្រកួតមកដល់ លោក Solskjaer ក៏បានពន្យល់ពីមូលហេតុដែល Ronaldo អវត្តមានស្របពេលមានការផ្លាស់ប្ដូរច្រើនសម្រាប់ជម្រើសកីឡាករក្នុងការប្រកួតនេះ។

លោក Solskjaer បានថ្លែងប្រាប់ Sky Sports ថា៖ “យើងបានធ្វើការសម្រេចចិត្ត មុនថ្ងៃអាទិត្យ ក្នុងការផ្លាស់ប្ដូរនេះ។​ យើងត្រូវការកីឡាករបន្ថែមទៀតដែអាចសម្របបានទៅនឹងការប្រកួត”។

“Alex Telles អាចមកវិញបាន ហើយក៏បានហ្វឹកហាត់មួយសប្ដាហ៍មកហើយ។ វាជារដូវកាលដ៏វែងមួយ។ Cristiano Ronaldo បានចូលរួម ហើយនឹងបានធ្វើឱ្យមានការប្រែប្រួលរួចមកហើយ គេចង់លេងឱ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន ប៉ុន្ដែខ្ញុំគិតថាវាមិនអាចធ្វើទៅបានឡើយ”។

“ប្រសិនបើចង់ទទួលបានភាពជោគជ័យនៅទីបញ្ចប់នោះ អ្នកត្រូវការកីឡាករក្នុងក្រុមទាំងមូល ហើយនាទីលេងត្រូវបានចែករំលែក។ មានការប្រថុយប្រថានក្នុងការផ្លាស់ប្ដូរកីឡាករច្រើនរូប ប៉ុន្ដែយើងលេងការប្រកួតមួយចំនួនដោយបិទទ្វារ ប៉ុន្ដែសង្ឃឹមថាយើងនឹងស្វែងរកបាននូវចង្វាក់លេង៕

ប្រភព៖ Goal