AC Milan និង​ Atalanta ត្រៀមប្រជែងយកតារាសំណាងម្នាក់របស់ Liverpool

ក្លិបធំពីរនៅលីគកំពូលអ៊ីតាលីគឺ Atalanta និង AC Milan កំពុងបង្ហាញការចាប់អារម្មណ៍ ខ្សែប្រយុទ្ធនាំសំណាងម្នាក់របស់ក្លិបអង់គ្លេស Liverpool មុនការដោះដូរកីឡាករ ក្នុងការមករាខាងមុខ នេះបើយោងតាមប្រភពពីសារព័ត៌មាន Tutto Mercato។

ទាំងក្លិប Atalanta និង AC Milan ត្រូវបានរាយការណ៍ថា កំពុងចង់បានខ្សែប្រយុទ្ធបែលហ្ស៊ិក Divock Origi របស់ក្រុមងហង្សក្រហម ទៅបំពេញតំបន់ប្រយុទ្ធក្នុងក្រុមរបស់ពួកគេ ស្របពេលអនាគតកីឡាករវ័យ២៦ឆ្នាំរូបនេះ ស្ថិតនៅក្នុងភាពមិនច្បាស់លាស់ បើទោះបីជារឿយៗគេជាកីឡាករបម្រុងដែលប្ដូរចូល និងរកគ្រាប់បាល់ជ័យជម្នះជូន Liverpool ក៏ដោយ។

នៅក្នុងរដូវកាល ២០២១-២២ នេះ Origi រកគ្រាប់បាល់បានសរុប៥គ្រាប់ និង assist ២លើក ក្នុងការបង្ហាញខ្លួន១០ប្រកួត ឱ្យក្រុមដែលបង្វឹកដោយលោក Jurgen Klopp ដោយក្នុងនោះមានមួយគ្រាប់ទល់នឹង Milan នៅ UEFA Champions League។

យោងតាមប្រភពពី Tutto Mercato បានឱ្យដឹងថាក្លិប Atalanta និង Milan ចង់នាំយកខ្សែប្រយុទ្ធកណ្ដាលមួយរូប ដោយសារក្លិបទាំងពីរនេះរំពឹងថា ពួកគេអាចបាត់បង់ខ្សែប្រយុទ្ធរបស់ខ្លួន នៅក្នុងពេលដ៏ខ្លីខាងមុខគឺ Luis Moriel សម្រាប់ Atalanta  និង Zlatan Ibrahimovic សម្រាប់ AC Milan។

ខ្សែប្រយុទ្ធវ័យ៤០ឆ្នាំ Ibrahimovic  នៅសល់កិច្ចសន្យារហូតដល់ចប់រដូវកាលនេះជាមួយ Milan ហើយ Origi អាចត្រូវបានចាត់ទុកថា ជាអ្នកជំនួសដ៏សក្ដិសមបំផុត។

ដោយឡែក Atalanta ក៏មានករណីស្រដៀងគ្នានេះដែរ ដោយខ្សែប្រយុទ្ធ Muriel ក៏ទំនងនឹងចាកចេញពីក្លិប មានន័យថាវាអាចជាឱកាសឱ្យ Origi អាចលេងបានទៀងទាត់លើទីលាន ប៉ុន្ដែក្លិបហង្សក្រហម អាចកំណត់តម្លៃខ្ពស់សម្រាប់ការផ្ទេរខ្សែប្រយុទ្ធរូបនេះ៕

ប្រភព៖ talkSPORT

អានអត្ថបទបន្ទាប់៖ អីយ៉ាស់! ដឹងច្បាស់ហើយ ពីថ្ងៃដែល Alves នឹងអាចបង្ហាញខ្លួនជាលើកដំបូង សម្រាប់ក្រុម Barca

កីឡាករជើងចាស់ Dani Alves បានសម្រេចចិត្តវិលត្រលប់មកកាន់ក្លិប Barcelona ជាថ្មី បន្ទាប់ពីបានបញ្ចប់អាជីពរបស់ខ្លួន នៅឯទឹកដីកំណើតប្រេស៊ីល ខណ:ថ្មីៗនេះមានដំណឹងអំពីការបង្ហាញខ្លួនលើកដំបូង សម្រាប់អាជីពទី ២ ជាមួយក្លិបយក្សកាតាឡាន់ ។

Dani Alves 

រំលឹកថា Alves បានចាយពេលអស់ ៨ ឆ្នាំនៅទឹកដី Camp Nou ពីឆ្នាំ ២០០៨ ហើយចាប់តាំងពីពេលនោះ គេក៏បានក្លាយជាកីឡាករដែលទទួលបានភាពជោគជ័យខ្លាំងបំផុត នៅក្នុងកីឡាបាល់ទាត់ ។

Dani Alves

យ៉ាងណា នៅអាយុ ៣៨ Alves បានត្រលប់មកកាន់ទឹកដី Camp Nou ជថ្មីម្តងទៀត ដោយសង្ឃឹមថាអាចបញ្ចប់អាជីពរបស់ខ្លួននៅទីនេះ ប៉ុន្តែដោយសារតែការមកដល់របស់គេ មានភាពតក់ក្រហល់ពេល ទើបធ្វើឲ្យខ្សែការពារស្លាបស្តាំរូបនេះ មិនអាចបង្ហាញខ្លួនឲ្យក្រុមបាន ដែលត្រូវចាំរហូតដល់ខែមករា ដោយសារតែច្បាប់នៅក្នុងក្របខ័ណ្ឌ La Liga។

Dani Alves

ប៉ុន្តែជាសំណាងល្អសម្រាប់ Alves ខណ:ពេលដែលក្រុម Barca និងត្រូវរៀបចំប្រកួតមិត្តភាពជាមួយ Boca Juniors ដើម្បីជាការរំលឹកដល់វីរបុរស Diego Maradona ដែលបានចែកឋានទៅ នោះមានន័យថា Alves អាចនឹងបង្ហាញខ្លួនជាលើកដំបូង នៅក្នុងសប្តាហ៍នេះ ខណ:ការប្រកួតនឹងធ្វើឡើង នៅថ្ងៃពុធខាងមុខនេះ នាប្រទេសអារ៉ាប៊ីសាអូឌីត។

ប្រភព: Football-Espana