វៀតណាម បង្កើតកំណត់ត្រាដ៏ល្អមួយជាលើកទី៣ ក្នុងការប្រកួតវគ្គចែកពូល AFF Cup 2020

ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម បានបញ្ចប់វគ្គចែកពូល AFF Cup ជាលើកទី៣ ដោយមិនរបូតគ្រាប់បាល់សូម្បីមួយគ្រាប់។

ឆ្លងកាត់ការចូលរួមព្រឹត្តិការណ៍ AFF Cup ១៣លើក មានតែ៥លើកប៉ុណ្ណោះ ដែលក្រុមមួយអាចឆ្លងផុតវគ្គចែកពូលជាមួយនឹងការរក្សា clean sheet ក្នុងវគ្គចែកពូល។ វៀតណាមអាចធ្វើបានបីដង ក្នុងឆ្នាំ២០០០, ២០០៨ និងក្នុងឆ្នាំនេះ។ ពីរក្រុមផ្សេងទៀតធ្វើបានដោយ ឥណ្ឌូណេស៊ីក្នុងឆ្នាំ២០០៤ និងថៃក្នុងឆ្នាំ២០០៨។

ទោះបីជាបញ្ចប់វគ្គចែកពូលជាមួយនឹងការមិនរបូតគ្រាប់បាល់ ប៉ុន្ដែវៀតណាមឈរនៅចំណាត់ថ្នាក់លេខ២ក្នុងពូល B ក្រោមឥណ្ឌូណេស៊ី។ នៅថ្ងៃព្រហស្បតិ៍ ក្រុមរបស់លោក Park Hang-seo នឹងត្រូវតតាំងជាមួយថៃ ក្នុងការប្រកួតវគ្គពា់កណ្ដាលផ្ដាច់ព្រ័ត្រ។

ដោយឡែកឥណ្ឌូណេស៊ី ដែលឆ្លងផុតវគ្គចែកពូលជាមួយនឹងតំណែងកំពូលតារាងនៃពូល B ត្រូវជួបជាមួយលេខ២ពូល A សិង្ហបុរីដែល ការប្រកួតនឹងធ្វើឡើងនៅថ្ងៃពុធ ស្អែកនេះ៕

អានអត្ថបទបន្ទាប់៖ Real Madrid ចាប់ឆ្នោតប៉ះជើងឯកឆ្នាំចាស់ ក្នុងវគ្គ៨ក្រុមចុងក្រោយ WCL

ក្រុមការពារតំណែងជើងឯកអឺរ៉ុប Barcelona ត្រូវបានចាប់ឆ្នោតប៉ះជាមួយ Real Madrid ក្នុងវគ្គ៨ក្រុមចុងក្រោយ Women’s Champions League។

Barcelona បានឆ្លងផុតវគ្គចែកពូលដោយទទួលបានជ័យជម្នទាំង៦លើក ហើយពួកគេនឹងជួបតតាំងជាមួយ Real Madrid ដែលជាគូប្រជែង El Clasico ហើយការប្រកួតជើងទី១ នឹងធ្វើឡើងនៅទីក្រុងម៉ាឌ្រីដ។

ក្រុមនារី Real Madrid លេងនៅក្នុងពានរង្វាន់ Champions League ជាលើកដំបូង ក្រោយក្រុមនេះត្រូវបានបង្កើតឡើងជាផ្លូវការ កាលពីឆ្នាំមុន។

ដោយឡែកក្រុម Lyon ឈ្នះពានអឺរ៉ុប៥លើកចន្លោះពីឆ្នាំ២០១៦ ដល់ ២០២០ ត្រូវជួបជាមួយ Juventus ខណៈ Bayern Munich នឹងជួប Paris Saint-Germain ហើយ Arsenal នឹងតតាំងជាមួយ Wolfsburg។

ការប្រកួតជើងទី១ នឹងធ្វើឡើងនៅថ្ងៃទី២២ និង ២៣ ខែមីនា ហើយជើងទី២ធ្វើនៅ ថ្ងៃទី៣០ និង ៣១ ខែមីនាឆ្នាំ២០២២៕

ប្រភព៖ Marca