មានតែ៣ក្រុមប៉ុណ្ណោះនៅអាស៊ាន ដែលអាចឈានទៅកាន់ជុំចុងក្រោយ AFC U23 Asian Cup

ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម បានធានាកៅអីឡើងទៅកាន់ជុំផ្ដាច់ព្រ័ត្រ​នៃពានរង្វាន់ AFC U23 Asian Cup 2022 បន្ទាប់ពីទទួលបានជ័យជម្នះ ១-០ លើមីយ៉ាន់ម៉ា ក្នុងការប្រកួតវគ្គជម្រុះកាលពីល្ងាចថ្ងៃអង្គារនេះ។

ការតែតបញ្ចូលទីរបស់កីឡាករ Ho Thanh Minh នៅនាទីទី៥៩ គ្រប់គ្រាន់ឱ្យវៀតណាម ឆ្លងផុតវគ្គជម្រុះ ខណៈមីយ៉ាន់ម៉ាបានខកឱកាសធានាតំណែងក្រុមលេខ២ល្អបំផុត។ វៀតណាមជាក្រុមទី៣នៃតំបន់អាស៊ាន ដែលបានឈានទៅជុំចុងក្រោយ បន្ទាប់ពី ម៉ាឡេស៊ី និងថៃ។

សូមបញ្ជាក់ថាអ៊ូសបេគីស្ថាននឹងធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ពានរង្វាន់ក្រុមបាល់ទាត់ជម្រើសជាតិអាស៊ាន U23 ឆ្នាំ២០២២ ដោយមាន១៥ក្រុមផ្សេងទៀតចូលរួមដូចជា៖ កាតារ អ៊ីរ៉ង់ អ៊ីរ៉ាក់ គុយវែត អារ៉ាប់ ស៊ូដង់ អូស្ដ្រាលី កូរ៉េខាងត្បូង វៀតណាម ម៉ាឡេស៊ី ជប៉ុន ថៃ អារ៉ាប៊ីសាអូឌីត តួកមេនីស្ថាន និង តាជីគីស្ថាន។

ដោយឡែកក្រុមគោព្រៃកម្ពុជា បានខកឱកាសធានាតំណែងក្រុមលេខ២ល្អបំផុត ដោយសារមានតែ៣ពិន្ទុពីវគ្គជម្រុះ ក្រោយឈ្នះហុងកុង ៤-២ តែមកចាញ់ជប៉ុន៤-០៕

អានអត្ថបទបន្ទាប់៖ មិនលាក់បាំង! Alaba បង្ហាញពីភាពខុសគ្នាមួយរវាង ក្លិប Real Madrid និង Bayern Munich

បន្ទាប់ពីកិច្ចសន្យាជាមួយក្លិប Bayern Munich ត្រូវផុតកំណត់ ខ្សែការពារ David Alaba បានសម្រេចជ្រើសរើសយកការផ្ទេរមកកាន់ក្របខ័ណ្ឌ LaLiga ជាទីកន្លែងដែលគេបានបន្តទទួលបទពិសោធន៍ថ្មីមួយផ្សេងទៀត ។

David Alaba

ហើយថ្មីៗនេះកីឡាករអូទ្រីស បានចេញមុខនិយាយជាលើកដំបូង ជុំវិញចំណាប់អារម្មណ៍របស់គេ ក្នុងការមកលេងឲ្យក្លិប Real Madrid និងអំឡុងពេលលេងឲ្យក្លិបយក្សអាល្លឺម៉ង់ ។

David Alaba

យ៉ាងណា Alaba បានផ្តល់ការរៀបរាប់យ៉ាងលម្អិតមួយ នៅក្នុងបទសម្ភាសន៍ជាមួយ Kicker ថា ៖ “Bayern Munich គឺជាក្លឹបដ៏ធំបំផុតមួយក្នុងពិភពលោក ដូចគ្នានឹង Real Madrid ដែរ។ ហើយក្រុមទាំងពីរសុទ្ធសឹងតែតំណាងឱ្យភាពជោគជ័យ។ ទោះជាយ៉ាងណាក៏ដោយ អ្វីៗនៅក្នុងក្រុម Real Madrid ហាក់ធំជាងបន្តិច ប៉ុន្តែខ្ញុំនៅតែមានការគោរពចំពោះ Bayern”។

David Alaba

គួរបញ្ជាក់ផងងដែរថា អាជីពរបស់ Alaba នៅក្នុងក្របខ័ណ្ឌ Bundesliga បានបញ្ចប់ បន្ទាប់ពីចាយពេលអស់ ១៣ ឆ្នាំ ជាមួយនឹងការផ្ទេរមកដោយគ្មានតម្លៃខ្លួន មកកាន់ទីក្រុង Madrid បន្ទាប់ពីខ្សែការពារ Sergio Ramos បានចាកចេញ នៅអំឡុងទីផ្សាររដូវក្តៅកន្លងទៅ ៕

David Alaba

ប្រភព: Marca