(វីដេអូ) ទើប​ជួប​មួយ​ទេ​ក្នុង​លោក! កីឡាករ​ដែល​ស៊ី​ម៉ោង​បំផុត ទម្រាំ​បាន​ស៊ុត​ប៉េណាល់ទី​ចេញ​ពី​ជើង

យើង​ធ្លាប់​តែ​ឃើញ Paul Pogba ជា​កីឡាករ​ដែល​មាន​ទម្លាប់​ស៊ុត​ប៉េណាល់ទី ឬ​បាល់​ពិន័យ ១១ ម៉ែត្រ​នៅ Premier League ដែល​ប្រើ​ពេលវេលា​យូរ តែ​ប្រហែល​អ្នក​មិន​បាន​ដឹង​នោះ​ទេ ថា​នៅ​មាន​កីឡាករ​ដទៃ មាន​ទម្លាប់​ប្រើ​ពេល ឬ​ស៊ី​ម៉ោង​លើស​ពី​នោះ​ទៅ​ទៀត។

CamboTrends នាំ​អារម្មណ៍​មិត្ត​អ្នក​អាន មក​ជួប​យុវជន​ក្លឹប Ryutso Keizai Ogashi នៃ​ប្រទេស​ជប៉ុន ដែល​បាន​បង្កើត​រឿងរ៉ាវ​ភ្ញាក់ផ្អើល ពេល​ស៊ុត​ប៉េណាល់ទី​ទល់​ក្លឹប Kindai Wakayama។ តាម​រយៈ​វីដេអូ​បង្ហាញ កីឡាករ​រូប​នោះ ប្រើប្រាស់​ពេល​ដល់​ទៅ​ ៣០ វិនាទី​ ក្រោយ​អាជ្ញាកណ្តាល​ផ្លុំ​កញ្ចែ ដោយ​គេ​រត់​ពី​ក្រៅ​ប្រអប់​សន្សឹមៗ ដូច​ជា Slow motion ទម្រាំ​បាន​មក​ស៊ុត​បាល់​ចេញ​ពី​ជើង តែ​យ៉ាង​ណា​លទ្ធផល គឺ​បាល់​ចូល​ទី។ ចុះ​បើ​បាល់​មិន​ចូល​ទី​វិញ តើ​នឹង​ខ្មា.ស​គេ​ប៉ុណ្ណា​ទៅ?

ទស្សនា​វីដេអូ​ខាង​ក្រោម៖

ប្រភព៖ Twitter

អានអត្ថបទបន្ទាប់៖ ​អ្នក​គាំទ្រ​អ.ន់​ចិត្ត​មិន​ស្ទើរ! Lukaku ប្រាប់​ក្លឹប​ដែល​ចង់​ទៅ​ចូលរួម តែ Chelsea ​ត្រឹម​ជា​ជម្រើស​ទី ៤

ខ្សែ​ប្រយុទ្ធ​កណ្ដាល Romelu Lukaku មុន​ផ្ទេរ​ទៅ​ក្លឹប​តោ​ខៀវ Chelsea កាល​នៅ​ឈរ​ជើង​ឲ្យ​ក្លឹប Inter Milan លោក​បាន​ទម្លាយ​ថា អារម្មណ៍​ពេល​នោះ គឺ​មិន​បាន​គិត​ដល់​ក្លឹប​អង់គ្លេស​នោះ​ទេ ពោល​ពួក​គេ​ត្រឹម​តែ​ជា​ជម្រើស​ទី ៤ ប៉ុណ្ណោះ។

Lukaku

គួរ​ឲ្យ​ដឹង​ដែរ​ថា បុរស​វ័យ ២៨ ឆ្នាំ បាន​ផ្ទេរ​ចេញ​ពី​ក្លឹប​ Inter Milan ទៅ​ក្លឹប Chelsea នៅ​តម្លៃ​ផ្ទេរ ១១៥ លាន​អឺរ៉ូ កាល​ពី​រដូវ​ក្តៅ។ សរុប​ស្ថិតិ​បង្ហាញ​ខ្លួន ១៨ ប្រកួត គេ​រក​បាន ៧ គ្រាប់​និង Assist ២ លើក។

យ៉ាង​ណា​នៅ​បទសម្ភាសន៍​ជាមួយ Sky Italia កន្លង​ទៅ កីឡាករ​បែលហ្សិក​និយាយ៖ “រដូវ​ក្តៅ​កន្លង​ទៅ ខ្ញុំ​បាន​ទៅ​និយាយ​ជាមួយ​ថ្នាក់​លើ​ក្លឹប Inter អំពី​ការ​ចង់​បន្ត​កុងត្រា​ថ្មី ដោយ​ខ្ញុំ​ថា​ខ្ញុំ​អាយុ ២៨ ឆ្នាំ​ហើយ ខ្ញុំ​ចង់​បន្ត​កុងត្រា​ថ្មី ឈរ​ជើង​នៅ​អ៊ីតាលី​ដល់​ចប់​អាជីព តែ​ប្រហែល​ដោយសារ​បញ្ហា​ហិរញ្ញវត្ថុ ដូច្នេះ​វា​ពិត​ជា​ពិបាក​នឹង​ទទួល​យក​បាន”។

Bayern/Real

លោក​បន្ត​ថា៖ “ហើយ​មាន​ក្លឹប​ ៣ នៅ​កម្រិត​កំពូល ដូច​ជា Barcelona, Real Madrid, Bayern Munich ជា​ក្លឹប​ក្នុង​ក្តីស្រមៃ​របស់​កីឡាករ​ទាំង​អស់​ដោយ​វា​ជា​ការ​ពិត ហើយ​ខ្ញុំ​ក៏​គិត​ចង់​ទៅ​មួយ​ក្នុង​ចំណោម​ក្លឹប​ទាំង​នោះ​ដែរ បន្ទាប់​ពី Inter តែ​វា​មិន​អាច​ធ្វើ​ទៅ​បាន ហើយ​ដល់​ពេល Chelsea មក​ទាក់ទង​ខ្ញុំ ខ្ញុំ​ក៏​ស្រមៃ​ពី​ខ្លួន​ឯង​ក្នុង​ការ​លេង​ជាមួយ Chelsea តែ​ម្តង​ទៅ”។

Lukaku

ជុំវិញ​ការ​លើក​ឡើង​នេះ ក៏​ហាក់​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ក្លឹប​ Chelsea មាន​ការ​អ.ន់​ចិត្ត​ជា​ខ្លាំង ព្រោះ​អី​គិត​ថា Lukaku គេ​មិន​ចង់​ជា​ផ្ទេរ​មក​ក្លឹប​នៅ​អង់គ្លេស​មួយ​នេះ​ប៉ុន្មាន​ទេ។ មួយ​ផ្សេង​ទៀត​ គេ​គួរ​តែ​គិត​ថា Chelsea ជា​ក្លឹប​យក្ស ព្រោះ​អី​បច្ចុប្បន្ន​ទាំង​ប្រព័ន្ធ​លេង ទាំង​ការ​ចំណាយ គឺ​ក្លឹប​ដឹកនាំ​ដោយ​សេដ្ឋី​រុស្សី មិន​ចាញ់​ក្លឹប​យក្ស​ផ្សេង​ឯ​ទៀត​ឡើយ៕

ប្រភព៖ Sky Italia