មិនត្រឹមតែ Martial ក្រុម Sevilla នៅចង់បានតារាឆ្នើមរបស់ Man Utd មួយរូបទៀត នៅទីផ្សារខាងមុខ

កាលពីពេលថ្មីៗនេះ ក្លិបអេស្ប៉ាញ Sevilla កំពុងកំណត់គោលទៅលើខ្សែប្រយុទ្ធ Anthony Martial និងមិត្តរួមក្រុមបិសាចក្រហម Manchester United របស់គេម្នាក់ទៀត ដើម្បីធ្វើការផ្ទេរដែលអាចទៅរួចមួយ នៅក្នុងទីផ្សារដូរកីឡាករ នាខែមករាខាងមុខ ។

Anthony Martial 

ជាក់ស្តែង ក្រុម La Liga មួយនេះ ចង់បន្ថែមជម្រើសក្នុងតំបន់ប្រយុទ្ធពួកគេបន្ថែមទៀតនៅខែក្រោយនេះ ដោយសារតែដៃគូប្រយុទ្ធ Muni El Haddidi និង Youssef En-Nesyri គ្រោង​នឹង​ចេញ​ទៅ​ប្រកួតពានរង្វាន់ African Cup of Nations។

ហើយយ៉ាងណា វាត្រូវបានគេយល់ថា ក្រុម Sevilla នឹងព្យាយាមទាក់ទាញកីឡាករ ដូចជា Martial និង Edinson Cavani ដោយពួកគេសុទ្ធសឹងតែមិនសូវទទួលបានឱកាសលេង នៅឯទឹកដី Old Trafford ។

Edinson Cavani

ពិតណាស់ ការមកដល់របស់កីឡាករ Cristiano Ronaldo និង Jadon Sancho បានធ្វើឱ្យ Martial និង Cavani មានភាពលំបាកខ្លាំង ក្នុងការប្រជែងកៅអីលេង ស្របពេល Mason Greenwood និង Marcus Rashford សុទ្ធសឹងតែជាជម្រើសនាំមុខ នៅក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី លោក Ralf Rangnick ។

Edinson Cavani

លើសពីនេះ បើតាមការឲ្យដឹងពីកាសែតអេស្ប៉ាញ Mundo Deportivo បានរាយការណ៍ថាក្តីសុបិនរបស់ Cavani គឺចង់បញ្ចប់អាជីពនៅអឺរ៉ុប ជាមួយក្លិប Barcelona ដែលមានចំណាប់អារម្មណ៍ចង់នាំគាត់ទៅអេស្ប៉ាញផងដែរ ប៉ុន្តែយ៉ាងណា Sevilla ក៏បានត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីប្រកួតប្រជែងជាមួយក្លិបយក្សកាតាឡាន់នេះ ៕

ប្រភព: Metro

អានអត្ថបទបន្ទាប់៖ អតីតកីឡាករ Man Utd: Messi នៅល្អដាច់គេលើលោក តែម្នាក់នេះនឹងក្ដោបក្ដាប់បាល់ទាត់

Lionel Messi នៅតែជាកីឡាករល្អបំផុតលើលោកនាពេលបច្ចុប្បន្ននេះ បើយោងតាមការលើកឡើងរបស់ខ្សែបម្រើ Ander Herrera ហើយគេរំពឹងថា Kylian Mbappe នឹងក្ដោបក្ដាប់ពិភពបាល់ទាត់ ជាច្រើនឆ្នាំតទៅមុខ។

Messi បានសម្រេចចិត្តចាកចេញពី Barcelona ជាទ្រនំដែលគេធ្លាប់រួមរស់ជាច្រើនឆ្នាំ ដោយសារបញ្ហាហិរញ្ញវត្ថុ ទើបគេទៅចូលរួមនៅក្លិបបារាំង Paris Saint-Germain ដោយមិនមានតម្លៃផ្ទេរ កាលពីខែសីហា។

ក្នុងការបង្ហាញខ្លួន ៧៧៨ប្រកួតសម្រាប់ Barca ខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះ រកគ្រាប់បាល់បាន៦៧២គ្រាប់ ប៉ុន្ដែសម្រាប់ក្លិបថ្មី PSG គេរកគ្រាប់បាល់តែ៦គ្រាប់ប៉ុណ្ណោះ គ្រប់ពានរង្វាន់។

ទោះយ៉ាងណាក្ដី Herrera នៅតែជឿថា Messi គឺនៅតែជាកីឡាករល្អបំផុតលើលោក ហើយអះអាងថា Mbappe នឹងក្លាយជាកីឡាករល្អបំផុតនាពេលអនាគត។

អតីតខ្សែបម្រើ Manchester United រូបនេះនិយាយថា៖ “កីឡាករដែលស្ថិតនៅក្នុងកម្រិតរបស់ Messi បានត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ។ គាត់នឹងលេងរបៀបដដែលនៅប្រទេសបារាំង អេស្ប៉ាញ ជប៉ុន ឬ ម៉ាដាហ្គាស្កា”។

“មានKylian នឹងក្លាយជាកីឡាករល្អបំផុតនៅលើលោក ជាច្រើនឆ្នាំខាងមុខ ប៉ុន្ដែយើងគ្រប់គ្នាយល់ស្របថា Leo គឺជាកីឡាករលេខ១។ គ្មានអ្វីត្រូវសង្ស័យទេ។ Mbappe ពិតជាដាក់ខ្លួន ហើយចង់រៀនសូត្រពី Leo”៕

ប្រភព៖ Live Score