Marcelo តបបែបនេះ ក្រោយឃើញ Ronaldo បង្ហោះអបអរគ្រាប់បាល់លើបណ្ដាញសង្គម

Cristiano Ronaldo បានរកគ្រាប់បាល់បញ្ចូលទីជ័យជម្នះសម្រាប់ Manchester United ក្នុងការប្រកួតទល់នឹង Norwich City ហើយកីឡាករព័រទុយហ្កាល់រូបនេះ បានបង្ហោះរូភាពមួយសន្លឹកជាការអបអរ។

នៅលើរូបភាពដែល Ronaldo បានបង្ហោះក្នុងគណនី Instagram របស់ខ្លួន អតីតមិត្តរួមក្រុម Real Madrid, Marcelo បានចូលទៅបញ្ចេញមតិ(comment) នៅលើនោះផងដែរ។

ម្ចាស់ពាន Ballon d’Or ៥សម័យ ស៊ុតបញ្ចូលទីគ្រាប់បាល់ប៉េណាល់ទីនៅនាទីទី៧៥ ក្នុងការប្រកួតនៅកីឡដ្ឋាន Carrow Road ដែលជួយឱ្យក្រុមបិសាចក្រហមទទួលបាន៣ពិន្ទុ កាលពីថ្ងៃអាទិត្យ។

Ronaldo បានសរសេរថា៖ “មួយជំហានបន្ថែមទៀត នៅក្នុងទិសដៅដ៏ត្រឹមត្រូវ។ យើងដឹងពីអ្វីដែលយើងចង់បាន ហើយអ្វីដែលយើងត្រូវធ្វើដើម្បីទទួលបានវា។ វាអាស្រ័យទៅលើយើង! ធ្វើបានល្អ អ្នកទាំងអស់គ្នា! តោះយើង, បិសាច(ក្រហម)!”

បន្ទាប់ពីឃើញរូបដែល Ronaldo បានបង្ហោះ ខ្សែការពារស្លាបឆ្វេង Marcelo បានសរសេរមតិ អំពីសមត្ថភាពរកគ្រាប់បាល់របស់ Ronaldo។ Marcelo បានសរសេរថា៖ “នៅពេលណាក៏ដោយ ខ្ញុំមកទីនេះ(មើលឃើញអ្វីដែល Ronaldo បង្ហោះ) ដឹងតែមានគ្រាប់បាល់ហើយ”៕

ប្រភព៖ Marca

អានអត្ថបទបន្ទាប់៖ មិនមែន Benzema ឬ JR តែ Ancelotti បែជាកោតសរសើរកីឡាករ R.Madrid រូបនេះ ថាលេងបានល្អខ្លាំង

ក្រុម Real Madrid នៅតែបន្តធ្វើបានយ៉ាងល្អ បន្ទាប់ពីបានយកឈ្នះ ទៅលើក្រុមគូប្រជែងរួមទីក្រុង Atletico Madrid ដោយលទ្ធផល ២-០ ដើម្បីបន្តឈរនៅលើកំពូលតារាង មាន ៤២ ពិន្ទុ ។

Real Madrid 

ជាក់ស្តែង គ្រាប់បាល់ស៊ុតបញ្ចូលទី ២ គ្រាប់របស់ខ្សែប្រយុទ្ធ Karim Benzema និង Marco Asensio បានជួយឲ្យរបស់គ្រូបង្វឹក លោក Carlo Ancelotti ឥឡូវនេះកាន់តែបន្ថែមក្តីសង្ឃឹម ក្នុងការដណ្តើមពានរង្វាន់លីគ ខណ:ដាច់ពិន្ទុក្រុមលេខ ២ ដល់ទៅ ៨ ពិន្ទុរួចទៅហើយ ។

Karim Benzema

តែទោះ​ជា​យ៉ាង​ណា បើ​ទោះ​ជា​មិន​បានផ្តល់បាល់ Assist ឬ​ស៊ុត​បញ្ចូល​ទី​បាន​ក៏ដោយ ប៉ុន្តែលោក Ancelotti បានធ្វើការកោតសរសើរទៅលើខ្សែបម្រើ Luka Modric បន្ទាប់ពីបង្ហាញទម្រង់លេងដ៏គួរ​ឱ្យ​ភ្ញាក់​ផ្អើលបំផុតមួយ សម្រាប់​ក្រុម​ម្ចាស់​ផ្ទះ។

Luka Modric

មិនតែប៉ុណ្ណោះ គ្រូបង្វឹកសញ្ជាតិអ៊ីតាលីនិយាយប្រាប់ Marca ក្រោយចប់ការប្រកួតថា ៖ ” ខ្ញុំសូមអបអរសាទរដល់គាត់ ចំពោះការបង្ហាញទម្រង់លេងនៅក្នុងការប្រកួត ពីព្រោះតែគាត់ពិតជាអស្ចារ្យខ្លាំងណាស់ ។ ខ្ញុំ​មិន​ដឹង​ថា​ខ្ញុំ​ត្រូវប្រាប់​គាត់បែបណា​​ទេ ប៉ុន្តែ​គាត់​បាន​លេង​បាល់​ពេញ​មួយ​ប្រកួតយ៉ាង​អស្ចារ្យ ” ៕​

ប្រភព: Football-Espana