ប្រហែល​មិន​អាច​សម្រេច​តាម​បំណង​ម្តាយ ព្រោះ Ronaldo នឹង​ចូល​និវត្ត​នៅ​ក្លឹប​មួយ​នេះ

កន្លង​មក​យើង​បាន​ដឹង​ពី​ព័ត៌មាន​មួយ​ហើយ​​ ដែល​សម្រង់​សម្តី​ម្តាយ​បង្កើត​របស់ Cristiano Ronaldo គឺ​អ្នក​ស្រី Dolores Aveiro ថា អ្នក​ស្រី​ចង់​ឃើញ​រវាង​កូន​ប្រុស​ឬ​ចៅ​ប្រុស​ទៅ​ថ្ងៃ​មុខ ទៅ​លេង​ឲ្យ​ក្លឹប Sporting នៅ​ឯ​ប្រទេស​ព័រទុយហ្គាល់។

Ronaldo

យ៉ាង​ណា​តាម​ការ​ចុះ​ផ្សាយ​ពី​សារព័ត៌មាន TheSun បាន​ឲ្យ​ដឹង​ថា CR7 ទំនង​ជា​មិន​អាច​ទៅ​ចូលរួម​ឲ្យ​ក្លឹប​ក្នុង​ប្រទេស​កំណើត​ជា​ថ្មី​ទៀត​នោះ​ទេ ពោល​គឺ​នឹង​ចូល​និវត្ត​នៅ​ក្លឹប​អង់គ្លេស​ Manchester United ​ដែល​ជា​ក្លឹប​បច្ចុប្បន្ន​នេះ​ហើយ។ កុងត្រា​រយៈ​ពេល ២ ឆ្នាំ និង​សិទ្ធ​បន្ត​ថ្មី​ ១ ឆ្នាំ អាច​ធានា​ឲ្យ​តារា​ឆ្នើម​ពាក់​អាវ​លេខ ៧ ឈរ​ជើង​នៅ Old Trafford ដល់​ក្បែរ​អាយុ ៤០ ឆ្នាំ ហើយ​ក៏​ជា​ពេលវេលា​ដែល​លោក​នឹង​ចូល​និវត្ត​ត្រឹម​ប៉ុណ្ណឹង​ផង​ដែរ។

ប្រភព​បាន​បន្ត​ថា CR7 នឹង​ចូល​និវត្ត​ក្រោយ​ផុត​កុងត្រា​ជាមួយ​ក្លឹប​បិសាច​ក្រហម ហើយ​មិន​ចាកចេញ​ទៅ​ទី​ណា​ទៀត​ទេ ពោល​នឹង​បន្ត​ឈរ​ជើង​នៅ Man Utd តែ​ប្រលូក​ក្នុង​តំណែង​ជា​អ្នកចាត់ការ ហើយ​អាច​ជា​នឹង​បង្វឹក Cristiano Jr ជា​កូន​បង្កើត​ផង​ដែរ ពោល​ជា​សិស្ស​រួម​គ្រូ ប្រសិន​គុណភាព​លេង​របស់ Jr អាច​ឲ្យ​ក្មេង​អាយុ ១១ ឆ្នាំ​ឡើង​មក​លេង​នៅ​ឈុត​ធំ​នា​ពេល​ខាង​មុខ​បាន។

Ronaldo
R
Ronaldo

គួរ​បញ្ជាក់​ថា CR7 នៅ​រដូវ​កាល​ថ្មី ២០២១/២២ គេ​រក​បាន ៤ គ្រាប់​សរុប​ហើយ​ឲ្យ​ក្លឹប Man Utd ដែល​ស្ថិតិ​នេះ ឃើញ​ថា​ល្អ​គួរ​សម បើ​ធៀប​នឹង​កាល​ផ្ទេរ​ទៅ​លេង​ឲ្យ Juventus ដែល​ជា​ក្លឹប​ចាស់​ពេល​ដំបូងៗ។ យើង​នឹង​រង់ចាំ​មើល​បន្ត​ទៀត ហើយ Ronaldo ក៏​មាន​កំណត់ត្រា​ខ្នាត​យក្ស​មួយ​រង់ចាំ​ផង​ដែរ នោះ​គឺ​ការ​រក​បាន ៣២ គ្រាប់​នា​រដូវ​កាល​ទោល គ្រង​ដោយ Mohamed Salah កាល​ពី​រដូវ​កាល ២០១៧/១៨៕

ប្រភព៖ TheSun

អានអត្ថបទបន្ទាប់៖ ទោះក្រុមចាញ់ Man City តែលោក Tuchel ថាកីឡាករ Chelsea រូបនេះ លេងបានល្អខ្លាំង

ក្រុមតោខៀវ Chelsea បានទទួលរងបរាជ័យជាលើកដំបូង នៅក្នុងការប្រកួតក្របខ័ណ្ឌ Premier League រដូវកាលនេះ បន្ទាប់ពីគ្រាប់បាល់របស់ខ្សែប្រយុទ្ធ Gabriel Jesus បានជួយឲ្យក្រុមរបស់លោក Pep Guardiola យកឈ្នះម្ចាស់ដី Stamford Bridge ដោយលទ្ធផល ១-០ ។

Chelsea – Man City

យ៉ាងណា បើទោះជាមិនអាចយក ៣ ពិន្ទុបានក៏ដោយ  តែលោក Tuchel បានធ្វើការកោតសរសើរខ្លាំង ទៅលើទម្រង់លេងរបស់ខ្សែការពារ Ruben Loftus-Cheek ដែលបានប្តូរចូលនៅក្នុងតង់ទី ២ ខណ:ពេលដែលក្រុម Chelsea បានព្យាយាមសម្រុក ដើម្បីស្វែងរកគ្រាប់បាល់តាមស្មើមកវិញ ។

Tuchel , Ruben Loftus-Cheek

មិនតែប៉ុណ្ណោះ ក្រោយចប់ការប្រកួត គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់រូបនេះ និយាយប្រាប់ Stadium Astro ថា ៖ “ គាត់ជាប្រភេទកីឡាករម្នាក់ ដែលខុសពីកីឡាករដទៃទៀត ។ គាត់មិនត្រឹមតែជាកីឡាករដែលពូកែបោះបាល់ឲ្យមិត្តរួមក្រុមទេ ហើយគាត់ក៏ជាកីឡាករពូកែខាងញាក់បាល់ផងដែរ ។

Ruben Loftus-Cheek

លោកបន្ថែមទៀតថា ” ចំណុចទាំងនេះហើយ ដែលអាចផ្តល់ប្រយោជន៍ខ្លាំងណាស់សម្រាប់ក្រុមយើង ពេលប្រកួតទល់ជាមួយ City ។ គាត់ធ្វើបានល្អណាស់ខ្ញុំពិតជារីករាយណាស់ដែលបានឃើញគាត់បង្ហាញទម្រង់លេងដូចនេះ ” ។

ប្រភព: Metro