Young ថា​មាន​តែ​មិត្ត​រួម​ក្រុម Messi ម្នាក់​នេះ​ទេ អាច​ក្លាយ​ជា ‘Michael Carraick ទី​ពីរ’

អតីត​ខ្សែ​ការពារ​នៅ​ក្លឹប Man Utd គឺ Ashley Young បាន​បង្ហាញ​ការ​យល់​ឃើញ​ថា ​Michael Carrick នៅ​ក្លឹប​បិសាច​ក្រហម គឺ​មិន​ទាន់​រក​បាន​​នរណា​មក​ជំនួស​នោះ​ទេ ដ្បិត​អី​លោក​បាន​ចាកចេញ​តាំង​ពី​ឆ្នាំ ២០១៨។ រំឭក​ទៅ​ស្ថិតិ Carrick ​បន្តិច គេ​លេង​តំណែង​បម្រើ​ការពារ ហើយ​បង្ហាញ​ខ្លួន ៤៦៤ ​ប្រកួត រក​បាន ២៤ គ្រាប់​និង Assist ៣៧ លើក។

Young
Carrick

ប្រាប់​កាល​ពី​ពេល​កន្លង​ទៅ​ក្រោយ​ចប់​ការ​ប្រកួត UCL ជុំ​ទី ២ វគ្គ​ចែក​ពូល Young ថា ខ្សែ​បម្រើ Marco Verratti នៅ​ក្លឹប​បារាំង PSG គឺ​ទើប​ជា​កីឡាករ​ដ៏​សក្តិសម អាច​ក្លាយ​ជា ‘Michael Carrick’ ជំនាន់​ថ្មី​នៅ Old Trafford។

ប្រាប់ BBC Radio 5 Live លោក Young ថា៖ “ប្រភេទ​កីឡាករ​ដូច​ជា Michael Carrick គឺ​យើង​បាត់ប.ង់​ច្រើន​ឆ្នាំ​មក​ហើយ ដោយ​ក្លឹប​មិន​ទាន់​រក​បាន​នរណា​មក​ជំនួស​បន្ទាប់​បាន​នោះ​ទេ ហើយ​សម្រាប់ Fred, McTominay គេ​ជា​កីឡាករ​ល្អ​ហើយ តែ​មិន​ទាន់​ចូល​ដល់​កម្រិត Michael Carrick ឡើយ”។

Verratti

លោក​សង្កត់​ធ្ងន់៖ “ខ្ញុំ​មើល​ការ​ប្រកួត PSG-City កន្លង​ទៅ ខ្ញុំ​គិត​ថា Marco Verratti គេ​គឺ​ជា​កីឡាករ​ដែល​ស្រដៀង​នឹង Carrick បំផុត ហើយ​បើ​អាច​យក​គេ​បាន​ ខ្ញុំ​គិត​ថា​វា​នឹង​ក្លាយ​ជា​ការ​ចុះ​ហត្ថលេខា​ដ៏​អស្ចារ្យ​សម្រាប់​ក្លឹប Man Utd”។

គួរ​បញ្ជាក់​ដែរ​ថា Verratti គេ​ក៏​ធ្លាប់​ស្ថិត​ក្នុង​ចចាមអារ៉ាម​នៃ​ការ​ផ្ទេរ​មក United កន្លង​មក​ដែរ ជា​ពិសេស​នៅ​រដូវ​ក្តៅ​ឆ្នាំ ២០១៨ តែ​ក៏​ស្ងាត់​ទៅ​វិញ​នៅ​មួយ​រយៈ​ក្រោយ។ សុពលភាព​កុងត្រា​របស់​បុរស​វ័យ ២៨ ឆ្នាំ​ជាមួយ PSG គឺ​នឹង​ត្រូវ​ផុត​នៅ​ចុង​ខែ​មិថុនា ឆ្នាំ ២០២៤៕

ប្រភព៖ Metro

អានអត្ថបទបន្ទាប់៖ Real Madrid ចាប់ចិត្តតារាជើងស៊ុតនៅ Serie A ម្នាក់ជាជម្រើសទី២ បន្ទាប់ពី Mbappe

ក្លិប Real Madrid បានកំណត់គោលដៅចម្បងក្នុងការនាំយក Kylian Mbappe មកចូលក្រុមនៅរដូវក្ដៅ ឆ្នាំ២០២២។ ខ្សែប្រយុទ្ធរបស់ Paris Saint-Germain រូបនេះ កៀកនៅក្នុងការមកចូលរួមក្លិបអធិរាជស កាលពីកៀកបិទទីផ្សារដោះដូរកាលពីពេលថ្មីៗនេះ ប៉ុន្ដែមិនបានសម្រេច។

ទោះយ៉ាងណាក្ដី ប្រធានក្លិបយក្សអេស្ប៉ាញលោក Florentino Perez នៅតែចិញ្ចឹមចិត្ដចង់បាន ខ្សែប្រយុទ្ធមានល្បឿនលឿនរបស់ PSG រូបនេះ មកកាន់ទឹកដី Santiago Bernabeu នៅដំណាច់រដូវកាលនេះ ពេលដែលគេផុតកុងត្រាជាមួយក្លិបបារាំង។

ទោះយ៉ាងណាក្ដី Real Madrid ក៏មានជម្រើសបម្រុងផងដែរ ក្នុងករណីយកមិនបាន Mbappe គឺជាខ្សែប្រយុទ្ធ Victor Osimhen របស់ក្លិប Napoli នេះបើតាមការរាយការណ៍ពី Diario AS។

ខ្សែប្រយុទ្ធរូបនេះ រកគ្រាប់បាល់បាន៦គ្រាប់ និងបញ្ជូនឱ្យមិត្តរួមក្រុមរកគ្រាប់បាល់បញ្ចូលទីម្ដង ក្នុងរដូវកាលនេះ ជាកំណត់ត្រាដែលធ្វើឱ្យគេក្លាយជាកីឡាករលេចធ្លោម្នាក់រដូវកាលនេះ។ Napoli បានកំណត់តម្លៃ៧០លានអឺរ៉ូ សម្រាប់ខ្សែប្រយុទ្ធជនជាតិនីហ្សេរីយ៉ាវ័យ២២ឆ្នាំ។

គុណផលដ៏លេចធ្លោរបស់គេ មិនត្រឹមតែទាក់ចិត្ត Real Madrid ប៉ុណ្ណោះទេ ខណៈក្លិបធំៗមួយចំនួនទៀតដូចជា helsea, Manchester United, Manchester City និង Paris Saint-Germain ក៏ចង់បានអ្នកជំនាញបញ្ចប់ទីនៅ Serie A រូបនេះផងដែរ៕

ប្រភព៖ Football Espana