ក្តៅ! មិន​មាន​វត្តមាន Ronaldo នៅ​ព្រឹត្តិការណ៍​ប្រកាស​ពាន Ballon d’Or យប់​នេះ​ទេ

ព្រឹត្តិការណ៍​ប្រកាស​អ្នក​ឈ្នះ​ពាន​រង្វាន់ Ballon d’Or ឆ្នាំ ២០២១ នឹង​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង ០២:៣០ នាទី​ទាប​ភ្លឺ ឈាន​ចូល​ថ្ងៃ​អង្គារ ទី ៣០ វិច្ឆិកា (ម៉ោង​នៅ​កម្ពុជា)។ គ្រប់​គ្នា​កំពុង​រង់ចាំ​អុត​មើល តើ​នរណា​នឹង​ក្លាយ​ជា​ម្ចាស់​ពាន​ឯកត្តជន​សារ​នេះ ​ព្រោះ​មាន​បេក្ខភាព​ធំៗ​ជា​ច្រើន ដែល​សុទ្ធ​សឹង​សម្រេច​បាន​សមិទ្ធផល​ជោគជ័យ ​មិន​លើស​ខ្វះ​គ្នា​ប៉ុន្មាន​ឡើយ។

Ronaldo

យ៉ាង​ណា​ដំណឹង​ក្តៅ​មួយ​បាន​ចុះ​ផ្សាយ ពី​គណនី​អ្នក​សារព័ត៌មាន​ព័រទុយហ្គាល់ លោក Pedro Sepulveda បាន​បង្ហោះ​លើ Twitter នៅ​វេលា​ម៉ោង ១៨:៥៥ នាទី​ល្ងាច​ថ្ងៃ​ចន្ទ​នេះ ថា​តារា​ឆ្នើម Cristiano Ronaldo នឹង​ពុំ​មាន​វត្តមាន​នៅ​ទីក្រុង​ប៉ារីស ក្នុង​ព្រឹត្តិការណ៍ Ballon d’Or ប៉ុន្មាន​ម៉ោង​ខាង​មុខ​ទេ។

នេះ​ជា​ប្រភព​ដ៏​គួរ​ឲ្យ​ទុក​ចិត្ត ហើយ​បើ​វាជា​ការ​ពិត នោះ​មាន​ន័យ​ថា Ronaldo ដឹង​មុន ថា​លោក​មិន​បាន​ឈ្នះ​ពាន​រង្វាន់​សារ​នេះ ដូច្នេះ​ទើប​សម្រេច​ចិត្ត​មិន​មក​ចូលរួម​តែ​ម្តង។

Messi

វា​ស្រដៀង​គ្នា​នឹង​ប៉ុន្មាន​ឆ្នាំ​មុន​ដែរ ដោយ​ពេល​ដឹង​លទ្ធផល​មុន គឺ​ CR7 ពុំ​បាន​បង្ហាញ​វត្តមាន​ឡើយ ហើយ​សម្រាប់​ឆ្នាំ​ខ្លះ គូ​ប្រជែង​របស់​លោក​គឺ Lionel Messi ក៏​ធ្លាប់​ធ្វើ​បែប​ហ្នឹង​ដូច​គ្នា។ តែ​យ៉ាង​ណា​សម្រាប់​ព្រឹត្តិការណ៍​ ២០២១ Messi គេ​ឈរ​ជើង​នៅ​ក្លឹប​ក្នុង​ទីក្រុង​ប៉ារីស​ដោយ​ផ្ទាល់ ដូច្នេះ​មិន​ច្បាស់​ថា​បែប​ណា​នោះ​ទេ៕

ប្រភព៖ Twitter

អានអត្ថបទបន្ទាប់៖ ឃា.ត់​ចិត្ត Kane លែង​បាន​ហើយ ឥឡូវ Spurs មាន​តែ​ងាក​ទៅ​ចរចា​យក​ម្នាក់​នេះ មក​ត្រៀម​ជំនួស

ក្លឹប Tottenham Hotspur ត្រូវ​បាន​គេ​រាយការណ៍​ថា ហាក់​មិន​មាន​បំណង​ចង់​រាំង.ស្ទះ​ដំណើរ​ចង់​ចាកចេញ​របស់​ខ្សែ​ប្រយុទ្ធ Harry Kane ​ត​ទៅ​ទៀត​នោះ​ទេ ពោល​នៅ​រដូវ​ក្តៅ ឆ្នាំ ២០២២ ខាង​មុខ គឺ​គេ​អាច​ចាកចេញ​បាន ប្រសិន​មាន​ការ​ចរចា​នៅ​តម្លៃ​ផ្ទេរ​ត្រូវរ៉ូវ​គ្នា។

Kane
Vlahovic

ក្លឹប​ដឹកនាំ​ដោយ​លោក Antonio Conte ក៏​បាន​សម្លឹង​ទៅ​រក​គោលដៅ​ថ្មី ដែល​ជា​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​នៅ​ក្លឹប​ Fiorentina ហើយ​ជឿ​ថា គេ​អាច​មក​ជំនួស​តំណែង​ Kane រយៈ​ពេល​យូរ​អង្វែង​បាន។ នោះ​គឺ Dusan Vlahovic ជា​ខ្សែ​ប្រយុទ្ធ​វ័យ ២១ ឆ្នាំ សញ្ជាតិ​ស៊ែប៊ី ដែល​ជាប់​កុងត្រា​នៅ​ក្លឹប​អាណាព្យាបាល​ដល់​ឆ្នាំ ២០២៣។ នេះ​បើ​តាម​សារព័ត៌មាន Marca បាន​ចុះ​ផ្សាយ។

ប្រភព​បាន​ឲ្យ​ដឹង​ថា Spurs នឹង​ផ្លូវ​ឲ្យ​ខ្សែ​ប្រយុទ្ធ​វ័យ​ចំណាស់​របស់​ខ្លួន ដើរ​ចេញ​នៅ ឆ្នាំ ២០២២ ខាង​មុខ ជា​រួម​សាមី​ខ្លួន​ផ្ទាល់​ក៏​គេ​ទំនង​មាន​ចិត្ត​ចង់​ទៅ​ដូច​គ្នា ជា​ពិសេស​ប្រសិន​ណា​ក្លឹប​មិន​អាច​លើក​ពាន​រង្វាន់​ណា​មួយ​នៅ​បញ្ចប់​រដូវ​កាល​នេះ។

Vlahovic

លុយ​ដែល​លក់ Kane បាន ក្លឹប Spurs នឹង​យក​ល្បាក់ ៥០ ទៅ ៦០ លាន​ផោន មក​ប្រជែង​យក Vlahovic ​ព្រោះ​លឺ​ថា មាន​ក្លឹប​ធំៗ​ច្រើន​ណាស់ ដែល​បាន​ទាក់ទង​ទៅ Fiorentina ជុំវិញ​ការ​ចង់​បាន​ខ្សែ​ប្រយុទ្ធ​ខាង​លើ តួ​យ៉ាង​ដូច​ជា Man City, Man Utd និង Juventus ជា​ដើម។ រំឭក​ថា​នៅ​រដូវ​កាល​នេះ គេ​បង្ហាញ​ខ្លួន ១៤ ប្រកួត រក​បាន ១១ គ្រាប់​ហើយ៕

ប្រភព៖ Marca