ក្រុមបាល់ទាត់ជម្រើសជាតិបែលហ្ស៊ិកបន្ដឈរនៅកំពូលតារាងចំណាត់ថ្នាក់ FIFA Ranking រយៈពេល៤ឆ្នាំជាប់គ្នា។ បែលហ្ស៊ិកបន្ដការនាំមុខលើកំពូលតារាង ដោយលើសពិន្ទុក្រុមលេខ២ ប្រេស៊ីលតែ២.១ពិន្ទុប៉ុណ្ណោះ ខណៈក្រុមម្ចាស់ជើងឯក UEFA Nations League បារាំង ឈរនៅលេខ៣។
ក្រុមការពារតំណែងជើងឯក EURO 2020 អ៊ីតាលី បិទបញ្ចប់ឆ្នាំ២០២១ ក្នុងចំណាត់ថ្នាក់លេខ៦ ខណៈក្រុមការពារជើងឯកជម្រើសជាតិទ្វីបអាមេរិកខាងត្បូង អាហ្សង់ទីន ឈរនៅលេខ៥។
ក្រុមជើងឯករង EURO 2020 អង់គ្លេសស្ថិតនៅលេខ៤ ស្របពេលដែលក្រុមម្ចាស់ផ្ទះព្រឹត្តិការណ៍ FIFA World Cup 2022 កាតារ ឈរនៅចំណាត់ថ្នាក់លេខ៤៨។
ដោយឡែកសម្រាប់ក្រុមគោព្រៃកម្ពុជារំកិលថយមួយលេខពី ១៧០ ទៅ១៧១ ខណៈវៀតណាម និងថៃ ឈរនៅលេខ៩៨ និង ១១៥ ហើយក្រុមដែលមានចំណាត់ថ្នាក់ល្អជាងគេនៅអាស៊ីគឺ អ៊ីរ៉ង់ ស្ថិតនៅលេខរៀងទី២១៕
អានអត្ថបទបន្ទាប់៖ ដល់ថ្នាក់ Klopp និង Conte យល់ឃើញដូចគ្នា ថាគួរតែមានការផ្លាស់ប្ដូរច្បាប់មួយនេះ
Tottenham Hotspur កំណត់ទៅជួប Chelsea ស្របពេលដែល Arsenal ត្រូវទៅជួប Liverpool សម្រាប់ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ពានរង្វាន់ EFL Cup ឬ Carabao Cup។ កាលបរិច្ឆេទប្រកួតធ្វើឡើង ២ ជើង ដោយជើងទី ១ នៅថ្ងៃទី ៥ មករា មុនឆ្លងទៅសម្រេចលទ្ធផលនៅជើងទី ២ នាថ្ងៃទី ១២ មករា ឆ្នាំ ២០២២។


យ៉ាងណាការប្រកួតសារនេះ វាអាចនឹងមានការលំបាកសម្រាប់ក្រុមដែលត្រូវចូលរួមការប្រកួត ព្រោះអីនៅឯចក្រភពអង់គ្លេស កំពុងមានការរីក.រាលដា.លខ្លាំងនៃជំងឺ COVID-19 ហើយសំណាក់កីឡាករសំខាន់ៗជាច្រើន ក៏ពិនិត្យឃើញមានផ្ទុកផងដែរ។ មួយផ្សេងទៀត វាមមាញឹកនឹងការប្រកួតក្នុងលីគផង ដូច្នេះសម្រាប់អ្នកចាត់ការ គឺពិតជាត្រូវឈឺក្បាល ក្នុងការកំណត់ថា គួរប្រើប្រាស់កីឡាករណា ទុកកីឡាករណា។
ដោយមើលឃើញថាបញ្ហាពិបាកដោះស្រាយ ទៅមើលអ្នកចាត់ការនៃក្លឹប Liverpool លោក Jurgen Klopp និងអ្នកចាត់ការនៃក្លឹប Tottenham Hotspur លោក Antonio Conte ក៏បាននិយាយទទូចទៅសមាគមបាល់ទាត់អង់គ្លេស ឲ្យមានការកែប្រែច្បាប់នៃការប្រកួត ពោលគួរតែបន្ថយពីប្រកួត ២ ជើង មកសល់តែ ១ ជើងសម្រេចយកចាញ់ឈ្នះវិញ។

លោក Klopp និយាយ៖ “ខ្ញុំគិតថា បើលេងតែមួយជើងគឺល្អ គ្រាន់ថា ខ្ញុំនឹងសម្របតាម បើគេកំណត់ឲ្យលេង ២ ជើង យើងនឹងលេង ២ ជើង គ្រាន់ថា បើអាចលេងមួយជើងបានគឺល្អជាងសម្រាប់ខ្ញុំ នេះខ្ញុំនិយាយពិត”។
រីឯលោក Conte ថា៖ “វាប្រហែលជាល្អជាង បើលេងតែមួយប្រកួត មិនមែនពីរប្រកួត ជាពិសេសក្នុងស្ថានភាពលំបាកដែលយើងកំពុងជួបប្រទះ តែយ៉ាងណាយើងមានតែត្រូវគោរពតាមច្បាប់នៃបាល់ទាត់ប៉ុណ្ណឹងឯង”៕
ប្រភព៖ BeSoccer