ជើងចាស់ Sinclair ជឿថា គ្រូបង្វឹកជម្រើសជាតិមួយរូបនេះ អាចកសាង Newcastle ឱ្យក្លាយជាក្លិបកំពូលបាន

អតីតខ្សែប្រយុទ្ធរបស់ Manchester City លោក Trevor Sinclair ជឿថាគ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិអ៊ីតាលី លោកRoberto Mancini ស័ក្ដិសមបំផុតជាអ្នកចាត់ការថ្មីរបស់ Newcastle United

លោក Mancini ដែលបានដឹកនាំក្រុមអ៊ីតាលី ឈ្នះជើងឯក EURO 2020 ជាអ្នកចាត់ការដំបូងរបស់ Man City ដែលត្រូវបាននាំយកមកដឹកនាំ ក្នុងឆ្នាំ២០០៨ ដោយម្ចាស់ក្លិបបច្ចប្បន្នកាន់កាប់ក្លិបថ្មីៗ។

លោក Sinclair បានថ្លែងប្រាប់ talkSPORT ថា៖ខ្ញុំគិតថា អ្នកត្រូវការអ្នកចាត់ការដែលធ្លាប់ធ្វើបែបនេះពីមុនមក ហើយឈ្មោះដំបូងដែលខ្ញុំនឹកឃើញគឺ Roberto Mancini”

គាត់ធ្លាប់ធ្វើបាននៅ Man City អ្នកត្រូវនាំយកកីឡាករឆ្នើមៗ ដើម្បីដាក់លេងជាកីឡាករថ្មី, Mancini ជាបេក្ខភាពស័ក្ដិសមនឹងធ្វើការងារនេះ គាត់នៅក្មេងល្មមនឹងធ្វើវាបាន

ប្រភព៖ talkSPORT