សមាជិកក្រុមដែលចាញ់ Benfica ថ្ងៃមុន ១៣នាក់ ឆ្លងកូវីដបម្លែងថ្មីពីអាហ្វ្រិក

មានករណីឆ្លងវីរុសកូវីដ១៩បម្លែងថ្មី អូមីក្រុង(Omicron) ១៣ករណីកាលពីថ្ងៃចន្ទ ដោយមានជាប់ពាក់ព័ន្ធបុគ្គលិកនិងកីឡាកររបស់ក្លិប Belenenses SAD បន្ទាប់ពីកីឡាករម្នាក់ទើបត្រលប់មកពីទ្វីបអាហ្វ្រិក នេះបើតាមការបញ្ជាក់របស់អាជ្ញាធរសុខាភិបាល DGS។

វីរុសប្រភេទបម្លែងថ្មី ត្រូវបានរកឃើញបន្ទាប់ពីកីឡាកររបស់ Belenenses ប្រកួតនៅក្របខណ្ឌ Primeira Liga ទល់នឹង Benfica កាលពីថ្ងៃសៅរ៍។

ការប្រកួតចាប់ផ្ដើមដោយមានសមាជិកតែ៩នាក់ប៉ុណ្ណោះនៅក្នុងក្រុម Belenenses នៅលើទីលានប្រកួត ព្រោះសមាជិកដទៃទៀតនៅក្នុងក្រុមដែលត្រូវធ្វើចត្តាឡីស័ក្ក ហើយចាប់ផ្ដើមតង់ទី២នៅសល់តែគ្នា៧រូបប៉ុណ្ណោះដែលអាចបន្ដលេងបាន។

ការប្រកួតត្រូវបានបោះបង់ចោលនៅពេលចាប់ផ្ដើមតង់ទី២បាន២នាទី ជាមួយនឹងលទ្ធផលបរាជ័យក្រោមថ្វីជើង Benfica 0-7។

សូមរំឭកថា ខ្សែការពារ Cafu Phete បានធ្វើតេស្ដវិជ្ជមានកូវីដ១៩ បន្ទាប់ពីត្រលប់មកព័រទុយហ្កាល់កាលពីសប្ដាហ៍មុនពីការបំពេញកាតព្វកិច្ចជួយក្រុមជម្រើសជាតិនៅអាហ្វ្រិកខាងត្បូង។ ហើយពេលនេះមានការប្រកាសថា កីឡាករនិងសមាជិករបស់ក្លិបបានធ្វើតេស្ដវិជ្ជមាន១៣នាក់៕

ប្រភព៖ AS

អានអត្ថបទបន្ទាប់៖ រកឃើញក្រុមដែលនឹងជួបប្រកួតទល់ Chelsea ក្នុងពានរង្វាន់ FIFA Club World Cup

ក្រុមជើងឯកអឺរ៉ុប Chelsea នឹងត្រូវជួបតតាំងជាមួយនឹង Al Hilal, Al Jazira ឬ Auckland City ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ FIFA Club World Cup នៅសាធារណរដ្ឋអារ៉ាប់អ៊ីមីរ៉េត នាខែកុម្ភៈឆ្នាំ២០២២។

ក្រុមជើងឯករបស់ UAE, Al Jazira និងក្រុមជើងឯកប្រចាំទ្វីបអូសេអានី Auckland និងជួបគ្នានៅជុំទី១នៃការប្រកួត Club World Cup ដើម្បីរកអ្នកឈ្នះឡើងទៅជួប ក្រុមជើងឯក AFC Champions League, Al Hilal។

អ្នកឈ្នះនៅក្នុងជុំទី២នេះ នឹងឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជួបជាមួយ Chelsea ប៉ុន្ដែកាលបរិច្ឆេទប្រកួត មិនទាន់ត្រូវបានប្រកាសនៅឡើយទេ។

ដោយឡែក ក្រុមដែលទើបតែឈ្នះជើងឯក Copa Libertadores, Palmeiras នឹងជួបប្រកួតតទល់នឹង Al Ahly ឬ Montrerrey នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រម្ខាងទៀត។

ការប្រកួតនឹងចាប់ផ្ដើមពីថ្ងៃទី៣ និងបញ្ចប់នៅថ្ងៃទី១២ ខែកុម្ភៈឆ្នាំ២០២២ នៅ UAE។ ដំបូងឡើងព្រឹត្តិការណ៍នេះត្រូវបានគ្រោងរៀបចំនៅប្រទេសជប៉ុន ក្នុងខែធ្នូនេះ ប៉ុន្ដែពួកគេបានដកខ្លួនពីម្ចាស់ផ្ទះ ដោយសារការរាតត្បាតនៃជំងឺកូវីដ១៩៕

ប្រភព៖ BBC