មិនធម្មតា! Man City ត្រៀមផ្តល់ជូនកុងត្រាថ្មីដល់តារាឆ្នើមខ្លួនម្នាក់នេះ ដែលមានតម្លៃសរុបជិត ៥០ លានផោន

ថ្មីៗនេះក្លិបមេឃខៀវ Manchester City កំពុងតែត្រៀមខ្លួនរួចជាស្រេច ដើម្បីផ្តល់ជូនរង្វាន់ធំមួយ សម្រាប់ខ្សែប្រយុទ្ធ Phil Foden ក្នុងនាមជាកីឡាករដ៏មានឥទ្ធិពលម្នាក់នៅក្នុងក្រុម ជាមួយនឹងការបន្ថែមជូនកិច្ចសន្យាថ្មី បន្ទាប់ពីការចុះកុងត្រាលើកចុងក្រោយរបស់គេ ត្រូវធ្វើឡើងតាំងពីឆ្នាំ ២០១៨ ។

Phil Foden 

យ៉ាងណា Foden ត្រូវបានគេជឿជាក់ថាកំពុងជិតឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីមួយ ដែលមានតម្លៃសរុបជិត ៥០ លានផោន នៅឯទឹកដី Etihad ក្នុងពេលឆាប់ៗខាងមុខនេះ ។

Phil Foden

ជាក់ស្តែង កិច្ចចរចាកំពុងតែបន្តរវាងអ្នកតំណាងរបស់ក្លិប City និង Foden ដោយភាគីទាំងពីរ បាននិយាយថាកុងត្រាថ្មីមួយនេះ នឹងមានរយ:ពេលរហូតដល់ទៅ ៦ ឆ្នាំ ហើយសម្រាប់ថ្លៃនឿយហត់ នឹងទទួលបានប្រមាណ ១៥០,០០០ ផោនក្នុងមួយសប្តាហ៍។

Phil Foden

គួរបញ្ជាក់ផងដែរថា បានបង្ហាញខ្លួនជាលើកដំបូងសម្រាប់ក្រុម City នៅក្នុងការប្រកួតពានរង្វាន់ Champions League ឆ្នាំ ២០១៧ ហើយចាប់តាំងពីពេលនោះមក រូបគេបានបង្ហាញខ្លួនសរុបចំនួន ១៣០ លើកសម្រាប់ក្លឹបកុមារភាពរបស់ខ្លួន ដោយស៊ុតបញ្ចូលទី ៣៣ គ្រាប់ និងថែមទាំងរកបាន ១១ គ្រាប់ ឲ្យជម្រើសជាតិអង់គ្លេសទៀតផង ៕

ប្រភព: Mirror

អានអត្ថបទបន្ទាប់៖ គ្រូធំនៅ PL ម្នាក់ថា មិនចាប់អារម្មណ៍ទៅដឹកនាំនៅ Newcastle ជំនួស Steve Bruce ទេ

អ្នកចាត់ការ Leicester City លោក Brendan Rodgers មិនមានការចាប់អារម្មណ៍ ក្នុងការកាន់តំណែងនេះនៅក្លិប Newcastle United នោះទេ ទោះបីជាលោកស្ថិតនៅក្នុងចំណោមបេក្ខភាពដែលមានភាគរយខ្ពស់បំផុតក៏ដោយ។

តាមការរាយការណ៍ពីអ៊ីតាលី បានអះអាងកាលពីល្ងាចថ្ងៃពុធថា អ្នកចាត់ការក្រុមកញ្រ្ជោងខៀវ ជាជម្រើសជួរមុខ ដើម្បីមកដឹកនាំក្រុមសារិកាព្រៃ។

ប៉ុន្ដែពេលនេះ ការផ្ទេររវាងក្លិបនៅ Premier League នឹងមិនអាចកើតមាននោះទេ បើតាមការបញ្ជាក់ដោយលោក Rodgers។

បន្ទាប់ពីការមកកាន់កាប់របស់ម្ចាស់ក្លិបថ្មី ដោយក្រុមហ៊ុនរបស់អារ៉ាប៊ីសាអូឌីត មានការរាយការណ៍ពាក់ព័ន្ធនឹងការបណ្ដេញលោក Steve Bruce ចេញពីតំណែង ហើយមានចចាមអារ៉ាមទាក់ទងនឹងគ្រូបង្វឹកល្បីៗជាច្រើនរូប ថានឹងមកដឹកនាំជំនួស។

ប៉ុន្ដែតាមការអះអាងរបស់អ្នកសារព័ត៌មាន John Percy របស់ Telegraph ដែលបានសរសេរលើគណនី Twitter ថា៖ “Bendan Rodgers នឹងមិនចាកចេញពី LCFC សម្រាប់ Newcastle ឡើយ ប្រសិនបើឬនៅពេលដែល Steve Bruce ត្រូវបានបណ្ដេញពីតំណែង។ មិនមានការចាប់អារម្មណ៍លើការងារនេះ ហើយមានការប្ដេជ្ញាពេញលេញសម្រាប់ Leicester”៕

ប្រភព៖ talkSPORT