ខ្សែប្រយុទ្ធកូរ៉េ Hwan Hee-chan ស៊ុតចូលពីរគ្រាប់ជួយ Wolves ឈ្នះក្នុងផ្ទះជាលើកដំបូង

Hwang Hee-chan រកគ្រាប់បាល់ពីរគ្រាប់ជួយឱ្យ Wolverhampton Wanderers ទទួលជ័យជម្នះក្នុងទឹកដីជាលើកដំបូង ក្នុងរដូវកាលនេះទល់នឹង Newcastle United ដែលជាក្រុមមិនទាន់ស្គាល់ពាក្យថាឈ្នះ។

Hwang បានរកគ្រាប់បាល់បញ្ចូលទីបើកឆាកនាំមុខសម្រាប់ Wolves នៅនាទីទី២០ ពីការបញ្ជូនយ៉ាងល្អដោយ Raul Jiminez មុនពេលត្រូវបានក្រុមភ្ញៀវ Newcastle តាមស្មើដោយ Jeff Dendrick ដែលព្យាយាមស៊ុតក្រៅប្រអប់ នៅនាទីទី៤១។

ហើយការស៊ុតជើងឆ្វេងបញ្ចូលទីយ៉ាងល្អរបស់ Hwang ពីការបញ្ជូនពី Jimenez ជាថ្មី បានជួយយកបាន៣ពិន្ទុសម្រាប់ Wolves និងជាជ័យជម្នះលើកដំបូងនៅកីឡដ្ឋាន Molineux។

សម្រាប់ជ័យជម្នះនេះបានជួយឱ្យ Wolves រំកិលឡើងមកលេខ១១ ក្នុងតារាងចំណាត់ថ្នាក់របស់ Premier League ក្រោយលេងបាន៧ប្រកួត ខណៈ Newcastle ស្ថិតនៅតំបន់ត្រូវកាត់ចេញក្នុងចំណាត់ថ្នាក់លេខ១៩៕

អានអត្ថបទបន្ទាប់៖ ខ្សែប្រយុទ្ធ Everton ពន្យល់មូលហេតុដែល អបអរគ្រាប់បាល់តាមស្ទីលរបស់ Ronaldo

ខ្សែប្រយុទ្ធ Andros Townsend បាននិយាយថា ការចម្លងក្បាច់អបអររបស់ Cristiano Ronaldo ជាការបង្ហាញការគោរពដល់ខ្សែប្រយុទ្ធរបស់ក្រុម Manchester United បន្ទាប់ពីគេរកគ្រាប់បាល់តាមស្មើសម្រាប់ Everton ក្នុងលទ្ធផល ១-១ ជាមួយក្រុមបិសាចក្រហម។

កីឡាកររបស់ Everton រូបនេះមានឱកាសស៊ុតបញ្ចូលទីពីការវាយបកយ៉ាងល្អ ក្នុងតង់ទី២ ជួយក្រុមរបស់ខ្លួនមានគ្រាប់បាល់តាមស្មើ ក្រុមម្ចាស់ផ្ទះ Man Utd ដែលមានគ្រាប់បាល់នាំមុខដោយខ្សែប្រយុទ្ធ Anthony Martial។

ក្រោយចប់ការប្រកួត Townsend បាននិយាយថា៖ “មិនមែនជាការធ្វើត្រាប់អ្វីឡើយ វាជាការសម្គាល់ការគោរពដល់មនុស្សម្នាក់ដែលបង្កើនភាពរីកចម្រើននៃអាជីពរបស់ខ្ញុំ”។

“ខ្ញុំបានចំណាយពេលជាច្រើនម៉ោង នៅលើទីលានហ្វឹកហាត់ ហើយនៅក្នុងបន្ទប់វីដេអូព្យាយាម វិភាគពីការស៊ុតហ្វ្រីឃីគរបស់គាត់ និង ការញាក់បាល់របស់គាត់ ហើយនឹងការផ្ដោតទៅលើបាល់ទាត់របស់គាត់”។

“ដូច្នេះវាមិនមែនជាការធ្វើត្រាប់ឡើយ វាជាការសម្គាល់នូវការគោរព ម្នាក់នៅក្នុងចំណោមនិមិត្តរូបទាំងអស់របស់ខ្ញុំ”៕

ប្រភព៖ Goal