ដឹង​មុន​ថា Trippier នឹង​ចាកចេញ ឥឡូវ AT Madrid ក៏​រត់​ទៅ​ចរចា​ប្រធាន​ក្រុម PL រូប​នេះ​ភ្លែត

ក្លឹប​ការពារ​ជើង​ឯក La Liga គឺ Atletico Madrid ត្រូវ​បាន​គេ​រាយការណ៍​ថា ហាក់​ច្បាស់លាស់​នឹង​អនាគត​របស់ Kieran Trippier ហើយ ពោល​គេ​ទំនង​ជា​នឹង​ចាកចេញ នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ ទំនង​ជា​ផ្ទេរ​ទៅ​ក្លឹប Newcastle United។ ក្រោយ​ដឹង​លឺ​រឿងរ៉ាវ​នេះ ក្លឹប​ក៏​ប្រញា.ប់​ទៅ​ចាត់ចែង​យក​អ្នក​ថ្មី ដោយ​ឥឡូវ​កំពុង​ចរចា​ជាមួយ​ភាគី​កីឡាករ​នៅ​ក្លឹប​តោ​ខៀវ Chelsea។

Simeone

នោះ​គឺ​ជា​ប្រធាន​ក្លឹប លេង​តំណែង​ការពារ​ស្លាប Cesar Azpilicueta ដែល​លោក Diego Simeone ជា​អ្នកចាត់ការ ជឿជាក់​ថា គេ​សក្តិសម​បំផុត​នឹង​មក​ជំនួស​តំណែង​របស់ Trippier។​នេះ​បើ​តាម​សារព័ត៌មាន AS បាន​ចុះ​ផ្សាយ។

Simeone ចាប់​ចិត្ត​លើ​គុណភាព​កីឡាករ​វ័យ ៣២ ឆ្នាំ​ជា​ខ្លាំង ដោយ​គេ​អាច​លេង​បាន​ទាំង​តំណែង​ការពារ​ស្លាប​ស្តាំ និង​ការពារ​កណ្តាល ហើយ​ពេលវេលា​របស់​គេ​ជាមួយ​នឹង​ក្លឹប​ម្ចាស់ដី Stamford Bridge ក៏​កៀក​នឹង​ដល់​ផ្លូវ​បំបែក​ផង​ដែរ នៅ​ពេល​ខាង​មុខ ដូច្នេះ​ហើយ​អាច​ចរចា​លក្ខណៈ Pre-Contract ត្រឹម​ខែ​មករា ឆ្នាំ ២០២២ បាន។

T
Trippier
Azpilicueta

រំឭក​ពី​ការ​លេង​របស់ Azpilicueta នៅ​ Chelsea បន្តិច ដោយ​គេ​ឈរ​ជើង​តាំង​ពី​រដូវ​ក្តៅ ឆ្នាំ ២០១២ ពោល​គិត​មក​ទល់​ពេល​នេះ មាន​រយៈ​ពេល ៩ ឆ្នាំ​កន្លះ​ហើយ។ សរុប​ស្ថិតិ​បង្ហាញ​ខ្លួន ប្រធាន​ក្រុម​ខាង​លើ ចូលរួម​លេង ៤៥២ ប្រកួត រក​បាន ១៤ គ្រាប់​និង Assist ៥៦ លើក៕

ប្រភព៖ AS

អានអត្ថបទបន្ទាប់៖ ចង់​ដោះស្រាយ​បញ្ហា​ Man Utd គឺ​ត្រូវ​ទៅ​យក​កីឡាករ ២ រូប​នេះ មិនមែន​យក Ronaldo ទេ

បើ​តាម​ការ​យល់​ឃើញ​របស់​អតីត​កីឡាករ​នៅ​ហង្ស​ក្រហម លោក Don Hutchinson បាន​ជឿជាក់​ថា ក្លឹប​ Man Utd ការ​ដែល​នាំ​យក Cristiano Ronaldo កាល​ពី​រដូវ​ក្តៅ​កន្លង​ទៅ មិនមែន​ជា​ដំណោះស្រាយ​នៃ​បញ្ហា​ពិត​ប្រាកដ​នោះ​ទេ ផ្ទុយ​ទៅ​វិញ​គួរ​តែ​សម្លឹង​ការ​នាំ​យក​ខ្សែ​បម្រើ​កំពូល ២ រូប​ឯ​ទៀត​វិញ។

Ronaldo

ជំនួស​ពី​ការ​នាំ​យក​កីឡាករ​ព័រទុយហ្គាល់ ក្លឹប​គួរ​តែ​លៃលក​នាំ​យក​រវាង Jude Bellingham នៃ​ក្លឹប Borussia Dortmund ឬ Declan Rice នៃ​ក្លឹប West Ham United។ បើ​ទោះ​បី Ronaldo ស្ថិតិ​រដូវ​កាល​នេះ បង្ហាញ​ខ្លួន ២១ ប្រកួត រក​បាន ១៤ គ្រាប់ រាប់​ថា​ល្អ​គួរ​សម​ តែ​ទៅ​មើល​ទម្រង់​លេង​របស់​ក្លឹប​ទាំង​មូល នៅ​តែ​មិន​ល្អ ជាក់ស្តែង​ក្រោយ​ស្មើ​ទល់ Newcastle និង​ចាញ់​ Wolves។

ប្រាប់​នៅ​កម្មវិធី​របស់​ប៉ុស្តិ៍ ESPN លោក Hutchinson និយាយ៖ “ខ្ញុំ​គិត​ថា គួរ​តែ​យក​លុយ​ដែល​ចាយ​លើ Ronaldo ទៅ​បន្ថែម​ការ​នាំ​យក Declan Rice ឬ Jude Bellingham ជំនួស​វិញ ព្រោះ​ពួក​គេ​ទើប​ជា​កីឡាករ​ដែល​អាច​មក​ពង្រឹង​ប្រព័ន្ធ​លេង​របស់​ក្លឹប Man Utd ពិត​ប្រាកដ តែ​និយាយ​នេះ មិនមាន​ន័យ​ថា យក Ronaldo ហ្នឹង​ជា​រឿង​ខុស​ទេ ព្រោះ​ក៏​ដោយសារ​គេ​ដែរ ទើប​អាច​ឡើង​មក​ដល់​វគ្គ ១៦ ក្រុម UCL”។

Ronaldo
Rice/Bellingham

យ៉ាង​ណា​លោក​សង្កត់​ធ្ងន់៖ “Rice គេ​អាច​នឹង​ទាមទារ​ឲ្យ​ក្លឹប​ចំណាយ​ច្រើន តែ​យើង​អាច​មាន​វត្តមាន​គេ​រយៈ​ពេល ៨ ទៅ ១០ ឆ្នាំ ចុះ​ជាមួយ Ronaldo តើ​បាន​ប៉ុន្មាន​រដូវ​កាល​ទៀត? ជា​រួម​ទៅ​នេះ​ខុស​ពី Bellingham និង Rice ដែល​អនាគត​គេ​អាច​ក្លាយ​ជា Superstar ប្រចាំ​ក្លឹប​របស់​យើង​បាន”។ គួរ​រំឭក​ដែរ​ថា ទាំង​ហាងឆេង​តម្លៃ​ខ្លួន Rice និងBellingham ​បច្ចុប្បន្ន​គឺ​ថ្លៃ​ល្បាក់​ជិត​រយ​លាន​ផោន​ដូច​គ្នា៕

ប្រភព៖ Sportskeeda