​អ្នក​គាំទ្រ​អ.ន់​ចិត្ត​មិន​ស្ទើរ! Lukaku ប្រាប់​ក្លឹប​ដែល​ចង់​ទៅ​ចូលរួម តែ Chelsea ​ត្រឹម​ជា​ជម្រើស​ទី ៤

ខ្សែ​ប្រយុទ្ធ​កណ្ដាល Romelu Lukaku មុន​ផ្ទេរ​ទៅ​ក្លឹប​តោ​ខៀវ Chelsea កាល​នៅ​ឈរ​ជើង​ឲ្យ​ក្លឹប Inter Milan លោក​បាន​ទម្លាយ​ថា អារម្មណ៍​ពេល​នោះ គឺ​មិន​បាន​គិត​ដល់​ក្លឹប​អង់គ្លេស​នោះ​ទេ ពោល​ពួក​គេ​ត្រឹម​តែ​ជា​ជម្រើស​ទី ៤ ប៉ុណ្ណោះ។

Lukaku

គួរ​ឲ្យ​ដឹង​ដែរ​ថា បុរស​វ័យ ២៨ ឆ្នាំ បាន​ផ្ទេរ​ចេញ​ពី​ក្លឹប​ Inter Milan ទៅ​ក្លឹប Chelsea នៅ​តម្លៃ​ផ្ទេរ ១១៥ លាន​អឺរ៉ូ កាល​ពី​រដូវ​ក្តៅ។ សរុប​ស្ថិតិ​បង្ហាញ​ខ្លួន ១៨ ប្រកួត គេ​រក​បាន ៧ គ្រាប់​និង Assist ២ លើក។

យ៉ាង​ណា​នៅ​បទសម្ភាសន៍​ជាមួយ Sky Italia កន្លង​ទៅ កីឡាករ​បែលហ្សិក​និយាយ៖ “រដូវ​ក្តៅ​កន្លង​ទៅ ខ្ញុំ​បាន​ទៅ​និយាយ​ជាមួយ​ថ្នាក់​លើ​ក្លឹប Inter អំពី​ការ​ចង់​បន្ត​កុងត្រា​ថ្មី ដោយ​ខ្ញុំ​ថា​ខ្ញុំ​អាយុ ២៨ ឆ្នាំ​ហើយ ខ្ញុំ​ចង់​បន្ត​កុងត្រា​ថ្មី ឈរ​ជើង​នៅ​អ៊ីតាលី​ដល់​ចប់​អាជីព តែ​ប្រហែល​ដោយសារ​បញ្ហា​ហិរញ្ញវត្ថុ ដូច្នេះ​វា​ពិត​ជា​ពិបាក​នឹង​ទទួល​យក​បាន”។

Bayern/Real

លោក​បន្ត​ថា៖ “ហើយ​មាន​ក្លឹប​ ៣ នៅ​កម្រិត​កំពូល ដូច​ជា Barcelona, Real Madrid, Bayern Munich ជា​ក្លឹប​ក្នុង​ក្តីស្រមៃ​របស់​កីឡាករ​ទាំង​អស់​ដោយ​វា​ជា​ការ​ពិត ហើយ​ខ្ញុំ​ក៏​គិត​ចង់​ទៅ​មួយ​ក្នុង​ចំណោម​ក្លឹប​ទាំង​នោះ​ដែរ បន្ទាប់​ពី Inter តែ​វា​មិន​អាច​ធ្វើ​ទៅ​បាន ហើយ​ដល់​ពេល Chelsea មក​ទាក់ទង​ខ្ញុំ ខ្ញុំ​ក៏​ស្រមៃ​ពី​ខ្លួន​ឯង​ក្នុង​ការ​លេង​ជាមួយ Chelsea តែ​ម្តង​ទៅ”។

Lukaku

ជុំវិញ​ការ​លើក​ឡើង​នេះ ក៏​ហាក់​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ក្លឹប​ Chelsea មាន​ការ​អ.ន់​ចិត្ត​ជា​ខ្លាំង ព្រោះ​អី​គិត​ថា Lukaku គេ​មិន​ចង់​ជា​ផ្ទេរ​មក​ក្លឹប​នៅ​អង់គ្លេស​មួយ​នេះ​ប៉ុន្មាន​ទេ។ មួយ​ផ្សេង​ទៀត​ គេ​គួរ​តែ​គិត​ថា Chelsea ជា​ក្លឹប​យក្ស ព្រោះ​អី​បច្ចុប្បន្ន​ទាំង​ប្រព័ន្ធ​លេង ទាំង​ការ​ចំណាយ គឺ​ក្លឹប​ដឹកនាំ​ដោយ​សេដ្ឋី​រុស្សី មិន​ចាញ់​ក្លឹប​យក្ស​ផ្សេង​ឯ​ទៀត​ឡើយ៕

ប្រភព៖ Sky Italia

អានអត្ថបទបន្ទាប់៖ Henry ចុចឈ្មោះតារាឆ្នើម Man Utd ម្នាក់ ដែលធ្វើឲ្យលោកមិនសរសើរមិនបាន ក្រោយយកឈ្នះលើ Burnley

អតីតតារាឆ្នើម លោក Thierry Henry បានជ្រើសរើសយកកីឡាកររបស់ក្រុមបិសាចក្រហម Manchester United ម្នាក់ សម្រាប់ធ្វើការកោតសរសើរ បន្ទាប់ពីក្រុមរបស់លោក Ralf Rangnick បានទទួលជ័យជម្នះទៅលើ Burnley ដោយលទ្ធផល ៣-១ នៅឯទឹកដី Old Trafford ។

Thierry Henry

យ៉ាងណា កីឡាករដែលលោក Henry ផ្តោតខ្លាំងនោះគឺ ខ្សែបម្រើ Scott McTominay បន្ទាប់ពីគេបានជាប់ឈ្មោះជាកីឡាករ Man of the Match នៅក្នុងជ័យជម្នះមួយនេះ បន្ទាប់ពី Man United លេងបានត្រឹមតែស្មើជាមួយ Newcastle United កាលពីប្រកួតមុន ។

Scott McTominay

ហើយមិនតែប៉ុណ្ណោះ ខ្សែបម្រើសញ្ជាតិស្កុតឡេនរូបនេះ ក៏បានរួមចំណែករកគ្រាប់បាល់បញ្ចូលទី សម្រាប់ក្រុម United ខណ:ពីរគ្រាប់ទៀត រកបានដោយខ្សែប្រយុទ្ធ Cristiano Ronaldo និងគ្រាប់បាល់ចូលទីខ្លួនឯងរបស់កីឡាករ Ben Mee។

Scott McTominay

លើសពីនេះ វីរបុរសក្រុមកាំភ្លើងធំ Arsenal លោក Henry បានប្រាប់ទៅកាន់ Amazon Prime ថា ៖​ “​ បុរសដែលតំណាងភាពជោគជ័យនៃការប្រកួតនេះ គឺ McTominay ។គាត់បានបង្ហាញវាយ៉ាងល្អ ទាំងថាមពល ការតាំងចិត្ត ដែលជាអ្វីក្លិបចង់បានពីកីឡាកររបស់ខ្លួន ” ។

លោកបន្តទៀតថា ៖ “អ្នក​តែងតែ​ត្រូវ​បាន​គេ​ប្រៀប​ធៀប​ជាមួយនឹង​កីឡាករពីមុនៗ។ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​ចូល​ចិត្ត​ ​McTominay គឺ​ភាព​ចាស់​ទុំ​របស់​គាត់ ​ទាំង​នៅ​លើ​ទីលាន និង​ក្រៅ​ទីលាន ” ៕

ប្រភព: Metro