James រកបានទ្រនំថ្មីលើដីអាស៊ី ក្រោយអស់និស្ស័យជាមួយ Everton

James Rodriguez បានសម្រេចការផ្ទេរទៅចូលរួមក្លិបកាតារ Al Ryyan ពីក្លិបអង់គ្លេស Everton ដោយពុំមានបញ្ជាក់តម្លៃផ្ទេរ ក្រោយមិនស្ថិតនៅក្នុងគម្រោងរបស់អ្នកចាត់ការថ្មី លោក Raphael Benitez។

James បានសម្រេចការផ្ទេរចេញពីទឹកដី Goodison Park ក្រោយចូលរួមបានមួយរដូវកាល ក្រោយការដឹកនាំដោយលោក Carlo Ancelotti ដែលជានាំយករូបគេមកចូលរួម Real Madrid ក្រោយចប់ព្រឹត្តិការណ៍ FIFA World Cup 2014 ដែលកាលនោះ ខ្សែបម្រើក្រុមជម្រើសជាតិកូឡុំប៊ីរូបនេះ បានក្លាយជាម្ចាស់ពានស្បែកជើងមាស។

បើគិតរយៈពេល៤ឆ្នាំចុងក្រោយ James បានចូលរួមក្លិប៤ផ្សេងគ្នាគឺ លេងនៅក្នុងកិច្ចសន្យាខ្ចីជើងនៅ Bayern Munich មុនពេលត្រលប់មក Real Madrid វិញ ហើយផ្ទេរមក Everton និងចុងក្រោយមកចូលរួមក្លិប Al Ryyan។

សម្រាប់រយៈពេលមួយរដូវកាលជាមួយ Everton គេរកគ្រាប់បាល់បាន៦គ្រាប់ ពីការចូលរួមលើទីលាន២៦ប្រកួត ប៉ុន្ដែអនាគតរបស់គេនៅក្លិបអង់គ្លេសមួយនេះមានភាពប្រែប្រួល បន្ទាប់ពីការចាកចេញរបស់លោក Ancelotti ទៅដឹកនាំ Real Madrid កាលពីខែមិថុនា កន្លងទៅ៕

ប្រភព៖ Sky Sports

អានអត្ថបទបន្ទាប់៖ អស់ការអត់ទ្រាំ! ទីបំផុតកីឡាករ Man Utd ម្នាក់ កំពុងស្នើសុំក្លិប ដើម្បីចាកចេញនៅទីផ្សារខែមករាខាងមុខ

អ្នកចាំទី Dean Henderson របស់ក្រុម Manchester United កំពុងស្នើសុំក្លិប ដើម្បីអនុញ្ញាតឲ្យខ្លួនចាកចេញក្នុងលក្ខខណ្ឌខ្ចីជើង នៅអំឡុងទីផ្សារខែមករាខាងមុខ ប្រសិនបើឱកាសចូលលេងនៅជម្រើសដំបូង នៅតែមិនអាចកើតមានទេនោះ ។

Dean Henderson 

ជាក់ស្តែង Henderson ធ្លាប់ត្រូវបានគេផ្តល់ឱកាសឲ្យចូលលេងបានច្រើនគួរសម បន្ទាប់ពីកីឡាករ David De Gea បានបង្ករឲ្យមាកំហុសផ្ទួនៗ ជាពិសេសនៅក្នុងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Europa League កាលពីរដូវកាលមុន ដែលវាទំនងដូចជាកីឡាករសញ្ជាតិអង់គ្លេសអាចទទួលបានតំណែងលេងរឹងមាំមួយ នៅក្នុងក្រុម United នៅរដូវកាលថ្មីនេះ ។

David de Gea

ប៉ុន្តែទោះជាយ៉ាងណា អ្វីៗគឺមិនដូចទៅនឹងការរំពឹងទុកនោះឡើយ  ដោយ Henderson ត្រូវបង្ខំចិត្តដកខ្លួនចេញពីក្រុមជម្រើសជាតិអង់គ្លេស អំឡុងការប្រកួតពាន Euro ដោយសារសារតែរបួសត្រគាក ហើយចាប់តាំងពីពេលនោះមកគេបានឆ្លងជំងឹកូវីដ ១៩ ទៀត កាលពីខែកក្កដា ខណ:បច្ចុប្បន្នរោគសញ្ញានៅតែបន្តកើតមាន ។

Dean Henderson

មិនតែប៉ុណ្ណោះ បើទោះបីជាអ្នកចាំទីវ័យ ២៤ ឆ្នាំរូបនេះ បានវិលត្រលប់មកកាន់ក្រុមវិញហើយក៏ដោយ ប៉ុន្តែនៅមិនទាន់អាចចូលលេង ឬសូម្បីតែជាប់ជាកីឡាករបម្រុង សម្រាប់រដូវកាលនេះ នៅឡើយទេ ជាពិសេសក្រោយពីក្លិប បានចុះហត្ថលេខាលើកីឡាករ Tom Heaton ដើម្បីមកធ្វើជាអ្នកចាំទីដៃទី ២ បន្ទាប់ពី De Gea ទៀតផង ។

Dean Henderson

ហើយឥឡូវនេះ សារព័ត៌មានពី The Sun បានរាយការណ៍ថា Henderson ចង់បន្តអាជីពបាល់ទាត់របស់គេ ដែលអាចជាប់ក្នុងជម្រើសដំបូងនៅកន្លែងផ្សេងទៀត ប្រសិនបើមិនអាចទទួលបានឱកាសនៅក្នុងក្រុម Man United ទេនោះ ហើយគេក៏នឹងទទូចឲ្យថ្នាក់ដឹកនាំអនុញ្ញាតឲ្យរូបគេចាកចេញក្នុងលក្ខខណ្ឌខ្ចីជើង នៅខែមករាខាងមុខនេះផងដែរ ៕​

ប្រភព: Metro