(វីដេអូ) ​បាន​កៅអី​វគ្គ​ផ្តាច់ព្រ័ត្រ​ភ្លាម ‘Messi ថៃ’ បង្ហោះ​វីដេអូ ឌឺ​គ្រូ​វៀតណាម​ចំៗ​ភ្លែត

ក្រុម​ដំរី​ចម្បាំង​ថៃ បាន​យក​ឈ្នះ​ទៅ​លើ​នាគ​ក្រហម​វៀតណាម ២-០ សម្រាប់​លទ្ធផល​ទាំង​ពីរ​ជើង នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ ពាន​រង្វាន់ AFF Suzuki Cup 2020 ​ក្នុង​ប្រទេស​សិង្ហបុរី នៅ​មុន​នេះ​បន្តិច។ នេះ​កំណត់​ឲ្យ​ក្រុម​ថៃ ត្រូវ​ឡើង​ទៅ​ជួប​ឥណ្ឌូណេស៊ី នា​វគ្គ​ផ្តាច់ព្រ័ត្រ​ខាង​មុខ។

Chanathip
Chanathip

គ្រាប់​បាល់​ទាំង​ពីរ​គ្រាប់​របស់​ថៃ គឺ​ធ្វើ​បាន​តាំង​ពី​ប្រកួត​ជើង​ទី ១ បញ្ចប់​ទី​ដោយ​ខ្សែ​ប្រយុទ្ធ Chanathip Songkrasin ឬ​ត្រូវ​បាន​បងប្អូន​យើង​ស្គាល់​ជា ‘Messi ថៃ’។ លទ្ធផល​គ្រាប់​បាល់​ដែល​ថៃ​នាំ​មុខ បាន​បន្ត និង​រក្សា​រហូត​ដល់​បញ្ចប់​ការ​ប្រកួត​ជើង​ទី ២។

អ្វី​ដែល​គេ​ចាប់​អារម្មណ៍​ក្នុង​ការ​ប្រកួត គឺ​ការ​ដែល​អ្នកចាត់ការ​ក្រុម​ជម្រើស​ជាតិ​វៀតណាម លោក Park Hang-seo បាន​អង្គុយ​លើ​កៅអី​មិន​សុខ​តាំង​ពី​ប្រកួត​ជើង​ដំបូង ហើយ​ក៏​ងើប​មក​បង្ហាញ​ការ​មិន​ពេញ​ចិត្ត និង​ស្រែ.ក​បញ្ជា​កូន​ក្រុម ឲ្យ​មាន​ការ​កែតម្រូវ​ជា​បន្តបន្ទាប់​ផង​ដែរ។ យ៉ាង​ណា​ជុំវិញ​សកម្មភាព​របស់​អ្នកចាត់ការ​សញ្ជាតិ​កូរ៉េ​ខាង​ត្បូង ចុង​ក្រោយ​ក៏​ត្រូវ​បាន Chanathip យក​ទៅ​បង្ហោះ​ក្នុង​វីដេអូ​មួយ ជា​អត្ថន័យ​ឌឺ.ដង​ទៅ​វិញ។

រូបភាព៖ Facebook

គណនី​ផ្លូវការ​ដែល​មាន​សញ្ញា​គ្រីស​របស់ ‘Messi ថៃ’ បាន​ធ្វើ​ការ​បង្ហោះ​វីដេអូ នៃ​សកម្មភាព​ត.វ៉ា​របស់​លោក Park ​ក៏​ដូច​ជា​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ចំណាត់ការ​អាជ្ញាកណ្តាល​លើ​ទីលាន អម​នឹង​ Caption ដែល​សរសេរ​ជា​ភាសា​អង់គ្លេស​ថា <Bye Bye> ឬ​មាន​ន័យ​ថា លា ទៅ​កាន់​វៀតណាម។ ចុចត្រង់នេះ ដើម្បីទស្សនាវីដេអូ (រក្សាសិទ្ធនៃម្ចាស់វីដេអូដើម)

ប្រភព៖ Facebook​

អានអត្ថបទបន្ទាប់៖ “Messi មាន​ចំណុច​នេះ ដែល​គ្មាន​នរណា​មាន​ដូច តែ Ronaldo គេ​អាច​ធ្វើ​បាន​គ្រប់​យ៉ាង” – Pique

Gerard Pique មុន​ផ្ទេរ​ទៅ​ក្លឹប Barcelona គេ​ក៏​ធ្លាប់​ជា​អតីត​កីឡាករ​នៅ​ក្លឹប Man Utd រួម​ជើង​ជាមួយ Cristiano Ronaldo ផង​ដែរ តែ​គ្រាន់​ថា ពេលវេលា​សហការ​ជាមួយ Lionel Messi គឺ​ច្រើន​ជាង។ យ៉ាង​ណា​ កីឡាករ​អេស្ប៉ាញ​ក៏​បាន​បញ្ចប់​ការ​ប្រៀបធៀប​ថា​នរណា​ល្អ​បំផុត​រវាង​អ្នក​ទាំង​ពីរ ពោល​គឺ​ឈរ​នៅ​ចំណុច​កណ្តាល​ ជុំវិញ​ចម្លើយ​នៃ​ការ​បកស្រាយ។

Pique/Ronaldo/Messi

ប្រាប់​ប៉ុស្តិ៍ BT Sport ខ្សែ​ការពារ​របស់​អ្នក​មាន​បុណ្យ បាន​និយាយ​ថា៖ “ខ្ញុំ​គិត​ថា​ទាំង​ Messi និង Ronaldo គឺ​សុទ្ធ​តែ​អស្ចារ្យ​ដូច​គ្នា ដោយ​នេះ​យើង​កំពុង​និយាយ​អំពី​កីឡាករ​ល្អ​បំផុត​ទាំង ២ រូប មិន​ត្រឹម​តែ​ពិភពលោក​ទេ គឺ​ក្នុង​ប្រវត្តិសាស្រ្ត​កីឡា​ទាំង​មូល”។

លោក​បន្ត៖ “ខ្ញុំ​តែងតែ​និយាយ​ថា Messi មាន​ទេពកោសល្យ​ដែល​គ្មាន​នរណា​មាន​ដូច ដោយ​នៅ​ពេល​គេ​មាន​បាល់​ជាប់​នឹង​ជើង ​ល្បឿន​របស់​គេ​គឺ​អាច​គ្រប់គ្រង​បាល់​បាន​ល្អ​ណាស់ និយាយ​ទៅ​បាល់​មិន​ដែល​នៅ​ឆ្ងាយ​ពី​ជើង​របស់​គេ ​ហួស​ពី ២ ម៉ែត្រ​នោះ​ទេ ដោយ​វា​តែងតែ​នៅ​ក្បែរ​គេ​ជានិច្ច ហើយ​ក៏​ពិបាក​នឹង​តាម​ប្រដេ.ញ​ឬ​ដណ្តើម​យក​បាល់​ពី​គេ​មក​វិញ​ដែរ ជា​រួម​ទៅ​ ខ្ញុំ​មិន​ធ្លាប់​ឃើញ​កីឡាករ​ណា​មាន​ចំណុច​បែប​ហ្នឹង​ដូច​ជា Messi ទេ”។

Messi/Ronaldo
Messi

លោក​បន្ត៖ “Cristiano Ronaldo ​វិញ គេ​ជា​កីឡាករ​គ្រប់​លក្ខណៈ ខ្ពស់ រឹងមាំ គេ​អាច​ធ្វើ​បាន​គ្រប់​យ៉ាង គេ​អាច​ប្រើប្រាស់​ក្បាល​តែត​បញ្ចូល​ទី គេ​អាច​ស៊ុត​ Free-Kick ប៉េណាល់ទី និង​លេង​មួយ​ទល់​មួយ​បាន​ល្អ​គ្រប់​សព្វ ហើយ​សម្រាប់​ខ្ញុំ Messi មិនមែន​ជា​មនុស្ស​ទេ តែ Cristiano គឺ​ជា​កំពូល​មនុស្ស​ដែល​ល្អ​ដាច់​គេ”៕

ប្រភព៖ SportBible