ក្លឹបបិសាចក្រហម Man Utd មិនអាចយកបានសូម្បី ១ ពិន្ទុពីក្រុមភ្ញៀវ Aston Villa ក្រោយបរាជ័យក្រោមលទ្ធផល ០-១ ហើយ Bruno Fernandes ជាអ្នកខកខានការស៊ុតប៉េណាល់ទីចុងម៉ោង ដើម្បីតាមស្មើ។
យ៉ាងណាក្រោយចប់ការប្រកួត United ដែលខកខានការយកបានពិន្ទុនៅជុំនេះ ក៏ធ្លាក់មកដល់លេខ ៤ ហើយក្លឹប Liverpool ឈរកំពូលតារាងមាន ១៤ ពិន្ទុ។ តាមថាជុំនេះ ជាជុំដ៏ងាយសម្រាប់ក្រុមលោក Ole បើធៀបនឹងក្រុមឯទៀត ហើយក៏អាចឡើងមកឈរកំពូលតារាងបណ្តោះអាសន្នដែរ ប្រសិនយកបាន ៣ ពិន្ទុ។
និយាយក្រោយចប់ការប្រកួត Cristiano Ronaldo ក៏បានបង្ហោះសារលើបណ្តាញសង្គម Instagram ថា គ្រប់គ្នាត្រូវតែពង្រឹងភាពរឹងមាំត្រលប់មកវិញ ព្រោះ ១ ពិន្ទុក៏មានការរាប់បញ្ចូលដែរ ដូច្នេះមានន័យថា ទោះស្មើ ក៏គ្រាន់ជាងចាញ់។
តារាឆ្នើមវ័យ ៣៦ ឆ្នាំសរសេរ៖ “នេះទើបតែជាចំណុចចាប់ផ្តើម តែក្នុងការប្រកួតនៅលីគរឹងមាំដូចជា Premier League ទាំងអស់ រៀងរាល់ពិន្ទុទាំងអស់គឺមានន័យនឹងត្រូវបានរាប់បញ្ចូល ដូច្នេះយើងត្រូវតែប្រតិ.កម្មឲ្យបានឆាប់រហ័ស ហើយត្រលប់មកបង្ហាញភាពរឹងមាំរបស់យើងវិញ”។
គួរបញ្ជាក់ថា ប្រកួតបន្ទាប់ក្រុមដឹកនាំដោយលោក Ole Gunnar Solskjaer ត្រូវប្រកួតទល់ Villarreal នៅ UCL នាពាក់កណ្តាលសប្តាហ៍សិន មុនទៅតតាំង Everton នៅជុំទី ៦ នៃក្របខ័ណ្ឌ Premier League នាចុងសប្តាហ៍ថ្មី៕
ប្រភព៖ TheMirror
អានអត្ថបទបន្ទាប់៖ Atletico Madrid ចាំឆ្មក់យក កីឡាករជិតផុតកុងត្រាម្នាក់របស់ Arsenal
ក្រុមការពារជើងឯកលីគកំពូលអេស្ប៉ាញ Atletico Madrid អាចនឹងទទួលបានខ្សែប្រយុទ្ធ Alexandre Lacazette ពី Arsenal ដោយគ្មានតម្លៃផ្ទេរ សម្រាប់ឆ្នាំ ២០២២ ខាងមុខនេះ។
ក្លិបអធិរាជក្រហមស មានការចាប់អារម្មណ៍ចង់បាន ខ្សែប្រយុទ្ធជនជាតិបារាំងរូបនេះជាយូរមកហើយ ប៉ុន្ដែក្លិបកាំភ្លើងធំ កន្លងមកមិនមានបំណងចង់លក់រូបគេចេញនោះទេ។
ទោះយ៉ាងណាក្ដី បើយោងតាមប្រភពពីសារព័ត៌មានបារាំង Le10 Sport បានឱ្យដឹងថា មានកត្តាសំខាន់ៗជាច្រើនដែលធ្វើឱ្យផ្លាស់ប្ដូរនៅពេលនេះ ដើម្បីអាចនាំយក អតីតខ្សែប្រយុទ្ធឆ្នើមរបស់ Lyon មកចូលរួមក្រុមលោក Diego Simeone។
អ្នកចាត់ការ Arsenal លោក Mikel Arteta មានចចាមអារ៉ាមថា ចង់បន្ដកិច្ចសន្យាថ្មីសម្រាប់ Lacazette ដែលនឹងផុតសុពលភាពនៅដំណាច់រដូវកាល ២០២១-២២ ប៉ុន្ដែកីឡាកររូបនេះ មិនចង់បន្ដកិច្ចសន្យាថ្មីឡើយ។
ដូច្នេះ Atletico មានសេរីភាពក្នុងការចរចាផ្ទេរ កីឡាករវ័យ៣០ឆ្នាំ នៅខែមករាខាងមុខ ខណៈអ្នកចាត់ការ Simeone រំពឹងថាអាចកាត់បន្ថយថ្លៃចំណាយ និងបន្ថែមជម្រើសសម្រាប់តំបន់ប្រយុទ្ធនៅរដូវកាលក្រោយ៕
ប្រភព៖ Football Espana