ជើងចាស់ Cascarino ថា Spurs គិតខុស ដែលមិនព្រមលះបង់ Kane ដើម្បីយកតារាឆ្នើម Man City ម្នាក់នេះមកវិញ

ក្រុមមាន់ខ្នាយមាស Tottenham ត្រូវបានគេប្រាប់ថាពួកគេគួរតែបានចុះហត្ថលេខាលើកីឡាករ Bernardo Silva សម្រាប់កិច្ចព្រមព្រៀងដោះដូរជាមួយខ្សែប្រយុទ្ធ Harry Kane អំឡុងទីផ្សារដោះដូរ កាលពីរដូវក្តៅកន្លងទៅ ។

Bernardo Silva 

ពិតណាស់ Silva បានបង្ហាញទម្រង់លេងដ៏អស្ចារ្យមួយ សម្រាប់ក្រុមម្ចាស់ជើងឯក Premier League នៅរដូវកាលនេះ ដោយពួកគេក៏កំពុងសម្លឹងរកមើលលទ្ធភាព ក្នុងការរក្សាតំណែងជើង​ឯករបស់ខ្លួនផងដែរ ។

Bernardo Silva

រំលឹកផងដែរថា ក្រុម Man City ធ្លាប់បានបង្ហាញចំណាប់អារម្មណ៍ខ្លាំង ក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធ Harry Kane អំឡុងរដូវក្តៅ ហើយវាត្រូវបានគេជឿទៀតថាក្រុមរបស់គ្រូបង្វឹក លោក Pep Guardiola ចង់ផ្តល់ជូនតារាឆ្នើមនៅក្នុងក្រុមម្នាក់ ដើម្បីជាថ្នូរនៃការចុះកុងត្រាលើខ្សែប្រយុទ្ធអង់គ្លេសរូបនេះ ប៉ុន្តែត្រូវបានក្រុម Spurs បដិសេធ ។

Harry Kane

ហើយឥឡូវនេះ លោក Tony Cascarino ដែលជាអតីតខ្សែប្រយុទ្ធ Chelsea ជឿជាក់ថាក្រុម Spurs បានគិតខុស ដោយពួកគេគួរតែនាំយក Silva មកចូលក្រុម​ ជាមួយ Kane បច្ចុប្បន្ន កំពុងជួបភាពលំបាកខ្លាំង ក្នុងការរកគ្រាប់បាល់ ។

Bernardo Silva

មិនតែប៉ុណ្ណោះ លោក Cascarino បានប្រាប់ talkSPORT ថា ៖ “ប្រសិនបើអ្នកអាចយក Bernardo Silva ក្នុងកិច្ចព្រមព្រៀងដោះដូរជាមួយ Kane ហើយត្រូវថែមលុយបន្តិចនោះ នោះអ្នកត្រូវតែធ្វើវា ដើម្បីទទួលបាន Silva មកកាន់ក្រុម  ។ ខ្ញុំពិតជាមិនអាចមើលឃើញកីឡាករណាម្នាក់ ដែលមានគុណភាពល្អដូចជា Bernardo Silva នោះទេ ” ។

លោកបន្តទៀតថា៖ ” ​ខ្ញុំ​ធ្លាប់បានមើលគាត់លេង​ច្រើន​ណាស់​ តាំង​ពី​ពេល​គាត់​នៅបារាំងម្លេះ ។ គាត់មានភាពប្រសើរឡើងជារៀងរហូត គាត់មានគុណភាពនៅលើបាល់ រួមជាមួយចលនារបស់គាត់ ការរកគ្រាប់បាល់របស់គាត់ និងការបញ្ជូនរបស់គាត់ ” ៕

ប្រភព: Talksport

អានអត្ថបទបន្ទាប់៖ Suarez ថាដោយសារតែមូលហេតុចម្បងមួយនេះ ទើប Messi ធ្វើមិនបានល្អនៅក្នុងលីគកំពូលបារាំង

កីឡាករ Luis Suarez បានធ្វើការអះអាងថា Lionel Messi បានជួបប្រទះភាពលំបាកខ្លាំង ជាមួយនឹងអាកាសធាតុត្រជាក់ នៅក្នុងប្រទេសបារាំង បន្ទាប់ពីបានជជែកគ្នាជាលក្ខណៈឯកជនជាមួយខ្សែប្រយុទ្ធឆ្នើមរបស់ក្រុម Paris Saint-Germain រូបនេះ ។

Lionel Messi

ជាក់ស្តែង Messi បានសម្រេចចិត្តចូលរួមជាមួយ PSG ដោយគ្មានតម្លៃខ្លួន បន្ទាប់ពីការចាកចេញដ៏គួរឱ្យភ្ញាក់ផ្អើលបំផុតមួយ ពីក្រុម Barcelona អំឡុងទីផ្សាររដូវក្តៅកន្លងទៅ ដោយសារតែក្លិបកាតាឡាន់អស់លទ្ធភាពបន្តកុងត្រាថ្មីជូន ដោយសារវិបត្តិហិរញ្ញវត្ថុ ។

Lionel Messi , Luis Suarez

ពិតណាស់ កីឡាករអាហ្សង់ទីន ត្រូវបានចាត់ទុកថាជាកីឡាករដ៏ល្អបំផុតក្នុងប្រវត្តិសាស្ត្រកំឡុងពេលលេងនៅទឹកដី Camp Nou ប៉ុន្តែយ៉ាងណាពេលទៅដល់ Parc des Princes ខ្សែប្រយុទ្ធរូបនេះ ហាក់មិនអាចបង្ហាញភាពលេចធ្លោរបស់ខ្លួននោះឡើយ ខណ: Suarez បានបង្ហាញថាដោយសារតែកត្តាអាកាសធាតុ គឺជាហេតុផលចម្បង ដែល Messi មិនអាចបង្ហាញទម្រង់លេងដ៏ល្អរបស់គេបាន ។

Lionel Messi
Lionel Messi

លើសពីនេះ Suarez បាននិយាយប្រាប់ TNT Sports ថា ៖ “យើងបាននិយាយជាមួយគ្នា ជារៀងរាល់ថ្ងៃ។ គាត់​ប្រាប់​ខ្ញុំ​ថា នៅ​ពេល​គាត់​លេង​នៅ​ទីនោះវាពិតជាត្រជាក់ខ្លាំង គាត់បានជួបប្រទះជាមួយភាពពិបាក ជាមួយនឹងព្រិល ។ ហើយអ្នក​ត្រូវ​តែ​ស៊ាំ​នឹង​អាកាសធាតុ​ត្រជាក់​នៅ​ទីនោះ ” ៕

ប្រភព: Goal