ប្រាក់​រង្វាន់​ ៤ ក្រុម​ចុង​ក្រោយ​ នៅ​ពាន Suzuki Cup ម្នាក់ៗ​អាច​ទទួល​បាន​ប៉ុន្មាន?

ទី​បំផុត​ការ​ប្រកួត​ពាន​រង្វាន់​ប្រចាំ​តំបន់​អាស៊ាន AFF Championship ឬ AFF Suzuki Cup 2020 បាន​ឈាន​មក​ដល់​វគ្គ​ ៤ ក្រុម​ចុង​ក្រោយ​ហើយ បន្ទាប់​ពី​ចប់​ការ​ប្រកួត​នៅ​វគ្គ​ចែក​ពូល​កាល​ពី​យប់​ថ្ងៃ​អាទិត្យ។

ព្រឹត្តិការណ៍ AFF Suzuki Cup
ព្រឹត្តិការណ៍ AFF Suzuki Cup

ក្នុង​នោះ​យើង​បាន​រក​ឃើញ​ក្រុម​ជម្រើស​ជាតិ​ថៃ មាន ១២ ពិន្ទុ ស្រប​ពេល​ដែល​សិង្ហបុរី ជា​ក្រុម​ម្ចាស់ផ្ទះ​មាន ៩ ពិន្ទុ ជា​ក្រុម​ត្រូវ​ឡើង​ប្រចាំ​ពូល A រី​ឯ​ឥណ្ឌូណេស៊ី មាន ១០ ពិន្ទុ ស្មើ​នឹង​វៀតណាម តែ​ធៀប​ស្ថិតិ​គ្រាប់​បាល់​គឺ​ឥណ្ឌូ​ជា​អ្នក​ឈរ​លេខ ១ ប្រចាំ​ពូល B។ ឆ្លង​ទៅ​វគ្គ​ខ្វែង គឺ​កំណត់​ឲ្យ​សិង្ហបុរី ត្រូវ​ប៉ះ ឥណ្ឌូណេស៊ី ស្រប​ពេល​ដែល​វៀតណាម ត្រូវ​ប៉ះ​ថៃ។

ចំណែក​ឯ​ប្រាក់​រង្វាន់ ក៏​ជឿ​ថា គ្នា​យើង​ជា​ច្រើន​មិន​ទាន់​បាន​ដឹង ថា​តើ​ម្ចាស់​ជើង​ឯក​ពាន​រង្វាន់​មាន​អាយុ​កាល ២៥ ឆ្នាំ​មួយ អាច​ទទួល​បាន​ប្រាក់​សុទ្ធ​ប៉ុន្មាន? បើ​តាម​ការ​ទម្លាយ​ចេញ​ពី​អគ្គលេខាធិការ​សមាគម​បាល់ទាត់​ថៃ លោក Patit Suphaphong បាន​ឲ្យ​ដឹង​ថា ​ក្រុម​ឈ្នះ​ជើង​ឯក​សារ​នេះ អាច​ទទួល​បាន​ប្រាក់ ៣០០ ០០០ ដុល្លារ​អាមេរិក។

ស្រប​ពេល​ដែល​ក្រុម​ឈ្នះ​ជើង​ឯក​រង ទទួល​បាន ១០០ ០០០ ដុល្លារ​អាមេរិក ហើយ​ក្រុម​ដែល​ឡើង​មក​ដល់​វគ្គ ៤ ក្រុម​ចុង​ក្រោយ មួយ​ក្រុម​អាច​ទទួល​បាន ៥០ ០០០ ដុល្លារ​អាមេរិក​ផ្សេង​ទៀត។ យ៉ាង​ណា​ចំពោះ​ក្រុម​ដែល​មាន​ឈ្មោះ​មក​ចូលរួម​តាំង​ពី​វគ្គ​ចែក​ពូល យើង​មិន​ទទួល​បាន​ទិន្នន័យ​ច្បាស់ការ​ថា​អាច​កំណត់​ទទួល​បាន​ប្រាក់​រង្វាន់​បែប​ណា​ខ្លះ​ទេ។ រំឭក​ថា ព្រឹត្តិការណ៍​ដែល​ធ្វើ​ឡើង​រៀងរាល់ ២ ឆ្នាំ​ម្តង​មួយ​នេះ កាល​ពី​ឆ្នាំ ២០១៨ គឺ​ក្រុម​នាគ​ក្រហម​វៀតណាម ជា​អ្នក​គ្រង​ជើង​ឯក៕

ប្រភព៖ Thesportsgrail

អានអត្ថបទបន្ទាប់៖ កំណត់ត្រាគ្រាប់បាល់របស់ Ronaldo នៅ Juventus ត្រូវបានតាមស្មើដោយកីឡាករវ័យក្មេងម្នាក់

Dusan Vlahovic បានតាមស្មើកំណត់ត្រាគ្រាប់បាល់៣៣គ្រាប់របស់ អតីតខ្សែប្រយុទ្ធរបស់ Juventus គឺ Cristiano Ronaldo កាលពីឆ្នាំ២០២០ មុនពេលខ្សែប្រយុទ្ធព័រទុយហ្កាល់រូបនេះ ចាកចេញទៅចូលរួម Manchester United ជាថ្មី។

ខ្សែប្រយុទ្ធវ័យ២១ឆ្នាំជនជាតិស៊ែប រកគ្រាប់បាល់៦ប្រកួតជាប់គ្នា ដោយចុងក្រោយគេបានជួយ រកគ្រាប់បាល់ ជួយឱ្យ Fiorentina តាមស្មើ Sassuolo កាលពីថ្ងៃអាទិត្យ។

Vlahovic នឹងតាមស្មើកំណត់ត្រាគ្រាប់បាល់របស់ក្នុងមួយឆ្នាំ ដែលរកបានដោយអតីតកីឡាករ Gunnar Nordahl ក្នុងឆ្នាំ១៩៥៩ ប្រសិនបើគេអាចរកគ្រាប់បាល់បាន៣គ្រាប់ ក្នុងការប្រកួតទល់នឹង Hellas Verona នាថ្ងៃពុធ។

នេះជាការប្រកួតចុងក្រោយក្នុងឆ្នាំ២០២១ សម្រាប់ Fiorentina មុនពេលសម្រាករដូវរងារ ប៉ុន្ដែ Vlahovic បានតាមស្មើកំណត់ត្រាគ្រាប់បាល់របស់ Ronaldo ក្នុងសតវត្សរ៍ទី២១ ដែលធ្វើបានកាលពីឆ្នាំមុន៕