ក្រុមជើងឯករង៥សម័យរង់ចាំ ថៃឬវៀតណាម ក្នុងវគ្គផ្ដាច់ព្រ័ត្រ AFF Cup

ក្រុមម្ចាស់ផ្ទះសិង្ហបុរីបានធ្លាក់ត្រឹមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ AFF Suzuki Cup ក្រោមថ្វីជើងឥណ្ឌូណេស៊ីដោយលទ្ធផល ៤-២ នៅម៉ោងបន្ថែម ក្នុងជើងទី២ ហើយបើសរុបលទ្ធផលទាំងពីរជើង ឥណ្ឌូណេស៊ីឈ្នះ ៥-៣។

កាលពីជើងទី១ ការប្រកួតរវាងក្រុមទាំងពីរបានបញ្ចប់ក្នុងលទ្ធផល ១-១ ដោយក្រុមសិង្ហបុរីហាក់មានប្រៀបបន្ដិចដោយសារពួកគេជាក្រុមម្ចាស់ផ្ទះ ប៉ុន្ដែអ្វីគ្រប់យ៉ាងត្រូវចប់នៅពេលសមាជិកបីរូបក្នុងក្រុមរបស់ពួកគេទទួលបានកាតក្រហម។

ក្នុងការប្រកួតជើងទី២ ខ្សែប្រយុទ្ធ Ezra Walian រកគ្រាប់បាល់បើកឆាកនាំមុខជូនក្រុមឥណ្ឌូណេស៊ី ក្នុងនាទីទី១១ ប៉ុន្ដែត្រូវបានសិង្ហបុរីវាយបកតាមស្មើវិញដោយកីឡាករ Song Ui-young បន្ទាប់ពីខ្សែការពារ Safuwan Baharudin ទទួលបានកាតលឿងពីរដង ស្មើនឹងកាតក្រហមមួយ ហើយត្រូវបានបណ្ដេញចេញពីទីលាន។

ដ្បិតនៅសល់កីឡាករលើទីលានតែ១០រូប ប៉ុន្ដែសិង្ហបុរីអាចរកគ្រាប់បាល់បន្ថែមមួយគ្រាប់ទៀតដោយកីឡាករ Shahdan Sulaiman។

ទោះយ៉ាងណាក្ដី ក្រុមឥណ្ឌូណេស៊ីបានវាយបកតាមស្មើ ២-២ នៅកៀកចុងតង់ទី២ ហើយរកបានពីរគ្រាប់បន្ថែមទៀត នៅម៉ោងបន្ថែម១៥នាទីពីរដង ដែលជួយឱ្យពួកគេឈានដល់វគ្គផ្ដាច់ព្រ័ត្រលើកទី៦ ប៉ុន្ដែ៥លើកកន្លងមកពួកគេបានត្រឹមតែជាជើងឯករងប៉ុណ្ណោះ។

ឥណ្ឌូណេស៊ី នឹងត្រូវជួបប្រកួតតទល់ជាមួយក្រុមដែលឈ្នះវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ររវាងថៃ និងវៀតណាម ដែលប្រកួតគ្នាជើងទី២នាល្ងាចថ្ងៃអាទិត្យនេះ ហើយកាលពីជើងទី១ ថៃទទួលបានជ័យជម្នះដោយលទ្ធផល ២-០៕

អានអត្ថបទបន្ទាប់៖ លេងសើចអី! Ancelotti ថាកូនក្រុម R.Madrid រូបនេះ បច្ចុប្បន្នឈានដល់កម្រិតស្មើ Ronaldo ហើយ

ថ្មីៗគ្រូបង្វឹក លោក Carlo Ancelotti បានធ្វើការកោតសរសើរយ៉ាងពេញទំហឹងចំពោះកូនក្រុម Real Madrid ម្នាក់ដែលបង្ហាញទម្រង់លេងបានយ៉ាងល្អបំផុត នៅរដូវកាលនេះ ថែមទាំងបាននិយាយថាកម្រិតរបស់គេ ឥឡូវនេះគឺស្មើទៅនឹងខ្សែប្រយុទ្ធ Cristiano Ronaldo និង  Erling Haaland ថែមទៀតផង ។

Carlo Ancelotti
Cristiano Ronaldo

ជាក់ស្តែងកីឡាករដែលលោក Ancelotti ចង់សំដៅលើនោះ គឺជាខ្សែប្រយុទ្ធ Karim Benzema បន្ទាប់ពីគេបានរួមចំណែកយ៉ាងសំខាន់ ក្នុងអំឡុងជ័យជម្នះដោយលទ្ធផល ២-១ ទៅលើក្រុម Athletic Bilbao កាលពីពេលថ្មីៗកន្លងទៅ ។

Karim Benzema

ហើយមិនតែប៉ុណ្ណោះ នៅពេលត្រូវបានគេសួរថា តើលោកគិតថា Benzema បច្ចុប្បន្នគឺជាខ្សែប្រយុទ្ធល្អបំផុត នៅលើពិភពលោកដែរឬទេ? ខណ:គ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះ ឆ្លើយតបវិញថា ៖

Karim Benzema

” មែនហើយ ខ្ញុំគិតដូច្នេះ ពីព្រោះនៅក្នុងការប្រកួតរបស់គាត់ គាត់តែងបានបង្ហាញពីកម្រិតមួយផ្សេងទៀត រួមទាំងការស៊ុតបញ្ចូលទីទៀងទាត់ផងដែរ ។ ឥឡូវនេះខ្ញុំហ៊ាននិយាយថាគាត់ មានកម្រិតស្មើ Cristiano Ronaldo ឬ Erling Haaland ។ Benzema គឺជាកីឡាករ ដែលអាចបង្កើតភាពខុសប្លែកនៅក្នុងការប្រកួត ។ យើងបានឃើញវា ជា​ថ្មី​ម្តង​ទៀត​ក្នុង​ការ​ប្រកួត​ជា​មួយ​នឹង​ក្រុម Athletic គាត់បានស៊ុតបញ្ចូលទី ២ គ្រាប់ជាប់ៗគ្នា គាត់​មាន​ទម្រង់​លេង​ដ៏​អស្ចារ្យ ” ៕

ប្រភព: Sportskeeda