អត់​ព្រម​ទេ​បែប! ក្លឹប Barcelona ទៅចាប់​អារម្មណ៍​ប៉ះ​សំណព្វចិត្ត​ម្នាក់ របស់​គ្រូ​ថ្មី Rangnick

ក្លឹប​អ្នក​មាន​បុណ្យ Barcelona ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ចាប់​អារម្មណ៍​ទៅ​លើ​កីឡាករ​នៃ​ក្លឹប Man Utd ដែល​ពី​មុន​មិន​អី​ទេ តែ​ឥឡូវ​គេ​កំពុង​ដើរ​តួ​ជា​សំណព្វចិត្ត​ក្នុង​បេះដូង​របស់​អ្នកចាត់ការ​ថ្មី លោក Ralf Rangnick។

Xavi

នោះ​គឺ Alex Telles ដែល​ក្លឹប​អ្នក​មាន​បុណ្យ សម្លឹង​ចង់​បាន​គេ មក​ជំនួស​កន្លែង Jordi Alba ក្រោយ​ឃើញ​កត្តា​អាយុ​របស់​កីឡាករ​អេស្ប៉ាញ​ក៏​កាន់​តែ​ជ្រេ​កៀក​ចូល​វ័យ ៣៣ ឆ្នាំ​ទៅ​ហើយ។ មួយ​ផ្សេង​ទៀត​បញ្ហា​កាយសម្បទា​របស់ Alba ក៏​មិន​រឹងមាំ​ដូច​ជា​ពេល​មុន​ដែរ ដោយ​រមែង​ជួប​បញ្ហា​របួ.ស​ញឹកញាប់​រដូវ​កាល​នេះ។

តាម​សារព័ត៌មាន El Nacional ចុះ​ផ្សាយ​ថា ក្រុម​ដឹកនាំ​ដោយ​លោក Xavi Hernandez បាន​ចាប់​អារម្មណ៍​ទៅ​លើ​សមត្ថភាព​របស់ Telles តែ​មិន​ច្បាស់​ថា យក​បាន​ឬ​អត់​ទេ ព្រោះ​ដូច​បញ្ជាក់​ពី​ខាង​លើ ចូល​ដល់​ជំនាន់ Rangnick មក​ដឹកនាំ គឺ​គេ​រមែង​ជាប់​ជម្រើស​ដំបូង​ច្រើន។

Telles
Telles

បញ្ជាក់​ដែរ​ថា ខ្សែ​ការពារ​ស្លាប​ សញ្ជាតិ​ប្រេស៊ីល សេសសល់​សុពលភាព​កុងត្រា ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៤ ខណៈ​ដែល​ហាងឆេង​តម្លៃ​ខ្លួន អាច​ថ្លៃ​ល្បាក់ ២០ លាន​អឺរ៉ូ។ សរុប​ស្ថិតិ​ជាមួយ United គេ​បង្ហាញ​ខ្លួន ៣២ ប្រកួត រក​បាន ១ គ្រាប់​និង Assist ៤ លើក ចាប់​តាំង​ការ​ផ្ទេរ ​ពី​ក្លឹប FC Porto៕

ប្រភព៖ El Nacional

អានអត្ថបទបន្ទាប់៖ Zlatan មិន​ងាយ​សរសើរ​នរណា​ទេ តែ​ចំពោះ​យុវជន ២ រូប​នេះ គេ​ឲ្យ​តម្លៃ​ខ្ពស់​បំផុត

Zlatan Ibrahimovic ដូច​អ្នក​បាន​ដឹង​ស្រាប់​ហើយ លោក​មិន​ងាយ​ចេះ​សរសើរ​កីឡាករ​ណា​នោះ​ទេ ផ្ទុយ​ទៅ​វិញ​មាន​តែ​បង្អា.ប់ ឬ​លើក​ថា​ខ្លួន​ឯង​ល្អ​ជាង​នរណា​ទាំង​អស់។ ចម្លែក​អី​ងាក​មក​អត្ថបទ​នេះ កីឡាករ​ស៊ុយអែត បែរ​ជា​សរសើរ​មិន​ដាច់​ពី​មាត់​ដល់​យុវជន​ឆ្នើម ២ រូប ដែល​ខ្លួន​គោរព​ឲ្យ​តម្លៃ​ខ្ពស់​បំផុត​ក្នុង​កីឡា​បាល់ទាត់។

Zlatan

នៅ​បទសម្ភាសន៍​ជាមួយ CBS Sports ខ្សែ​ប្រយុទ្ធ​នៃ​ក្លឹប AC Milan បាន​សរសើរ​ដល់ Kylian Mbappe និង Erling Haaland។ Zlatan និយាយ៖ “នៅ​ពេល​អ្នក​ជា​កីឡាករ​បាល់ទាត់​ម្នាក់ អ្នក​អាច​មើល​ទៅ​កីឡាករ​ដទៃ របៀប​នៃ​ការ​គិត ការ​បម្លាស់​ទី​របស់​ពួក​គេ ជា​ពិសេស​ខ្ញុំ​ចូលចិត្ត​ការ​ទស្សន៍ទាយ​ដឹង​ជា​មុន​ នៃ​កីឡាករ​លើ​ទីលាន ហើយ​ខ្ញុំ​គិត​ថា Mbappe គេ​ជា​កីឡាករ​ល្អ​ម្នាក់ ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ដល់ Ronaldo ប្រេស៊ីល គេ​ឈ្លាសវៃ​ណាស់​ក្នុង​ការ​ប្រកួត”។

Mbappe/Haaland

លោក​បន្ត៖ “ពេល​និយាយ​ដល់​កីឡាករ​វ័យ​ក្មេង​នេះ​សោត យើង​ក៏​និយាយ​ដល់​ឈ្មោះ Haaland គេ​ល្អ​ដូច​គ្នា គេ​ស្រេក.ឃ្លាន​ការ​រក​គ្រាប់​បាល់ និយាយ​ទៅ​គេ​ផ្តោត​លើ​ការ​រក​គ្រាប់​បាល់​ឲ្យ​បាន​គ្រប់​ការ​ប្រកួត ហើយ​ខ្ញុំ​មើល​ឃើញ​ភាព​ឈ្លាសវៃ​របស់​គេ គឺ​ត្រង់​សមត្ថភាព​នៃ​ការ​បញ្ចប់​ទី​ហ្នឹង​ឯង”។

Haaland/Mbappe

គួរ​បញ្ជាក់​ថា ក្នុង​អាជីព​របស់​កីឡាករ​បារាំង​ Mbappe មក​ទល់​ពេល​នេះ ស្ថិត​នៅ​វ័យ ២២ ឆ្នាំ គេ​បង្ហាញ​ខ្លួន​សរុប ១៩៤ ប្រកួត រក​បាន ១៤៥ គ្រាប់​និង Assist ៧៥ លើក។ ស្រប​ពេល​ដែល Haaland ស្ថិត​នៅ​វ័យ ២១ ឆ្នាំ បង្ហាញ​ខ្លួន ៧៤ ប្រកួត រក​បាន ៧៦ គ្រាប់​និង Assist ២០ លើក៕

ប្រភព៖ SportBible