ទោះ​ធ្លាក់​ត្រឹម​វគ្គ​ចែក​ពូល តែ​កម្ពុជា​ឈរ​លេខ ១ លេចធ្លោ​ជាង​គេ​រឿង​នេះ នៅ Suzuki Cup

ពាន​រង្វាន់ AFF Suzuki Cup ២០២០ បាន​ឈាន​ចូល​មក​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​បណ្តើរៗ​ហើយ ដោយ​ម្ចាស់ផ្ទះ​សិង្ហបុរី ក៏​ទើប​តែ​បញ្ចប់​ការ​ប្រកួត​ជើង​ទី ១ ទល់​ឥណ្ឌូណេស៊ី​កាល​ពី​យប់​ថ្ងៃ​ទី ២២ ​ធ្នូ។

វិល​ត្រលប់​ទៅ​ស្ថិតិ​កាល​ពី​វគ្គ​ចែក​ពូល​បន្តិច យើង​ឃើញ​ថា​ក្នុង​ចំណោម​ក្រុម​ចូលរួម​ទាំង ១០ ប្រចាំ​ពូល A និង B គឺ​មាន​ស្ថិតិ​មួយ ដែល​ក្រុម​គោព្រៃ​កម្ពុជា ឈរ​នៅ​ចំណាត់ថ្នាក់​ល្អ​ដាច់​គេ នោះ​គឺ​ការ​លេង​ដោយ​អព្យាក្រឹត ឬ​យើង​ស្គាល់​ថា Fair Play។

រូបភាព៖ AFF Suzuki Cup

ត្រឹម​បញ្ចប់​វគ្គ​ចែក​ពូល អាជ្ញាកណ្តាល​នៅ​ព្រឹត្តិការណ៍​ប្រកួត​ប្រចាំ​តំបន់​អាស៊ាន Suzuki Cup ​ចាយ​កាត​លឿង​អស់ ៥១ លើក ក្រហម ០ លើក ដោយ​ក្នុង​នោះ​ខាង​កម្ពុជា​យើង​ទទួល​បាន​តិច​ជាង​គេ​ ពោល​ត្រឹម​តែ ២ លើក​ប៉ុណ្ណោះ។

រូបភាព៖ AFF Suzuki Cup
រូបភាព៖ AFF Suzuki Cup

ចំណាត់ថ្នាក់​ទី ១ បាន​ទៅ​លើ​កម្ពុជា ដែល​បង្ក​កំហុ.ស​សរុប ៤២ លើក ពិន័យ​កាត​លឿង ២ លើក ខណៈ​វៀតណាម បង្ក​កំហុ.ស ៤៨ លើក ពិន័យ​កាត​លឿង ៣ លើក ស្មើ​នឹង​ម៉ាឡេស៊ី​ដែរ តែ​ខាង​ម៉ាឡេស៊ី​បង្ក​កំហុ.ស​ច្រើន​ជាង មាន​ដល់​ ៥៣ លើក​ឯ​ណោះ។ អ្នក​អាច​លម្អិត​ចំណាត់ថ្នាក់ តាម​រយៈ​តារាង​ខាង​ក្រោម៖

ប្រភព៖ AseanFootball

អានអត្ថបទបន្ទាប់៖ “ម្នាក់​នេះ​គ្មាន​កំហុស​អ្វី​ទេ ឈប់​ធ្វើ​ជា​ស្រមោល Ronaldo រួច​ដើរ​ចេញ​ពី​ក្លឹប​ទៅ” – Berbatov

ក្រោយ​វត្តមាន Cristiano Ronaldo ត្រលប់​មក Man Utd ជា​លើក​ទី ២ ក៏​យើង​ឃើញ​ថា កីឡាករ​ជា​ច្រើន​ដែល​លេង​តំណែង​ប្រយុទ្ធ​ បាន​ចាប់ផ្តើម​ខ្ស.ត់​ឱកាស ដែល​រយៈ​ពេល​ចុងក្រោយ​នាំ​ឲ្យ​កើត​មាន​ចចាមអារ៉ាម ពួក​គេ​ចង់​ចាកចេញ​ពី Old Trafford ទៀត​ផង។

Berbatov

ជុំវិញ​រឿង​ខាង​លើ​នេះ អតីត​កីឡាករ​ជើង​ចាស់​លោក Dimitar Berbatov បាន​បង្ហាញ​ការ​សោក.ស្តាយ​ចំពោះ​ខ្សែ​ប្រយុទ្ធ​វ័យ​ចំណាស់ Edinson Cavani ដែល​វា​ជា​រឿង​អយុត្តិ.ធម៌​សម្រាប់​គេ ព្រោះ​គេ​លេង​បាន​ល្អ​ណាស់​កាល​ពី​រដូវ​កាល​ចាស់ តែ​ដោយសារ​មាន Ronaldo ក៏​នាំ​ឲ្យ​ ឱកាស​បង្ហាញ​ខ្លួន​សឹង​តែ​បាត់បង់​ទាំង​ស្រុង។ ស្ថិតិ​រដូវ​កាល ២០២១/២២ សម្រាប់​ខ្សែ​ប្រយុទ្ធ​អ៊ុយរុយហ្គាយ បង្ហាញ​ខ្លួន​ ៨ ប្រកួត មិន​ដល់ ៣០០ នាទី និង​រក​បាន ១ គ្រាប់។

តាម​ការ​លើក​ឡើង​របស់ Berbatov និយាយ៖ “ដ្បិត​បើ​រដូវ​កាល​មុន​គេ​លេង​បាន​ល្អ តែ Cavai នៅ​តែ​មិន​មាន​ឱកាស​លេង​គ្រប់គ្រាន់​ពេល​នេះ ក៏​ដោយសារ​តែ​កីឡាករ​ដូច​ជា Ronaldo ចូល​មក​ដល់ ដូច្នេះ​គេ​ចាប់​យក​ឱកាស​ទាំង​អស់ គេ​លេង​គ្រប់​ការ​ប្រកួត ហើយ​បាល់ទាត់​គឺ​វា​តែ​បែប​ហ្នឹង​ឯង”។

Cavani/Ronaldo
Cavani

លោក​បន្ត៖ “យ៉ាង​ណា​វា​បាន​ក្លាយ​ជា​ស្ថានភាព​ដ៏​អយុត្តិ.ធម៌​សម្រាប់ Cavani ហើយ​ខ្ញុំ​គិត​ថា ប្រសិន​ជា​មាន​សំណើ​ពី​ក្លឹប Barcelona ពិត​មែន គេ​គួរ​តែ​ទៅ La Liga ដើម្បី​មាន​ពេលវេលា​លេង​គ្រប់គ្រាន់​ជាង​នេះ ខ្ញុំ​គាំទ្រ​គេ​ឲ្យ​ធ្វើ​បែប​ហ្នឹង ទៅ​ទី​នោះ​ដើម្បី​លេង ដើម្បី​លុយ​ដែល​ច្រើន​ជាង​នេះ ព្រោះ​ខ្លួន​គេ​ផ្ទាល់​ក៏​ត្រូវ​ដឹង​ថា អាយុ​គេ​មិន​មែន ២៤ ឆ្នាំ​នោះ​ទេ”៕

ប្រភព៖ TalkSport