“ចាស់ៗ​អស់​ហើយ លក់ Ronaldo/Salah ចេញ​ទៅ រួច​កាន់​លុយ​ទៅ​យក​កីឡាករ​រូប​នេះ​វិញ” – Andy

តាម​ការ​យល់​ឃើញ​របស់​អ្នក​វិភាគ​លើ​ប៉ុស្តិ៍ TalkSPORT លោក Andy Goldstein បាន​បង្ហាញ​ការ​ជឿជាក់​ថា ក្លឹប Man Utd គួរ​តែ​លក់​ចេញ Cristiano Ronaldo ដូច​គ្នា​ទៅ​នឹង​ Liverpool ក៏​មិន​គួរ​បន្ត​រក្សា​ជើង Mohamed Salah នោះ​ដែរ ព្រោះ​ឱកាស​លើ​ការ​នាំ​យក​កីឡាករ​កំពូល​ ដែល​មាន​វ័យ​ក្មេង​ កៀក​នឹង​ឈាន​ចូល​មក​ដល់​ហើយ​នៅ​ពេល​ខាង​មុខ។

Andy Goldstein

នោះ​គឺ Erling Haaland ដែល​នៅ​រដូវ​ក្តៅ ឆ្នាំ ២០២២ គេ​នឹង​មាន​តម្លៃ​ផ្តាច់​កុងត្រា​តែ ៦៤ លាន​ផោន ល្មម​អាច​ក្លឹប​ធំៗ​នៅ​អឺរ៉ុប ចូល​ចរចា​បាន​ស្រួល។ តែ​យ៉ាង​ណា Andy យល់​ឃើញ​ថា វា​ជា​ឱកាស​ដ៏​កម្រ ហើយ​ក្លឹប​យក្ស​នៅ​អង់គ្លេស​ដូច​ជា Man Utd និង Liverpool គួរ​តែ​បោះបង់​កីឡាករ​វ័យ​ចំណាស់​ដែល​កំពុង​មាន​ចោល​ទៅ។

លោក​ Andy ថា៖ “Mohamed Salah ពិត​ណាស់ គេ​ជា​កីឡាករ​ដ៏​ល្អ​បំផុត​មួយ​ក្នុង​លោក តែ​យើង​ត្រូវ​ដឹង Haaland អាយុ​ទើប​តែ ២១ ឆ្នាំ រួច​ Salah ២៩ ឆ្នាំ​ហើយ​ណា ក្រៅ​ពី Messi និង Ronaldo គឺ​កម្រ​នឹង​រក​បាន​ណាស់ នៅ​កីឡាករ​ល្អ​បំផុត​ដូច​ជា Haaland ឬ​ក៏​អាច​ប្រដូច​ទៅ Luka Modric ដែល​គេ​អាច​ឈរ​ជើង​ជា​កីឡាករ​ដ៏​ល្អ​មួយ​រយៈ​ពេល​យូរ”។

Haaland

លោក​បន្ថែម​ថា៖ “ខ្ញុំ​គិត​ថា Salah អាច​ថា​ល្អ ៣ ឆ្នាំ​ទៅ​មុខ​ទៀត​អី​ទេ តែ Haaland គេ​ជា​ម៉ាស៊ីន គេ​ទើប​តែ ២១ ឆ្នាំ​ទេ អ៊ីចឹង​ខ្ញុំ​គិត​ថា អ្នក​អាច​ប្រើប្រាស់​គេ ១៣ ឬ ១៤ ឆ្នាំ​ទៅ​មុខ​ទៀត ខុស​ពី Salah ពេល​គេ​រាង​ចាស់​បន្តិច គឺ​ដឹង​តែ​យ៉ា.ប់​ហើយ”។

Ronaldo
Salah

បន្ត​ដល់ Ronaldo លោក Andy សង្កត់​ធ្ងន់៖ “អត់​ចាំ​បាច់​គិត​អី​ច្រើន​ទេ Ronaldo អាច​ថា​លេង​បាន​ល្អ​មួយ​ឆ្នាំ​ទៀត តែ Haaland អាច​ធ្វើ​បាន​ដល់ ១០ ឆ្នាំ​ថា​មិន​ត្រូវ ដូច្នេះ​អ្នក​គួរ​តែ​ដក​នរណា​ចេញ​ទាំង​អស់ ដើម្បី​យក Haaland កុំ​ថា​ឡើយ សូម្បី​តែ Lewandowski ក៏​ដូច​គ្នា គេ​កៀក​នឹង​ឈាន​ចូល​មក​ដល់​ទី​បញ្ចប់​នៃ​អាជីព​ហើយ”៕

ប្រភព៖ TalkSPORT

អានអត្ថបទបន្ទាប់៖ ឃើញ​ម្នាក់​នេះ​លេង​កា.ច​ដាក់​ក្រុម Barca ​ថ្ងៃ​មុន ឥឡូវ​ស្រាប់​តែ Real Madrid បេតី​ចិត្ត​ហើយ

ក្លឹប​យក្ស​ Real Madrid ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ចាប់​អារម្មណ៍​ទៅ​លើ​ខ្សែ​ការពារ​រួម​លីគ ហើយ​ថែម​ទាំង​ចង់​ដោះដូរ​ស្មើ​ ដោយ​ប្រើប្រាស់​ខ្សែ​ប្រយុទ្ធ​របស់​ខ្លួន គឺ Marco Asensio ជា​ថ្នូរ​ទៀត​ផង សម្រាប់​ទីផ្សារ​ដោះដូរ​នា​ខែ​មករា​ ឆ្នាំ ២០២២ ខាង​មុខ។

Asensio

នោះ​គឺ​ក្លឹប​ដឹកនាំ​ដោយ​ប្រធាន លោក Florentino Perez បាន​មើល​ឃើញ​សមត្ថភាព​របស់ Jules Kounde ដែល​គ្រប់​គ្នា​ប្រហែល​ជា​ចាប់​អារម្មណ៍​គេ​ខ្លាំង កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន ដែល​គេ​លេង​កា.ច​ដាក់​កីឡាករ Jordi Alba នៃ​ក្លឹប Barcelona ដល់​ថ្នាក់​យក​បាល់​ទៅ​គ្រវែ.ង​ចូល​មុខ​ទៀត​ផង។ កីឡាករ​បារាំង​រូប​នេះ មាន​វ័យ​ទើប​តែ ២៣ ឆ្នាំ​ប៉ុណ្ណោះ ហើយ​អតីតកាល​ក៏​ធ្លាប់​មាន​ក្លឹប​ធំៗ​នៅ​អង់គ្លេស​ដូច​ជា Chelsea និង Man Utd ចង់​បាន​ដូច​គ្នា។

តម្លៃ​ដើម​របស់​គេ លឺ​ថា​ថ្លៃ​ដល់ ៨០ លាន​អឺរ៉ូ តែ​ឥឡូវ​ខាង​ក្លឹប Sevilla ព្រម​ទម្លាក់​មក​ក្រោម​បន្តិច ចន្លោះ​ពី ៥០ ទៅ ៦០ លាន​អឺរ៉ូ​វិញ។ ល្បាក់​ហាងឆេង​ថ្លៃ​ខ្លួន​ប៉ុណ្ណេះ ក៏​ល្មម​ឲ្យ Real Madrid អាច​ប្រើប្រាស់​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អេស្ប៉ាញ ទៅ​ដោះដូរ​ស្មើ ឬ​អាច​ថែមថយ​លុយ​បន្តិច ខ្ទង់ ១០ លាន​អឺរ៉ូ។ នេះ​បើ​តាម​សារព័ត៌មាន El Nacional បាន​ចុះ​ផ្សាយ។

Kounde
Kounde/Alba

គួរ​បញ្ជាក់​ដែរ​ថា ក្រោម​ការ​ដឹកនាំ​របស់​លោក Julen Lopetegui ជាមួយ​ការ​ប្រើប្រាស់ Kounde នៅ​តំបន់​ការពារ រាប់​ថា​ជា​រឿង​ចាំបាច់​សឹង​គ្រប់​ការ​ប្រកួត ប៉ុន្តែ​អតីតកាល​ក៏​យើង​ធ្លាប់​ដឹង​ថា លោក​ជា​អ្នក​គាំទ្រ​របស់​កីឡាករ Asensio ផង​ដែរ ដូច្នេះ​ថា​មិន​ត្រូវ​សារ​នេះ ការ​ចរចា​អាច​នឹង​សម្រេច​ក្លាយ​ជា​ការ​ពិត​ក៏​ថា​បាន៕

ប្រភព៖ El Nacional