ទស្សនៈរបស់គ្រូបង្គោលក្រុមជម្រើសជាតិកម្ពុជា ចំពោះការរបូតពីរគ្រាប់ទល់នឹងហុងកុង

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ទទួលបានជ័យជម្នះដោយលទ្ធផល ៤-២ ក្នុងការប្រកួតវគ្គជម្រុះ AFC U23 Asian Cup ទល់នឹងក្រុមជម្រើសហុងកុង ប៉ុន្ដែក្រុមដែលមានលោក Ryu Hirose ជាគ្រូបង្គោល ក៏រងការរិះគន់ផងដែរ ចំពោះការធ្វើឱ្យរបូតគ្រាប់បាល់ពីរគ្រាប់ នៅជិតចុងតង់ទី២។

 

ទោះយ៉ាងណាក្ដី លោក Hirose បាននិយាយថា ការរបូតគ្រាប់បាល់២គ្រាប់ នៅចុងតង់ទី២ ដោយសារក្រុមរបស់លោក​ មានការផ្លាស់ប្ដូរកីឡាករច្រើនរូប។ ប៉ុន្ដែការរបូតគ្រាប់បាល់ពីរគ្រាប់នេះ បានបង្ហាញពីគន្លឺះដើម្បីកែសម្រួល មុនការប្រកួតទល់នឹងជប៉ុននាថ្ងៃអង្គារខាងមុខនេះ។

“លទ្ធផលដែលយើងទទួលបានជ័យជម្នះ គឺព្រោះតែយើងព្យាយាមរក្សាបាល់ ដូចតាមអ្វីដែលយើងបានអនុវត្តក្នុងការហ្វឹកហាត់”។

ការរបូតពីរគ្រាប់នៅតង់ទី២ បណ្ដាលមកពីការផ្លាស់ប្ដូរកីឡាករច្រើន ព្រោះយើងចង់ដឹងពីការលេងរបស់កីឡាករថ្មីៗខ្លះ តែការផ្លាស់ប្ដូរនេះអាចឱ្យយើងដឹងថា យើងត្រូវតែសម្រួលបែបណា សម្រាប់ជំនួបជាមួយជប៉ុនរយៈពេល២ថ្ងៃខាងមុខទៀតនេះ”៕

ប្រភព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា