គ្រូធំ Allegri បញ្ជាក់ច្បាស់ៗថា កីឡាករមួយរូបនេះ នឹងមិនចាកចេញនោះទេ

អ្នកចាត់ការ Massimiliano Allegri បានអះអាងថា ខ្សែប្រយុទ្ធ Alvaro Morata នឹងបន្ដរួមរស់ជាមួយ Juventus ស្របពេលដែលមានលេចលឺចចាមអារ៉ាមថា គេជាកីឡាករគោលដៅចម្បងម្នាក់ដែល Barcelona ចង់បាន។

គ្រូបង្វឹកជនជាតិអ៊ីតាលីរូបនេះ បាននិយាយជាមួយ Morata ចំពោះបំណងដែលលោកចង់ឱ្យខ្សែប្រយុទ្ធអេស្ប៉ាញបន្ដលេងនៅទីក្រុងទូរីន ហើយកីឡាករផ្ទាល់ក៏សប្បាយចិត្តនៅទីនោះដែរ។

នៅក្នុងសន្និសីទសារព័ត៌មាន លោក Allegri បាននិយាយថា៖ “Alvaro គឺជាកីឡាករសំខាន់ម្នាក់ ហើយខ្ញុំរីករាយជាមួយគេ។ ខ្ញុំបាននិយាយជាមួយគេ ហើយបានប្រាប់គេថា គេនឹងមិនចាកចេញឡើយ ទោះបីជាមានចចាមអារ៉ាមក៏ដោយ ដូច្នេះគេរីករាយសម្រាប់រឿងនេះ។ ករណីនេះត្រូវបានបញ្ចប់”។

Morata បានចូលរួម ក្លិបសេះបង្កង់ជាលើកទី២ ដោយកាលពីលើកដំបូងគេលេងឱ្យក្លិបអ៊ីតាលីនេះ ក្នុងចន្លោះឆ្នាំ២០១៤ ដល់ ២០១៦។ គេបានត្រលប់មក Juventus វិញក្នុងឆ្នាំ២០២០ ក្នុងកិច្ចសន្យាខ្ចីជើងពីក្លិប Atletico Madrid ដោយចំណាយទឹកប្រាក់១០លានអឺរ៉ូ៕

ប្រភព៖ Marca

អានអត្ថបទបន្ទាប់៖ ដឹង​មុន​ថា Trippier នឹង​ចាកចេញ ឥឡូវ AT Madrid ក៏​រត់​ទៅ​ចរចា​ប្រធាន​ក្រុម PL រូប​នេះ​ភ្លែត

ក្លឹប​ការពារ​ជើង​ឯក La Liga គឺ Atletico Madrid ត្រូវ​បាន​គេ​រាយការណ៍​ថា ហាក់​ច្បាស់លាស់​នឹង​អនាគត​របស់ Kieran Trippier ហើយ ពោល​គេ​ទំនង​ជា​នឹង​ចាកចេញ នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ ទំនង​ជា​ផ្ទេរ​ទៅ​ក្លឹប Newcastle United។ ក្រោយ​ដឹង​លឺ​រឿងរ៉ាវ​នេះ ក្លឹប​ក៏​ប្រញា.ប់​ទៅ​ចាត់ចែង​យក​អ្នក​ថ្មី ដោយ​ឥឡូវ​កំពុង​ចរចា​ជាមួយ​ភាគី​កីឡាករ​នៅ​ក្លឹប​តោ​ខៀវ Chelsea។

Simeone

នោះ​គឺ​ជា​ប្រធាន​ក្លឹប លេង​តំណែង​ការពារ​ស្លាប Cesar Azpilicueta ដែល​លោក Diego Simeone ជា​អ្នកចាត់ការ ជឿជាក់​ថា គេ​សក្តិសម​បំផុត​នឹង​មក​ជំនួស​តំណែង​របស់ Trippier។​នេះ​បើ​តាម​សារព័ត៌មាន AS បាន​ចុះ​ផ្សាយ។

Simeone ចាប់​ចិត្ត​លើ​គុណភាព​កីឡាករ​វ័យ ៣២ ឆ្នាំ​ជា​ខ្លាំង ដោយ​គេ​អាច​លេង​បាន​ទាំង​តំណែង​ការពារ​ស្លាប​ស្តាំ និង​ការពារ​កណ្តាល ហើយ​ពេលវេលា​របស់​គេ​ជាមួយ​នឹង​ក្លឹប​ម្ចាស់ដី Stamford Bridge ក៏​កៀក​នឹង​ដល់​ផ្លូវ​បំបែក​ផង​ដែរ នៅ​ពេល​ខាង​មុខ ដូច្នេះ​ហើយ​អាច​ចរចា​លក្ខណៈ Pre-Contract ត្រឹម​ខែ​មករា ឆ្នាំ ២០២២ បាន។

T
Trippier
Azpilicueta

រំឭក​ពី​ការ​លេង​របស់ Azpilicueta នៅ​ Chelsea បន្តិច ដោយ​គេ​ឈរ​ជើង​តាំង​ពី​រដូវ​ក្តៅ ឆ្នាំ ២០១២ ពោល​គិត​មក​ទល់​ពេល​នេះ មាន​រយៈ​ពេល ៩ ឆ្នាំ​កន្លះ​ហើយ។ សរុប​ស្ថិតិ​បង្ហាញ​ខ្លួន ប្រធាន​ក្រុម​ខាង​លើ ចូលរួម​លេង ៤៥២ ប្រកួត រក​បាន ១៤ គ្រាប់​និង Assist ៥៦ លើក៕

ប្រភព៖ AS