គ្រូបង្វឹកម្នាក់ទៀតហើយដែលចែកផ្លូវពីក្រុមជម្រើសជាតិ បន្ទាប់ពីខកចិត្តនៅ AFF Cup

លោក Tan Cheng Hoe បានលាលែងពីតំណែងគ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិ នេះបើតាមការបញ្ជាក់របស់សហព័ន្ធកីឡាបាល់ទាត់ម៉ាឡេស៊ី(FAM) នាថ្ងៃចន្ទ ទី៣ ខែមករា ឆ្នាំ២០២២នេះ។

អគ្គលេខាធិការសហព័ន្ធលោក Saifuddin Abu Bakar និយាយថា លោក Cheng Hoe មានការពិភាក្សាជាមួយថ្នាក់កដឹកនាំរបស់សហព័ន្ធ ចំពោះការលាលែងពីតំណែងនេះ បន្ទាប់ពីម៉ាឡេស៊ី មិនអាចឆ្លងផុតវគ្គចែកពូល ក្នុងព្រឹត្តិការណ៍ AFF Cup 2020។

ម៉ាឡេស៊ី បញ្ចប់វគ្គចែកពូលក្នុងចំណាត់ថ្នាក់លេខ៣ក្នុងតារាងនៃពូល B ដោយឈ្នះ២ប្រកួតនិងចាញ់ពីលើក ខណៈតំណែងជើងឯកបានទៅលើក្រុមជម្រើសជាតិថៃ ដែលយកឈ្នះឥណ្ឌូណេស៊ី ក្នុងវគ្គផ្ដាច់ព្រ័ត្រដោយលទ្ធផលទាំង២ជើង ៦-២។

សូមរំឭកថា ជោគជ័យធំបំផុតរបស់លោក Cheng Hoe គឺបានជួយឱ្យម៉ាឡេស៊ី ឈ្នះមេដាយមាសស៊ីហ្គេម ២០០៩​ ឈ្នះជើងឯក AFF Cup 2010 និងជាជើងឯករង AFF Cup 2018។ លោកជាគ្រូបង្វឹកទី២ដែលចែកផ្លូវគ្នាបន្ទាប់ពីទទួលបានលទ្ធផលមិនល្អនៅ AFF Cup បន្ទាប់ពីលោក Tatsuma Yoshida ដែលត្រូវបានបញ្ចប់តំណែងនៅក្រុមជម្រើសជាតិសិង្ហបុរី៕

អានអត្ថបទបន្ទាប់៖ ក្លិបគូប្រជែ.ងនៅ PL មួយ កំពុងក្លាយជាគោលដៅថ្មីរបស់ Lukaku ក្រោយកើតរឿងចម្រូ.ងចម្រាស់ជាមួយ Chelsea

ខ្សែប្រយុទ្ធ Romelu Lukaku អាចនឹងបង្ខំចិត្តស្វែងរកការផ្ទេរចេញពីក្រុមតោខៀវ Chelsea នៅក្នុងទីផ្សារដោះដូរខែមករានេះ បន្ទាប់ពីរូបគេត្រូវបានក្លិបដាក់ពិន័យ ក្រោយពីផ្តល់បទសម្ភាសន៍ដ៏ចម្រូ.ងចម្រា.ស់មួយ ទាក់ទិននឹងភាពមិនសប្បាយចិត្តរបស់ខ្លួន ជាមួយក្លិបនៅក្របខ័ណ្ឌ Premier League មួយនេះ ។

Romelu Lukaku 

ហើយយ៉ាងណា ជុំវិញបញ្ហាទាំងនេះហើយ ទើបបានជារបាយការណ៍ពី ESPN ថ្មីៗនេះ បានបង្ហាញថា Lukaku អាចនឹងដើរចេញពីទឹកដី Stamford Bridge ដោយកំពុងសម្លឹងឃើញក្លិបគូប្រជែងក្នុងលីគមួយ ថាអាចជាកន្លែងថ្មី ដែលខ្លួននឹងទៅលេងឲ្យជំនួសវិញ ។

Romelu Lukaku

ប៉ុន្តែ ក្រុម Chelsea ទំនងជាមិនអនុញ្ញាតឱ្យ Lukaku ចាកចេញនោះទេ បន្ទាប់ពីពួកគេបានចំណាយទឹកប្រាក់រហូតដល់ ៩៧,៥ លានផោន ដើម្បីទាញយករូបគេចេញពីក្លិប Inter Milan កាលពីទីផ្សាររដូវក្តៅកន្លងទៅ ។

ដោយឡែក បើតាមកាសែតអ៊ីតាលី Gazzetta dello Sport ថ្មីៗនេះ បានលើកឡើងថា ខ្សែប្រយុទ្ធសញ្ជាតិប៊ែលហ្សិក នៅតែចង់ទទួលបានការផ្ទេរចេញ ខណ:ក្លិប Tottenham អាចជាគោលដៅចម្បងសម្រាប់ខ្លួន ដោយសារតែគ្រូបង្វឹក លោក Antonio Conte នៅទីនោះ ។

Romelu Lukaku

គួរឲ្យដឹងថា Lukaku ធ្លាប់ទទួលបានភាពរីកចម្រើនយ៉ាងខ្លាំង ក្រោមការដឹកនាំរបស់ Conte អំឡុងចំណាយពេលជាមួយគ្នា នៅក្លិប Inter Milan ហើយថែមទាំងបានឈ្នះពានរង្វាន់ Serie A រួមគ្នាទៀតផង ៕

ប្រភព: Metro