គ្រូធំ ក្លឹបនៅ PL មួយ ហៅ Ronaldo ទៅចូលរួម ប្រសិនជាមិនសប្បាយចិត្តនៅ Man Utd

នៅ​វេលា​ម៉ោង ១២:៣០ នាទី​ទាប​ភ្លឺ ពាក់​កណ្តាល​សប្តាហ៍​ខាង​មុខ​នេះ ក្លឹប​បិសាច​ក្រហម Man Utd នឹង​ត្រូវ​បើក​កីឡដ្ឋាន​ស្វាគមន៍​ក្លឹប Wolves ជា​ប្រកួត​ជុំ​ទី ១៩ ​នៅ​ក្របខ័ណ្ឌ Premier League។ មុន​ដល់​ការ​ប្រកួត អ្នកចាត់ការ​ក្រុម​ភ្ញៀវ​លោក Bruno Lage បាន​កោត​សរសើរ​មិន​ដាច់​ពី​មាត់ ដែល​ទេពកោសល្យ​របស់​ខ្ញី​ចាស់​វ័យ ៣៦ ឆ្នាំ។

Bruno Lage

Bruno និយាយ​ទាំង​ញញឹម​ថា៖ “ប្រសិន​ក្លឹប​ [Man Utd] មិន​រីករាយ​ជាមួយ​ Ronaldo នោះ​ខ្ញុំ​មាន​កន្លែង [Wolves] សម្រាប់​ឲ្យ​គេ តែ​យ៉ាង​ណា​ខ្ញុំ​ដឹង ពួក​គេ​ទំនង​ជា​រីករាយ​ជាមួយ​វត្តមាន​គេ​ខ្លាំង​ណាស់”។

លោក​បន្ត៖ “ព្រោះ​យើង​មើល​ទៅ​កីឡាករ​ដូច​ជា​គេ អាច​ផ្តល់​រឿង​ជា​ច្រើន​ដល់​ក្រុម កីឡាករ​ដែល​អាច​រក​បាន​គ្រាប់​បាល់ ហើយ​ក៏​ពិបាក​នឹង​ជឿ​ថា គេ​មាន​វ័យ ៣៦ ឆ្នាំ​នោះ​ដែរ ដោយ​នេះ Ronaldo ស្ថិត​នៅ​កម្រិត​បែប​ហ្នឹង​តាំង​ពី​ក្មេង គេ​ដូច​ជា​ម៉ាស៊ីន គេ​តែងតែ​ចង់​រក​គ្រាប់​បាល់​ជានិច្ច ដូច្នេះ​ខ្ញុំ​គិត​ថា​ក្លឹប​ទាំង​អស់​ក្នុង​លោក នឹង​ស្វាគមន៍​វត្តមាន​របស់​គេ”។

Ronaldo
Lage/Ronaldo

គួរ​រំឭក​ដែរ​ថា ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ព័រទុយហ្គាល់​នៅ​រដូវ​កាល ២០២១/២២ ជាមួយ​ការ​បង្ហាញ​ខ្លួន​សរុប​ឲ្យ Man Utd ២០ ប្រកួត លោក​រក​បាន ១៤ គ្រាប់​និង Assist ៣ លើក។ នៅ​ក្របខ័ណ្ឌ UCL នា​ពេល​ខាង​មុខ Ronaldo ក៏​ត្រៀម​នឹង​ប៉ះ​សត្រូ.វ​ចាស់ ក្លឹប Atletico Madrid ផង​ដែរ៕

ប្រភព៖ AF

អានអត្ថបទបន្ទាប់៖ ​អ្នក​គាំទ្រ​អ.ន់​ចិត្ត​មិន​ស្ទើរ! Lukaku ប្រាប់​ក្លឹប​ដែល​ចង់​ទៅ​ចូលរួម តែ Chelsea ​ត្រឹម​ជា​ជម្រើស​ទី ៤

ខ្សែ​ប្រយុទ្ធ​កណ្ដាល Romelu Lukaku មុន​ផ្ទេរ​ទៅ​ក្លឹប​តោ​ខៀវ Chelsea កាល​នៅ​ឈរ​ជើង​ឲ្យ​ក្លឹប Inter Milan លោក​បាន​ទម្លាយ​ថា អារម្មណ៍​ពេល​នោះ គឺ​មិន​បាន​គិត​ដល់​ក្លឹប​អង់គ្លេស​នោះ​ទេ ពោល​ពួក​គេ​ត្រឹម​តែ​ជា​ជម្រើស​ទី ៤ ប៉ុណ្ណោះ។

Lukaku

គួរ​ឲ្យ​ដឹង​ដែរ​ថា បុរស​វ័យ ២៨ ឆ្នាំ បាន​ផ្ទេរ​ចេញ​ពី​ក្លឹប​ Inter Milan ទៅ​ក្លឹប Chelsea នៅ​តម្លៃ​ផ្ទេរ ១១៥ លាន​អឺរ៉ូ កាល​ពី​រដូវ​ក្តៅ។ សរុប​ស្ថិតិ​បង្ហាញ​ខ្លួន ១៨ ប្រកួត គេ​រក​បាន ៧ គ្រាប់​និង Assist ២ លើក។

យ៉ាង​ណា​នៅ​បទសម្ភាសន៍​ជាមួយ Sky Italia កន្លង​ទៅ កីឡាករ​បែលហ្សិក​និយាយ៖ “រដូវ​ក្តៅ​កន្លង​ទៅ ខ្ញុំ​បាន​ទៅ​និយាយ​ជាមួយ​ថ្នាក់​លើ​ក្លឹប Inter អំពី​ការ​ចង់​បន្ត​កុងត្រា​ថ្មី ដោយ​ខ្ញុំ​ថា​ខ្ញុំ​អាយុ ២៨ ឆ្នាំ​ហើយ ខ្ញុំ​ចង់​បន្ត​កុងត្រា​ថ្មី ឈរ​ជើង​នៅ​អ៊ីតាលី​ដល់​ចប់​អាជីព តែ​ប្រហែល​ដោយសារ​បញ្ហា​ហិរញ្ញវត្ថុ ដូច្នេះ​វា​ពិត​ជា​ពិបាក​នឹង​ទទួល​យក​បាន”។

Bayern/Real

លោក​បន្ត​ថា៖ “ហើយ​មាន​ក្លឹប​ ៣ នៅ​កម្រិត​កំពូល ដូច​ជា Barcelona, Real Madrid, Bayern Munich ជា​ក្លឹប​ក្នុង​ក្តីស្រមៃ​របស់​កីឡាករ​ទាំង​អស់​ដោយ​វា​ជា​ការ​ពិត ហើយ​ខ្ញុំ​ក៏​គិត​ចង់​ទៅ​មួយ​ក្នុង​ចំណោម​ក្លឹប​ទាំង​នោះ​ដែរ បន្ទាប់​ពី Inter តែ​វា​មិន​អាច​ធ្វើ​ទៅ​បាន ហើយ​ដល់​ពេល Chelsea មក​ទាក់ទង​ខ្ញុំ ខ្ញុំ​ក៏​ស្រមៃ​ពី​ខ្លួន​ឯង​ក្នុង​ការ​លេង​ជាមួយ Chelsea តែ​ម្តង​ទៅ”។

Lukaku

ជុំវិញ​ការ​លើក​ឡើង​នេះ ក៏​ហាក់​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ក្លឹប​ Chelsea មាន​ការ​អ.ន់​ចិត្ត​ជា​ខ្លាំង ព្រោះ​អី​គិត​ថា Lukaku គេ​មិន​ចង់​ជា​ផ្ទេរ​មក​ក្លឹប​នៅ​អង់គ្លេស​មួយ​នេះ​ប៉ុន្មាន​ទេ។ មួយ​ផ្សេង​ទៀត​ គេ​គួរ​តែ​គិត​ថា Chelsea ជា​ក្លឹប​យក្ស ព្រោះ​អី​បច្ចុប្បន្ន​ទាំង​ប្រព័ន្ធ​លេង ទាំង​ការ​ចំណាយ គឺ​ក្លឹប​ដឹកនាំ​ដោយ​សេដ្ឋី​រុស្សី មិន​ចាញ់​ក្លឹប​យក្ស​ផ្សេង​ឯ​ទៀត​ឡើយ៕

ប្រភព៖ Sky Italia