រកឃើញក្រុមដំបូងដែលធានាកៅអីជុំចុងក្រោយ AFC U23 Asian Cup

ក្រុមបាល់ទាត់ជម្រើសជាតិជប៉ុន បានធានាកៅអីឡើងទៅជុំចុងក្រោយនៃការប្រកួត AFC U23 Asian Cup បន្ទាប់ពីទទួលបានជ័យជម្នះ លើហុងកុងដោយលទ្ធផល ៤-០ ដូចកាលប៉ះកម្ពុជាដែរ។

កីឡាករ Shota Fujiyo រកគ្រាប់បាល់បើកឆាកនាំមុខសម្រាប់ក្រុមសាម៉ូរ៉ៃជប៉ុននៅក្នុងតង់ទី១ និងរកថែមបានមួយគ្រាប់ទៀតនៅដើមតង់ទី២ មុនពេល Yuta Goke និង Mao Hosoya រកបានម្នាក់មួយគ្រាប់បន្ថែមធានាជ័យជម្នះសម្រាប់ក្រុមដែលដឹកនាំដោយលោក Koichi Togashi។

ជ័យជម្នះនេះ ក៏បានធានាផងដែរសម្រាប់ក្រុមជើងខ្លាំងមួយនេះ ក្នុងការឈានទៅកាន់ជុំចុងក្រោយនៃការប្រកួត AFC Asian Cup ក្រោមអាយុ២៣ឆ្នាំ ដែលមានអ៊ូបេគីស្ថានធ្វើជាម្ចាស់ផ្ទះ ក្នុងឆ្នាំ២០២២។

ដោយឡែកសម្រាប់ក្រុមជម្រើសជាតិកម្ពុជា ក៏មិនទាន់អស់សង្ឃឹមដែរសម្រាប់កៅអីនៅជុំចុងក្រោយនេះ ដោយក្រុមរបស់លោក Ryu Hirose ត្រូវការស្ថិតនៅក្នុងតំណែង Top 4 នៃក្រុមលេខ២ល្អបំផុតក្នុងចំណោមពូលទាំង១១៕

អានអត្ថបទបន្ទាប់៖ PSG ចាប់ផ្តើមកំណត់គោលដៅធំលើតារាឆ្នើមនៅ PL មួយរូប ក្រោយទទួលបានការណែនាំពី Neymar

ក្លឹប Paris Saint-Germain កំពុងតែបង្ហាញចំណាប់អារម្មណ៍ខ្លាំងលើខ្សែប្រយុទ្ធ Raphinha របស់ក្លិប Leeds ចំពេលតារាឆ្នើមសញ្ជាតិប្រេស៊ីលរូបនេះ នៅតែបន្តមានទំនាក់ទំនងជាមួយក្លិបកំពូលមួយចំនួននៅអឺរ៉ុប រួមទាំង Liverpool ផងដែរ ។

Raphinha

ជាក់ស្តែង កីឡាករវ័យ ២៤ ឆ្នាំរូបនេះ បានបង្ហាញទម្រង់លេងដ៏គួរឲ្យចាប់អារម្មណ៍ នៅដើមរដូវកាលនេះ ហើយគេក៏បានក្លាយជាផ្នែកដ៏សំខាន់របស់ក្រុម គ្រូបង្វឹកលោក Marcelo Bielsa ដោយអាចរកគ្រាប់បាល់បញ្ចូលទីបាន ៣ គ្រាប់ក្នុងចំណោម ៨ ប្រកួតចាប់តាំងពីខែសីហា ។

Raphinha ​

យ៉ាងណា ទីភ្នាក់ងាររបស់អតីតកីឡាករ Barcelona និង Chelsea រូបនេះ គឺលោក Deco ក៏បានសារភាពក្នុងពេលថ្មីៗនេះផងដែរថា ក្រុមហង្សក្រហមបានបង្ហាញចំណាប់អារម្មណ៍លើ Raphinha ខ្លាំង ហើយចង់ចុះហត្ថលេខាលើខ្សែប្រយុទ្ធវ័យ ២៤ ឆ្នាំរូបនេះ ទៅកាន់ទឹកដី Anfield ទៀតផង ។

ប៉ុន្តែទោះជាយ៉ាងណា បើយោងតាមសារព័ត៌មាន ​​TeamTalk ឥឡូវនេះ បានអះអាថាក្លិប PSG ក៏បានចូលរួមប្រជែងជាមួយ Liverpool ក្នុងការប្រជែងយក Raphinha ផងដែរ ខណ:ការចាប់អារម្មណ៍របស់ក្លិបយក្សបារាំង ទៅលើកីឡាករ Leeds រូបនេះ គឺកើតឡើងពីការណែនាំដោយ Neymar ។

Raphinha

គួបញ្ជាក់ថា Raphinha និង Neymar បានបង្កើតទំនាក់ទំនងជាមួយគ្នាយ៉ាងល្អ នៅអំឡុងបំពេញកាតព្វកិច្ចជាមួយក្រុមជម្រើសជាតិប្រេស៊ីល ដោយអ្នកទាំង ២ សុទ្ធសឹងតែបានបង្ហាញភាពសំខាន់ដូចគ្នា នៅក្នុងការប្រកួតនាពេលថ្មីៗកន្លងទៅ ។

ប្រភព: AF