[វីដេអូ] ធ្លាប់​តែ​ដើរ​កូរ​គេ! ឥឡូវ Neymar ភ្លាត់ស្នៀត​ខ្លួន​ឯង អស់​សំណើច​មិន​ស្ទើរ

ជា​ញឹកញយ​កីឡាករ​សញ្ជាតិ​ប្រេស៊ីល Neymar Jr តែង​តែ​ប្រទះ​ឃើញ​កាយវិការ​លេង​សើច​ជាមួយ​មិត្ត​រួម​ក្រុម ពោល​គឺ​ពេល​ខ្លះ​ចូលចិត្ត​ធ្វើ​បាប​និង​រំអុក​អ្នក​រួម​អាជីព​ជាមួយ​ក្នុង​អត្ថន័យ​សប្បាយ​រីករាយ​ជា​ក្រុម​តែ​មួយ។

ប៉ុន្តែ​ប្លែក​អ្វី​ក្នុង​វីដេអូ​ថ្មី​នេះ​ខ្សែ​ប្រយុទ្ធ​ឲ្យ​ក្លឹប PSG បាន​ភ្លាត់ស្នៀត​ឆ្កឹះ​បាល់​ខុស​បច្ចេកទេស ធ្វើ​ឲ្យ​រអិល​ជើង​ដួល​ទៅ​លើ​ស្មៅ លាន់​សំណើច​ផ្អើល​អ្នក​នៅ​ជុំវិញ​នោះ។ ទស្សនា​វីដេអូ​ខាង​ក្រោម៖

រំឭក​ថា Neymar នា​រដូវ​កាល ២០១៨/១៩ នេះ រក​បាន​គ្រាប់​បាល់​សរុប​ ១១ លើក ហើយ​ដោយ​មាន ៨ លើក​ក្នុង​ ៨ ប្រកួត​នៅ Ligue 1 និង ៣ លើក​នៅ ២ ប្រកួត​នៅ Champions League គួប​ផ្សំ​ការ​ Assist ឲ្យ​មិត្ត​រួម​ក្រុម​ ៥ លើក​ផង​ដែរ។

ប្រភព:Facebook