Conte ចង់​យក​កីឡាករ​លេង​កា.ច​ម្នាក់ ធ្លាប់​ជា​កូន​ក្រុម​ចាស់​ខ្លួន ​ឲ្យ​មក​រួបរួម​នៅ​ក្លឹប Spurs

ក្លឹប Tottenham Hotspur ទើប​តែ​បញ្ចប់​លទ្ធផល​ស្មើ ២-២ ទល់​ក្លឹប​ Liverpool នៅ​ឯ​កីឡដ្ឋាន​ក្នុង​ទីក្រុង​ឡុង នៅ​វេលា​ទាប​ភ្លឺ ឈាន​ចូល​ព្រឹក​ថ្ងៃ​ចន្ទ ដោយឡែក​យើង​ក៏​ទទួល​ដំណឹង​មក​ថា លោក Antonio Conte ហាក់​ចង់​ពង្រឹង​បន្ថែម​នៅ​តំបន់​បម្រើ ពោល​គឺ​ចង់​ឲ្យ​ក្លឹប​មាន​ការ​នាំ​យក​កីឡាករ​ថ្មី ចូល​ក្រុម​នៅ​ទីផ្សារ​ដោះដូរ​ខែ​មករា ឆ្នាំ ២០២២​ ខាង​មុខ។

Conte

បើ​តាម​សារព័ត៌មាន La Tercera ចុះ​ផ្សាយ​ថា ក្លឹប​ដឹកនាំ​ដោយ​គ្រូ​សញ្ជាតិ​អ៊ីតាលី បាន​ចាប់​អារម្មណ៍​ទៅ​លើ​កូន​ក្រុម​ចាស់ កាល​នៅ​ក្លឹប Inter Milan នោះ​គឺ​កីឡាករ​លេង​កា.ច Arturo Vidal ដោយ​យល់​ឃើញ​ថា ខ្សែ​បម្រើ​សញ្ជាតិ​ឈីលី ពិត​ណាស់​នឹង​អាច​ជួយ​ Spurs ឲ្យ​ទទួល​បាន​ផ្លែផ្កា​ល្អ​ជាង​បច្ចុប្បន្ន។

Vidal

ណា​មួយ​ដោយ​មើល​ឃើញ Vidal គេ​មិន​សូវ​បាន​លេង​ផង នៅ​ឯ​ក្លឹប Inter Milan ហើយ​កុងត្រា​ក៏​សេសសល់​ត្រឹម​បញ្ចប់​រដូវ​កាល​នេះ​ដែរ ដូច្នេះ​ហើយ​តម្លៃ​ផ្ទេរ​របស់​គេ​ក៏​មិន​ជា​ថ្លៃ​ពេក ល្មម​នឹង​អាច​ឲ្យ Spurs ចាយ​លុយ​បន្តិចបន្តួច​ ថ្ពក់​យក​គេ​មក​ក្លឹប​នៅ​ទឹកដី​អង់គ្លេស​បាន។

Vidal

គួរ​បញ្ជាក់​ថា ទំនាក់ទំនង​រវាង Vidal និង Conte ក្នុង​នាម​ជា​គ្រូ​សិស្ស​អាច​ថា​ស្អិតល្មួត​គួរ​សម ព្រោះ​អី​អ្នក​ទាំង​ពីរ​ធ្លាប់​រួម​ក្លឹប​ តាំង​ពី​កាល​នៅ Juventus ម្ល៉េះ មុន​មក​រួបរួម​សារ​ជា​ថ្មី នៅ Inter Milan ដូច្នេះ​ចាំ​មើល​ជាមួយ Spurs តើ​ការ​រួបរួម​នេះ​អាច​កើត​ឡើង​ម្តង​ទៀត​ដែរ​ឬ​យ៉ាង​ណា?

ប្រភព៖ La Tercera

អានអត្ថបទបន្ទាប់៖ កំណត់ត្រាគ្រាប់បាល់របស់ Ronaldo នៅ Juventus ត្រូវបានតាមស្មើដោយកីឡាករវ័យក្មេងម្នាក់

Dusan Vlahovic បានតាមស្មើកំណត់ត្រាគ្រាប់បាល់៣៣គ្រាប់របស់ អតីតខ្សែប្រយុទ្ធរបស់ Juventus គឺ Cristiano Ronaldo កាលពីឆ្នាំ២០២០ មុនពេលខ្សែប្រយុទ្ធព័រទុយហ្កាល់រូបនេះ ចាកចេញទៅចូលរួម Manchester United ជាថ្មី។

ខ្សែប្រយុទ្ធវ័យ២១ឆ្នាំជនជាតិស៊ែប រកគ្រាប់បាល់៦ប្រកួតជាប់គ្នា ដោយចុងក្រោយគេបានជួយ រកគ្រាប់បាល់ ជួយឱ្យ Fiorentina តាមស្មើ Sassuolo កាលពីថ្ងៃអាទិត្យ។

Vlahovic នឹងតាមស្មើកំណត់ត្រាគ្រាប់បាល់របស់ក្នុងមួយឆ្នាំ ដែលរកបានដោយអតីតកីឡាករ Gunnar Nordahl ក្នុងឆ្នាំ១៩៥៩ ប្រសិនបើគេអាចរកគ្រាប់បាល់បាន៣គ្រាប់ ក្នុងការប្រកួតទល់នឹង Hellas Verona នាថ្ងៃពុធ។

នេះជាការប្រកួតចុងក្រោយក្នុងឆ្នាំ២០២១ សម្រាប់ Fiorentina មុនពេលសម្រាករដូវរងារ ប៉ុន្ដែ Vlahovic បានតាមស្មើកំណត់ត្រាគ្រាប់បាល់របស់ Ronaldo ក្នុងសតវត្សរ៍ទី២១ ដែលធ្វើបានកាលពីឆ្នាំមុន៕