គ្រូវៀតណាមទទូចឱ្យអ្នករៀបចំ AFF Suzuki Cup ធ្វើរឿងមួយ ក្រោយចាញ់ថៃ ០-២

គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម Park Hang-seo សង្ឃឹមថាអាជ្ញាកណ្ដាលដែលកាត់ក្ដីការប្រកួតរវាង វៀតណាមទល់នឹងថៃ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ AFF Suzuki Cup កាលពីថ្ងៃព្រហស្បតិ៍ ដែលក្រុមរបស់លោកបរាជ័យ ០-២។

អាជ្ញាកណ្ដាលកាតារ Saoud Ali Al-Adba បានធ្វើការសម្រេចចិត្តដ៏ចម្រូងចម្រាស់ក្នុងការប្រកួត ដែលភាគច្រើនប្រឆាំងនឹងវៀតណាម​ ជាពិសេសនៅពេលដែល អ្នកចាំទី Chatchai Bootprom ចេញទៅក្រៅប្រអប់ ហើយបង្កកំហុសលើ កីឡាករ Nguyen Van Toan ដើម្បីរារាំងចង្វាក់ប្រយុទ្ធរបស់គេ ហើយអាជ្ញាកណ្ដាលបានពិន័យកាតលឿងទៅអ្នកចាំទីរូបនេះ។

លោក Park និយាយថា៖ “ខ្ញុំមិនចង់និយាយពីអាជ្ញាកណ្ដាលនោះទេ។ ខ្ញុំគ្រាន់តែសង្ឃឹមថា នឹងមើលការប្រកួតជាថ្មី ប្រសិនបើគាត់មានពេល។ វាពិបាកក្នុងការនិយាយពីការសម្រេចចិត្តរបស់អាជ្ញាកណ្ដាល។ ខ្ញុំគ្រាន់តែមានសំណើមួយទៅកាន់អ្នករៀបចំកម្មវិធី។ VAR គឺពិតជាពេញនិយមណាស់សព្វថ្ងៃនេះ ហើយយើងគួរតែយកបច្ចេកវិទ្យានេះក្នុងព្រឹត្តិការណ៍ប្រកួត”។

“សង្ឃឹមថា វា(VAR)នឹងត្រូវបានប្រើប្រាស់នៅព្រឹត្តិការណ៍ប្រកួតបន្ទាប់ ដើម្បីជួយឱ្យអាជ្ញាកណ្ដាលធ្វើការសម្រេចចិត្តបានត្រឹមត្រូវ”៕

អានអត្ថបទបន្ទាប់៖ ខឹ.ងខ្លាំ.ងណាស់ រហូតដល់ថ្នាក់ Arteta ព្រ.មានថានឹងដើរចេញពីក្លិបភា្លម បើសិនរឿងមួយនេះ បន្តកើតមាន

គ្រូបង្វឹក លោក Mikel Arteta បានទទូចថាគាត់មិននៅគ្រប់គ្រងក្លិបកាំភ្លើងធំ Arsenal ទៀតនោះទេ ប្រសិនបើក្រុមកីឡាករ មិនអាចទទួលយកនូវអ្វី ដែលគាត់ព្យាយាមរក្សាវិន័យនៅក្នុងក្រុមនោះ ។

Mikel Arteta

ជាការពិតណាស់ លោក Arteta បានសម្រេចដកស្លាកប្រធានក្រុម ពីខ្សែប្រយុទ្ធ Pierre-Emerick Aubameyang បន្ទាប់ពីគេបានបំពានវិន័យ កាលពី ២ សប្តាហ៍មុន ដែលជាហេតុធ្វើឲ្យអនាគតរបស់កីឡាករសសញ្ជាតិហា្គប៊ុងរូបនេះ កាន់តែមានភាពសង្ស័យខ្លាំងឡើង មុនពេលទីផ្សារដោះដូរបើកឡើងវិញ ។

Pierre-Emerick Aubameyang

មិនតែប៉ុណ្ណោះ វាក៏មានការលេចលឺផងដែរថា ក្រុមកាំភ្លើងធំ Arsenal បាន​បង្ខំ​ឲ្យកីឡាករដូចជា Mesut Ozil, Shkodran Mustafi និង Sokratis Papastathopoulos ចាកចេញ ដោយសារតែពួកគេបានធ្វើឲ្យមានកំហុស នៅក្រោមការដឹកនាំរបស់គ្រូបង្វឹក វ័យ ៣៩​ឆ្នាំរូបនេះ ។

យ៉ាងណាក៏ដោយ នៅជុំវិញបញ្ហានេះ លោក Arteta បាន​និយាយបកស្រាយថា ៖ ” ​ខ្ញុំ​មិន​បានព្យាយាមបង្កើត​អំណាច​របស់​ខ្ញុំ​ ដោយភាពផ្តា.ច់ការ ឬ​គ្មានធម៌​.មេត្តា​នោះ​ទេ​ ។ ខ្ញុំគ្រាន់តែចង់សុំឲ្យមានការគោរព និងការប្តេជ្ញាចិត្តខ្ពស់សម្រាប់ក្រុម។ នៅក្នុង​កម្រិត​នេះ បើសិនខ្ញុំមិនអាចយកវាបានទេ នោះខ្ញុំ​នឹងខ្ចប់​កាបូប ហើយ​ចេញទៅ​កន្លែង​ផ្សេងភ្លាម ព្រោះ​នោះ​ជាអ្វីតិចតួចបំផុត ដែល​ខ្ញុំ​អាចសុំបាន ” ។

Mikel Arteta

លោកបន្ថែមទៀតថា ៖ ” ដើម្បីទទួលបានជោគជ័យ អ្នកត្រូវតែងប់ងល់នឹងអ្វីមួយ ហើយប្រសិនបើអ្នកចង់តំណាងឱ្យក្លឹបដែលធំមួយនេះ ជាមួយនឹងប្រវត្តិដ៏អស្ចារ្យ នោះអ្វីដែលសំខាន់បំផុតគឺធ្វើឲ្យមានស្តង់ដារ។ ខ្ញុំនឹងមិនសុំឱ្យអ្នកណាម្នាក់ស៊ុតចូលជ្រុងទីរៀងរាល់ការប្រកួតទេ ប៉ុន្តែខ្ញុំនឹងសុំឱ្យពួកគេធ្វើរឿងត្រឹមត្រូវជារៀងរាល់ថ្ងៃសម្រាប់ក្លឹបនេះ ” ៕

ប្រភព: AF