ក្រុម U23 វៀតណាម ត្រូវការលទ្ធផលបែបណា ដើម្បីអាចធានាឆ្លងផុតវគ្គជម្រុះ Asian Cup?

ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម ត្រូវការយ៉ាងតិចមួយពិន្ទុពីការប្រកួតចុងក្រោយនៃវគ្គជម្រុះ AFC U23 Asian Cup ទល់នឹងមីយ៉ាន់ម៉ា ដើម្បីអាចធានាកៅអីឆ្លងទៅលេងនៅជុំចុងក្រោយបាន។

បន្ទាប់ពីទទួលបានជ័យជម្នះដូចគ្នាក្នុងពូល I ក្រុមវៀតណាម និងមីយ៉ាន់ម៉ា មានពិន្ទុស្មើគ្នាលើកំពូលតារាងដោយមាន៣ពិន្ទុដូចគ្នា ដោយពួកគេទាំងពីរក្រុមបានយកឈ្នះតៃវ៉ាន់។

ក្រុមជើងខ្លាំងនៅអាស៊ីអាគ្នេយ៍ទាំងពីរនេះ នឹងត្រូវជួបប្រកួតតទល់គ្នា ក្នុងការប្រកួតនាថ្ងៃអង្គារនេះ ដើម្បីប្រជែងតំណែងកំពូលតារាងនៃពូល I។

ប្រសិនបើក្រុមទាំងពីរស្មើគ្នានៅក្នុងពេល៩០នាទី នឹងមានការស៊ុតបាល់ប៉េណាល់ទីដើម្បីសម្រេចក្រុមដែលជាអ្នកឈ្នះ។

ប៉ុន្ដែបើទោះបីជាវៀតណាមចាញ់ការស៊ុតប៉េណាល់ទី ប៉ុន្ដែពួកគេអាចនឹងបញ្ចប់ការប្រកួតក្នុងនាមជាក្រុមលេខ២ល្អបំផុត និងមានឱកាសឆ្លងទៅជុំចុងក្រោយបានផងដែរ។

ទោះយ៉ាងណាក្ដី លទ្ធផលចុងក្រោយនឹងត្រូវសម្រេចក្នុងការប្រកួតនារសៀលម៉ោង៤៖០០ រសៀលនេះ នៅតៃវ៉ាន់៕

ប្រភព៖ VN Express

អានអត្ថបទបន្ទាប់៖ Ferdinand ថា​មាន​តែ​ម្នាក់​នេះ​ទេ អាច​មក​ផ្លាស់ប្តូរ​ជោគវាសនា​ Spurs ​បន្ត​ពី Nuno

លោក Nuno Espirito ត្រូវ​បាន​ក្លឹប Tottenham Hotspur ប្រកាស​ដក​តំណែង​អ្នកចាត់ការ កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ បន្ទាប់​ពី​បរាជ័យ​ជា​បន្តបន្ទាប់ ហើយ​លើក​ចុង​ក្រោយ​គឺ​បាន​ចាញ់ ០-៣ ក្នុង​ទឹកដី​ខ្លួន​ឯង ក្រោម​ថ្វី​ជើង​របស់​ក្រុម​កំពុង​ទទួល​រង​សម្ពាធ Man Utd។

Nuno
Conte

មក​ទល់​ពេល​នេះ កៀក​នឹង​ប្រកួត​ចុង​សប្តាហ៍​នៅ PL ត្រលប់​មក​ដល់​ទៀត​ហើយ​នោះ ខាង​ក្លឹប Spurs ​ក៏​មិន​ទាន់​ប្រកាស​នៅ​ឡើយ អំពី​អ្នកចាត់ការ​ថ្មី​ដែល​ត្រូវ​ចូល​មក​ដឹកនាំ​ជំនួស។ តែ​យ៉ាង​ណា​តាម​ការ​យល់​ឃើញ​របស់​អតីត​ជើង​ចាស់​លោក Rio Ferdinand គឺ​មើល​ឃើញ​រួច​ជា​ស្រេច​ហើយ ដោយ​លោក​ជឿ​ថា Antonio Conte គឺ​សក្តិសម​បំផុត។

អតីត​កីឡាករ​នៅ​ Man Utd និយាយ​ប្រាប់​ប៉ុស្តិ៍​កម្មវិធី​ FIVE បែប​នេះ​ថា៖ “Spurs ក្រោយ​ពី​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ទល់ Liverpool នៅ UCL មក គឺ​ខ្ញុំ​មើល​ពួក​គេ​លេង មិន​មាន​ស្ថិរភាព​និង​ទំនុក​ចិត្ត​ណា​មួយ​សោះ​ឡើយ ពួក​គេ​ដូច​បាន​ដើរ​ថយ​ក្រោយ​យ៉ាង​ខ្លាំង”។

Ferdinand

លោក​បន្ត៖ “អ្នក​មើល​ទៅ​ស្ថានភាព​របស់ Spurs បើ​សួរ​ថា តើ​នរណា​ក្នុង​លោក​នេះ ដែល​អាច​​ចូល​មក​ផ្លាស់ប្តូរ​ជោគវាសនា​ក្លឹប​មួយ​នេះ​បាន គឺ​ខ្ញុំ​ថា​មាន​តែ Conte ទេ គាត់​ជា​អ្នកចាត់ការ​ដែល​មាន​ច្បាប់​វិន័យ​ច្បាស់​លាស់ គាត់​មិន​ចេះ​រញ៉េ.រញ៉ៃ​ទេ ហើយ​គាត់​បង្រៀន​មនុស្ស​ឲ្យ​ខិតខំ​ធ្វើ​ការ ទាំង​នេះ​ជា​អ្វី​ដែល​ខ្ញុំ​គិត​ថា Spurs ត្រូវ​ការ”៕

ប្រភព៖ FIVE