Solskjaer និយាយបែបណា ជុំវិញការបញ្ចប់តំណែងគ្រូធំរបស់ Spurs?

លោក Ole Gunnar Solskjaer និយាយថាលោកនឹងទាក់ទងជាមួយលោក Nuno Espirito Santo ដើម្បីបង្ហាញនូវសាមានចិត្ត បន្ទាប់ពីលោកត្រូវបាន Tottenham Hotspur បណ្ដេញចេញពីតំណែងកាលពីថ្ងៃចន្ទ។

លោក Nuno បានស្ថិតនៅក្នុងសម្ពាធ ចាប់តាំងបរាជ័យ ០-៣ ក្រោមថ្វីជើងរបស់ Manchester United កាលពីថ្ងៃសៅរ៍។ លោកត្រូវបានអ្នកគាំទ្រស្រែកចំអក នៅពេលប្ដូរខ្សែប្រយុទ្ធ Lucas Moura ចេញពីទីលាន។

ជ័យជម្នះកាលពីចុងសប្ដាហ៍កន្លងទៅ បានផ្លាស់ប្ដូរវាសនារបស់លោក Solskjaer ជាមួយក្លិបបិសាចក្រហម បន្ទាប់ពីកៅអីរបស់លោកនៅ Old Trafford កំពុងឡើងកម្ដៅខ្លាំង តាំងពីសប្ដាហ៍មុន។ លោកក៏បានបង្ហាញអារម្មណ៍អាណិតអាសូរដល់លោក Nuno ដែលបានបាត់បង់តំណែង។

គ្រូបង្វឹកជនជាតិន័រវែសរូបនេះបាននិយាយថា៖ “វាមិនល្អនោះទេដែលឃើញគ្រូបង្វឹកល្អបាត់បង់ការងាររបស់ពួកគេ, គាត់បានខិតខំប្រឹងប្រែងធ្វើការ ហើយខ្ញុំមិនដឹងពីស្ថានភាពរបស់គាតនៅ Tottenham នោះទេ ប៉ុន្ដែក្នុងនាមមិត្តរួមអាជីព អ្នកមិនសប្បាយចិត្តនោះទេ ដែលរឿងនេះបានកើតឡើង។ អ្នកព្យាយាមភ្ជាប់ទំនាក់ទំនងជាមួយគាត់ ហើយបង្ហាញពីអារម្មណ៍របស់អ្នក”៕

ប្រភព៖ Manchester Evening News

អានអត្ថបទបន្ទាប់៖ ក្រុម U23 វៀតណាម ត្រូវការលទ្ធផលបែបណា ដើម្បីអាចធានាឆ្លងផុតវគ្គជម្រុះ Asian Cup?

ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម ត្រូវការយ៉ាងតិចមួយពិន្ទុពីការប្រកួតចុងក្រោយនៃវគ្គជម្រុះ AFC U23 Asian Cup ទល់នឹងមីយ៉ាន់ម៉ា ដើម្បីអាចធានាកៅអីឆ្លងទៅលេងនៅជុំចុងក្រោយបាន។

បន្ទាប់ពីទទួលបានជ័យជម្នះដូចគ្នាក្នុងពូល I ក្រុមវៀតណាម និងមីយ៉ាន់ម៉ា មានពិន្ទុស្មើគ្នាលើកំពូលតារាងដោយមាន៣ពិន្ទុដូចគ្នា ដោយពួកគេទាំងពីរក្រុមបានយកឈ្នះតៃវ៉ាន់។

ក្រុមជើងខ្លាំងនៅអាស៊ីអាគ្នេយ៍ទាំងពីរនេះ នឹងត្រូវជួបប្រកួតតទល់គ្នា ក្នុងការប្រកួតនាថ្ងៃអង្គារនេះ ដើម្បីប្រជែងតំណែងកំពូលតារាងនៃពូល I។

ប្រសិនបើក្រុមទាំងពីរស្មើគ្នានៅក្នុងពេល៩០នាទី នឹងមានការស៊ុតបាល់ប៉េណាល់ទីដើម្បីសម្រេចក្រុមដែលជាអ្នកឈ្នះ។

ប៉ុន្ដែបើទោះបីជាវៀតណាមចាញ់ការស៊ុតប៉េណាល់ទី ប៉ុន្ដែពួកគេអាចនឹងបញ្ចប់ការប្រកួតក្នុងនាមជាក្រុមលេខ២ល្អបំផុត និងមានឱកាសឆ្លងទៅជុំចុងក្រោយបានផងដែរ។

ទោះយ៉ាងណាក្ដី លទ្ធផលចុងក្រោយនឹងត្រូវសម្រេចក្នុងការប្រកួតនារសៀលម៉ោង៤៖០០ រសៀលនេះ នៅតៃវ៉ាន់៕

ប្រភព៖ VN Express