ជម្រើសជាតិពីរក្រុម ធ្លាក់អស់ឱកាសឆ្លងផុតវគ្គចែកពូល AFF Cup 2020 ជាផ្លូវការ

ក្រុមបាល់ទាត់ជម្រើសជាតិ ទីម័រខាងកើត និងឡាវ បានអស់ឱកាសក្នុងការឆ្លងផុតវគ្គចែកពូល AFF Cup 2020 បន្ទាប់ពីបរាជ័យ៣ប្រកួតជាប់ៗគ្នា។

ក្រុមទីម័របានចាញ់ថៃក្នុងជំនួបបើកឆាកនៃពូល A ដោយលទ្ធផល ២-០ ហើយបន្ដចាញ់មីយ៉ាន់ម៉ា ក្នុងលទ្ធផលដូចគ្នា មុនពេលត្រូវបានហ្វីលីពីនលត់យ៉ាងចាស់ដៃ ដល់ទៅ ៧-០ ខណៈគ្រាប់បាល់របូតសរុប ១១គ្រាប់ តែមិនទាន់មានគ្រាប់បាល់បញ្ចូលទីនៅឡើយទេ។

ដោយឡែកក្រុមជម្រើសជាតិឡាវ ក៏មិនទាន់ទទួលបានពិន្ទុដូចគ្នាជាមួយទីម័រដែរ សម្រាប់៣ប្រកួតនៅក្នុងពូល B ដោយចាញ់វៀតណាម ២-០ មុនចាញ់ម៉ាឡេស៊ី ៤-០ និងបន្ដចាញ់ ឥណ្ឌូណេស៊ី ៥-១។

រីឯក្រុមគោព្រៃកម្ពុជា ក៏មិនទាន់មានពិន្ទុនៅក្នុងតារាងនៅឡើយដែរ ក្នុងចំណោម២ប្រកួតដំបូង ដោយចាញ់ម៉ាឡេស៊ី និង ឥណ្ឌូណេស៊ី​ ប៉ុន្ដែឱកាសនៃការប្រជែងយកកៅអីទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ មិនទាន់អស់នោះទេ ដ្បិតតែនៅតិចតួចបំផុតក៏ដោយ៕

អានអត្ថបទបន្ទាប់៖ មិនមែន Benzema ឬ JR តែ Ancelotti បែជាកោតសរសើរកីឡាករ R.Madrid រូបនេះ ថាលេងបានល្អខ្លាំង

ក្រុម Real Madrid នៅតែបន្តធ្វើបានយ៉ាងល្អ បន្ទាប់ពីបានយកឈ្នះ ទៅលើក្រុមគូប្រជែងរួមទីក្រុង Atletico Madrid ដោយលទ្ធផល ២-០ ដើម្បីបន្តឈរនៅលើកំពូលតារាង មាន ៤២ ពិន្ទុ ។

Real Madrid 

ជាក់ស្តែង គ្រាប់បាល់ស៊ុតបញ្ចូលទី ២ គ្រាប់របស់ខ្សែប្រយុទ្ធ Karim Benzema និង Marco Asensio បានជួយឲ្យរបស់គ្រូបង្វឹក លោក Carlo Ancelotti ឥឡូវនេះកាន់តែបន្ថែមក្តីសង្ឃឹម ក្នុងការដណ្តើមពានរង្វាន់លីគ ខណ:ដាច់ពិន្ទុក្រុមលេខ ២ ដល់ទៅ ៨ ពិន្ទុរួចទៅហើយ ។

Karim Benzema

តែទោះ​ជា​យ៉ាង​ណា បើ​ទោះ​ជា​មិន​បានផ្តល់បាល់ Assist ឬ​ស៊ុត​បញ្ចូល​ទី​បាន​ក៏ដោយ ប៉ុន្តែលោក Ancelotti បានធ្វើការកោតសរសើរទៅលើខ្សែបម្រើ Luka Modric បន្ទាប់ពីបង្ហាញទម្រង់លេងដ៏គួរ​ឱ្យ​ភ្ញាក់​ផ្អើលបំផុតមួយ សម្រាប់​ក្រុម​ម្ចាស់​ផ្ទះ។

Luka Modric

មិនតែប៉ុណ្ណោះ គ្រូបង្វឹកសញ្ជាតិអ៊ីតាលីនិយាយប្រាប់ Marca ក្រោយចប់ការប្រកួតថា ៖ ” ខ្ញុំសូមអបអរសាទរដល់គាត់ ចំពោះការបង្ហាញទម្រង់លេងនៅក្នុងការប្រកួត ពីព្រោះតែគាត់ពិតជាអស្ចារ្យខ្លាំងណាស់ ។ ខ្ញុំ​មិន​ដឹង​ថា​ខ្ញុំ​ត្រូវប្រាប់​គាត់បែបណា​​ទេ ប៉ុន្តែ​គាត់​បាន​លេង​បាល់​ពេញ​មួយ​ប្រកួតយ៉ាង​អស្ចារ្យ ” ៕​

ប្រភព: Football-Espana