ក្លិបគីឡូ UCL មួយ ធ្លាប់ចែចូវ នាំយក Suarez ចេញពី At Madrid តែត្រូវបដិសេធដោយសមីខ្លួនភ្លាមៗ

កិច្ចសន្យារបស់ខ្សែប្រយុទ្ធ Luis Suarez ជាមួយក្រុម Atletico Madrid នឹងមិនសល់ពេលយូរទៀតនោះទេ ពោលគឺត្រូវផុតសុពលភាព នៅចុងបញ្ចប់រដូវកាលនេះហើយ ខណ:មានក្លិបធំៗជាច្រើន ក៏ធ្លាប់បានទាក់ទងមកកាន់ខ្សែប្រយុទ្ធរូបនេះ រួចហើយផងដែរ ។

Luis Suarez 

ជាក់ស្តែង ខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរូហ្គាយរូបនេះ នឹងក្លាយទៅជាកីឡាករដែលគ្មានតម្លៃខ្លួន នៅពេលទីផ្សារដោះដូររដូវក្តៅមកដល់ ហើយរូបគេក៏កំពុងគិតគូជុំវិញកន្លែងលេងផ្សេងទៀត នៅពេលត្រូវចាកចេញពីទឹកដី Wanda Metropolitano ។

Luis Suarez

ហើយយ៉ាងណា យោងតាមសារព័ត៌មានអ៊ីតាលី Corriere dello Sport បានឱ្យដឹងថាក្លិបសេះបង្កង់ Juventus ធ្លាប់បានទាក់ទងទៅកាន់ Suarez ដើម្បីបញ្ចុះបញ្ចូលរូបគេឲ្យផ្ទេរមកកាន់ក្របខ័ណ្ឌ Serie A ប៉ុន្តែត្រូវបានបដិសេធដោយសមីខ្លួនភ្លាមៗតែម្តង ។

មិនតែប៉ុណ្ណោះ របាយការណ៍ដដែល បានបន្តអះអាងទៀតថា Juventus កំពុងតែព្យាយាមស្វែងរក អ្នកមកជំនួសតំណែងរបស់កីឡាករ Alvaro Morata ដែលនឹងត្រូវវិលត្រលប់ទៅកាន់ប្រទេសអេស្ប៉ាញវិញ នៅលក្ខខណ្ឌខ្ចីជើង ក្នុងទីក្រុង Turin ឈានដល់ទីបញ្ចប់ ។

Luis Suarez

ហើយសម្រាប់ Suarez វាមិនមែនជាលើកទីមួយទេ ដែលរូបគេត្រូវបានភ្ចាប់ទំនាក់ទំនងជាមួយនឹងការផ្ទេរទៅកាន់កីឡដ្ឋាន Allianz ដោយកាលឆ្នាំ ២០២០ កិច្ចព្រមព្រៀងមួយស្ទើតែបានកើតឡើងទៅហើយ ប៉ុន្តែត្រូវបរាជ័យវិញ ដោយសារបញ្ហាចម្រូងចម្រាស់ ទៅលើការផ្លាស់ប្តូរសញ្ជាតិ ៕

ប្រភព: AF

អានអត្ថបទបន្ទាប់៖ [ផ្លូវការ] បើក​ទំព័រ​ខែ​មករា ក្លឹប Man Utd ប្រកាស​ពី​ការ​ចាកចេញ​របស់​កីឡាករ ២ រូប

ទីផ្សារ​ដោះដូរ​ខែ​មករា ទើប​តែ​បើក​ទ្វារ​បាន​ប៉ុន្មាន​ថ្ងៃ មក​មើល​ក្លឹប​អង់គ្លេស Man Utd ក៏​ចាប់​ផ្តើម​សកម្ម​ជា​បណ្តើរៗ​ហើយ ពាក់ព័ន្ធ​នឹង​ការ​ផ្ទេរ​ចេញ​កីឡាករ ហើយ​ឥឡូវ​មាន ២ រូប​ហើយ​ដែល​ក្លឹប​ប្រកាស​កាល​ពី​ពេល​ថ្មីៗ​នេះ។

ទី ១) គឺ​ខ្សែ​ការពារ​ស្លាប​ស្តាំ វ័យ ២០ ឆ្នាំ កីឡាករ Ethan Laird ដែល​គេ​ជា​យុវជន​លេង​ឲ្យ Man Utd U23 ហើយ​ត្រូវ​បាន​ក្លឹប Bournemouth ​ខ្ចី​ជើង​យក​ទៅ​ចូលរួម ដល់​បញ្ចប់​រដូវ​កាល ២០២១/២២។ ទី ២) គឺ​ខ្សែ​ការពារ​កណ្តាល Teden Mengi ដែល​គេ​ក៏​ជា​យុវជន​នៅ U23 ដូច​គ្នា ហើយ​ត្រូវ​បាន​ក្លឹប Birmingham ខ្ចី​ជើង ក្នុង​រយៈ​ពេល ៦ ខែ​ដូច​ជា Ethan អ៊ីចឹង​ដែរ។

Ethan Laird
Teden Mengi

ការ​ចាកចេញ ទំនង​ជា​មិន​ទាន់​បញ្ចប់​ទេ សម្រាប់​ក្លឹប​ម្ចាស់ដី Old Trafford សារ​នេះ ដោយ​ទំនង​ជា​មាន​ច្រើន​បន្ថែម​ទៀត ព្រោះ​អី​យើង​លឺ​ថា អាច​ជា​មាន Anthony Martial, Donny van de Beek, Juan Mata និង​កីឡាករ​មួយ​ចំនួន​ផ្សេង​ទៀត​ជា​ដើម អាច​ផ្ទេរ​ចេញ​នៅ​ខែ​មករា​ផ្ទាល់​តែ​ម្តង ក្រោម​ហេតុផល​ខ្លះ​មិន​សូវ​បាន​ពេលវេលា​ចូល​លេង ខ្លះ​មិន​ពេញ​ចិត្ត​នឹង​ការ​ដឹកនាំ​របស់​អ្នកចាត់ការ​ថ្មី លោក Ralf Rangnick។

ជាមួយ​ការ​នាំ​យក​កីឡាករ​ឯ​ណោះ សម្រាប់​កីឡាករ​ដែល​មាន​តម្លៃ​ថ្លៃ យើង​មិន​ទាន់​លឺ​ច្បាស់​ត្រចៀក​នោះ​ទេ ថា United អាច​នឹង​យក​នរណា ពោល​ខែ​មករា ទំនង​ជា​ផ្អា.ក​ការ​ចាយ​លុយ​ធំ ហើយ​បើ​ចាយ ក៏​ទំនង​ជា​ពង្រឹង​បន្ថែម​នៅ​តំបន់​ប្រយុទ្ធ ឬ​បម្រើ រី​ឯ​ការពារ​ មិន​ទាន់​សម្លឹង​ឃើញ​នរណា​ច្បាស់ការ​ឡើយ៕

ប្រភព៖ Twitter