ដឹងថានឹងត្រូវបាត់.បង់ Torres , Man City បេ្តជ្ញាចិត្តប្រជែងក្លិបធំៗ នាំយកម្នាក់នេះ មកជំនួសតំណែងវិញ

យោងតាមរបាយការណ៍ចុងក្រោយមួយ បានបង្ហាញថា ក្លិប Manchester City កំពុង​តែ​ត្រៀម​ខ្លួន​រួចជាស្រេចហើយ ដើម្បីប្តូរផ្តាច់ ក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធ Erling Braut Haaland របស់ក្រុម Borussia Dortmund នៅរដូវក្តៅឆ្នាំ ២០២២ ខាងមុខ ។

Haaland

ជាក់ស្តែង វាត្រូវបានគេរំពឹងយ៉ាងខ្លាំងថា ខ្សែប្រយុទ្ធសញ្ជាតិន័រវេសរូបនេះ នឹងដើរចេញពីក្លិបនៅក្របខ័ណ្ឌ Bundesliga នៅពេលដែលតម្លៃផ្តាច់កុងត្រារបស់គេ ចាប់ផ្តើមដំណើរការ ដែលនេះបាននាំឲ្យក្លិបធំៗជាច្រើន មានការប្រកួតប្រជែងគ្នា យ៉ាងខ្លាំង ដើម្បីចុះហត្ថលេខាលើ Haaland ។

Haaland

ហើយយ៉ាងណា Man City ក៏ជាក្លិបដ៏សំខាន់មួយ ក្នុងចំណោមក្លិបធំៗផ្សេងទៀត ដូចជា Chelsea, Manchester United, Paris Saint-Germain, Real Madrid និង Barcelona ដែលសុទ្ធសឹងតែបានត្រៀមខ្លួនរួចជាស្រេច ។

Haaland

មិនតែប៉ុណ្ណោះ បើយោងតាមសារព័ត៌មានអេស្ប៉ាញ Sport ថ្មីៗនេះ បានឱ្យដឹងថាក្លិប Man City កំពុងតែធ្វើការប្តេជ្ញាចិត្ត ដើម្បីធ្វើយ៉ាងណា យកឈ្នះទៅលើការប្រកួតប្រជែង ចុះហត្ថលេខាលើ Haaland ឲ្យបាន ស្របពេលពួកគេត្រូវបាត់បង់កីឡាករ Ferran Torres ដែលខិតជិតផ្ទេរទៅចូលរួមជាមួយ Barcelona ។ ​

Ferran Torres

គួរបញ្ជាក់ផងដែរថា Haaland នៅតែបន្តបង្ហាញពីភាពខ្លាំងរបស់គេ ដោយបានស៊ុតបញ្ចូលទី ១៩ គ្រាប់ ក្នុងការបង្ហាញខ្លួន ១៥ លើក សម្រាប់ Dortmund នៅគ្រប់ពានរង្វាន់ទាំងអស់ នៅរដូវកាលនេះ ៕​

ប្រភព: Sportsmole

អានអត្ថបទបន្ទាប់៖ PSG កំពុងរៀបចំកុងត្រាថ្មីដ៏ធំមួយ ដែលអាចចងជើងកីឡាករសំខាន់ម្នាក់នេះ រហូតដល់ឆ្នាំ ២០២៧

យោងតាមរបាយការណ៍ថ្មីមួយ បានបង្ហាញថាក្លិបយក្សបារាំង Paris Saint-Germain សង្ឃឹមថានឹងអាចបន្តកុងត្រាថ្មីជូនដល់តារាឆ្នើមនៅក្នុងក្រុមម្នាក់ នៅខែក្រោយនេះ ។

Mauricio Pochettino

ជាក់ស្តែងកីឡាករដែល PSG ចង់ចងជើងឲ្យនៅក្លិបបន្តទៀតនោះគឺ ខ្សែការពារ Marquinhos បន្ទាប់ពីកីឡាករប្រេស៊ីល បានចូលកាន់តួនាទីជាប្រធានក្រុម បន្ទាប់ពីការចាកចេញរបស់ Thiago Silva ហើយបានក្លាយជាផ្នែកដ៏សំខាន់របស់ក្រុម លោក Mauricio Pochettino ។

Mauricio Pochettino

គួរឲ្យដឹងផងដែរថា កិច្ចព្រមព្រៀងដែលមានស្រាប់របស់ Marquinhos នៅទឹកដី Parc des Princes នឹងត្រូវដំណើរការរហូតដល់ចុងបញ្ចប់រដូវកាល ២០២៣-២៤ បន្ទាប់់ពីខ្សែការពារកណ្តាលរូបនេះ បានយល់ព្រមចុះហត្ថលេខាលើកិច្ចសន្យាថ្មី កាលពីខែមករា ឆ្នាំ ២០២០ កន្លងទៅ ។

Marquinhos

ហើយឥឡូវនេះ បើយោងតាមរបាយការណ៍ពី Todofichajes បានអះអាងថាក្លិប PSG កំពុងរៀបចំសំណើបន្ថែមកុងត្រាថ្មី ជូនដល់ ​Marquinhos ដែលនឹងអាចឲ្យគេបន្តស្នាក់នៅក្លិប រហូតដល់រដូវក្តៅឆ្នាំ ២០២៦ ឬ ២០២៧ ។

Marquinhos

មិនតែប៉ុណ្ណោះ របាយការណ៍ខាងលើ បានបន្ថែមទៀតថា Marquinhos ពិតជាសប្បាយចិត្តជាខ្លាំង សម្រាប់ការស្នាក់នៅក្នុងរដ្ឋធានីរបស់ប្រទេសបារាំង ហើយមានសង្ឃឹមថានឹងកិច្ចព្រមព្រៀងថ្មីមួយ នឹងត្រូវបានប្រកាសនៅក្នុងខែមករាឆ្នាំក្រោយនេះ ៕

ប្រភព: Sportsmole