Klopp ជំរុញឲ្យថ្នាក់លើ Liverpool ចូលរួមប្រជែងជាមួយក្រុម R.Madrid ,Man Utd ដណ្តើមយកយុវជនឡើងជើងម្នាក់

អ្នកចាត់ការក្រុមហង្សក្រហម Liverpool លោក Jurgen Klopp ត្រូវបានគេរាយការណ៍ថាបានជំរុញឱ្យក្លឹប ព្យាយាមធ្វើការចុះហត្ថលេខាលើតារាឆ្នើមរបស់ក្រុម Borussia Dortmund ម្នាក់ នៅរដូវក្តៅក្រោយ ។

Jurgen Klopp

ជាក់ស្តែង កីឡាករដែលលោក Klopp ចង់បាននោះគឺជាខ្សែបម្រើវ័យក្មេង Jude Bellingham បន្ទាប់ពីគេកំពុងតែមានភាពលេចធ្លោខ្លាំង ដោយទទួលបានឱកាសលេងនៅក្នុងជម្រើស ១១ ដំបូងទៀតទាត់ មិននៅក្នុងកម្រិតក្លិប និងក្រុមជម្រើសជាតិនោះទេ ស្របពេលកំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់ក្លឹបកំពូលៗ ជាច្រើននៅអឺរ៉ុបផងដែរ ។

Jude Bellingham

យ៉ាងណា Liverpool ក្នុងពេលថ្មីៗនេះ ត្រូវ​បាន​គេ​គិត​ថា​បានក្លាយជាក្លិបចុងក្រោយមួយ បន្ទាប់ពី​ Manchester United, Chelsea, Manchester City, Real Madrid, Bayern Munich, Juventus និង Paris Saint-Germain ដែលមានបំណងចង់ចុះហត្ថលេខាលើ Bellingham មកកាន់ក្រុម ។

Jude Bellingham

ហើយមិនតែប៉ុណ្ណោះ យោងតាមរបាយការណ៍ពី El Nacional បានរាយការណ៍ថា គ្រូបង្វឹកលោក Klopp ចង់បានខ្សែបម្រើថ្មីម្នាក់ សម្រាប់ធ្វើជាជម្រើសរយ:ពេលវែងរបស់ក្រុម  បន្ទាប់ពីបានអនុញ្ញាតឲ្យកីឡាករ Georginio Wijnaldum ចាកចេញពីក្លឹបកាលពីរដូវក្តៅមុន ខណ:កីឡាករ Jordan Henderson, Thiago Alcantara និង James Milner សុទ្ធសឹងតែមានអាយុលើស ៣០ ទៅហើយ ។

Jude Bellingham

តែទោះជាយ៉ាងណាក៏ដោយ ក្រុម Dortmund ហាក់មានការស្ទាក់ស្ទើរ ក្នុងការចែកផ្លូវជាមួយកីឡាករវ័យ ១៨ ឆ្នាំរូបនេះ មិនថានៅទីផ្សារខែមករា ឬរដូវក្តៅឆ្នាំក្រោយ ជាពិសេសនៅពេលពួកគេដឹងថា នឹងអាចបាត់បង់កីឡាករ Erling Braut Haaland ផងដែរ ៕

ប្រភព: Sportsmole

អានអត្ថបទបន្ទាប់៖ កំណត់ត្រាគ្រាប់បាល់របស់ Ronaldo នៅ Juventus ត្រូវបានតាមស្មើដោយកីឡាករវ័យក្មេងម្នាក់

Dusan Vlahovic បានតាមស្មើកំណត់ត្រាគ្រាប់បាល់៣៣គ្រាប់របស់ អតីតខ្សែប្រយុទ្ធរបស់ Juventus គឺ Cristiano Ronaldo កាលពីឆ្នាំ២០២០ មុនពេលខ្សែប្រយុទ្ធព័រទុយហ្កាល់រូបនេះ ចាកចេញទៅចូលរួម Manchester United ជាថ្មី។

ខ្សែប្រយុទ្ធវ័យ២១ឆ្នាំជនជាតិស៊ែប រកគ្រាប់បាល់៦ប្រកួតជាប់គ្នា ដោយចុងក្រោយគេបានជួយ រកគ្រាប់បាល់ ជួយឱ្យ Fiorentina តាមស្មើ Sassuolo កាលពីថ្ងៃអាទិត្យ។

Vlahovic នឹងតាមស្មើកំណត់ត្រាគ្រាប់បាល់របស់ក្នុងមួយឆ្នាំ ដែលរកបានដោយអតីតកីឡាករ Gunnar Nordahl ក្នុងឆ្នាំ១៩៥៩ ប្រសិនបើគេអាចរកគ្រាប់បាល់បាន៣គ្រាប់ ក្នុងការប្រកួតទល់នឹង Hellas Verona នាថ្ងៃពុធ។

នេះជាការប្រកួតចុងក្រោយក្នុងឆ្នាំ២០២១ សម្រាប់ Fiorentina មុនពេលសម្រាករដូវរងារ ប៉ុន្ដែ Vlahovic បានតាមស្មើកំណត់ត្រាគ្រាប់បាល់របស់ Ronaldo ក្នុងសតវត្សរ៍ទី២១ ដែលធ្វើបានកាលពីឆ្នាំមុន៕