តារាឆ្នើមរបស់ក្រុម Barca រូបនេះ កំពុងក្លាយជាគោលដៅចម្បងរបស់ PSG ដើម្បីមកជំនួសតំណែង Icardi

ក្លិប Paris Saint-Germain (PSG) ត្រូវបានគេរាយការណ៍ថា កំពុងតែចូលរួមជាមួយ ក្លិបធំៗផ្សេងទៀតដូចជា Barcelona និង Juventus ដើម្បីធ្វើការផ្លាស់ប្តូរខ្សែប្រយុទ្ធកណ្តាលរបស់ពួកគេទៅវិញទៅមក នៅទីផ្សារដោះដូរនេះ ។

Pochettino

ជាក់ស្តែងក្លិប Barcelona ដែលត្រូវបានគេយល់ថា កំពុងចង់ចុះហត្ថលេខាលើខ្សែប្រយុទ្ធ Alvaro Morata របស់ Atletico Madrid ដែលបច្ចុប្បន្នកំពុងខ្ចីជើងនៅ Juventus ហើយទន្ទឹម​នឹង​នេះ ក្រុម​នៅ​ក្រប​ខ័ណ្ឌ Serie A ចង់​ជំនួស​កីឡាករ​អេស្ប៉ាញ​វិញ ដោយ​ខ្សែ​ប្រយុទ្ធ Mauro Icardi របស់ PSG ស្របពេលក្លិបយក្សបារំង ចង់បានខ្សែប្រយុទ្ធ Memphis Depay របស់ Barcelona ដើម្បីបំពេញតំណែងរបស់ Icardi វិញ ។

Mauro Icardi

ហើយយ៉ាងណា បើតាមសារព័ត៌មានអ៊ីតាលី Tuttosport បានរាយការណ៍ថា PSG មាន សង្ឃឹមខ្ពស់ក្នុងការនាំយក Depay មកកាន់ក្របខ័ណ្ឌ Ligue 1 ប្រសិនបើ Juventus អាចចុះហត្ថលេខាលើ Icardi នោះ ។

Depay

ដោយឡែក Barcelona ចង់ចុះហត្ថលេខាលើ Alvaro Morata នៅក្នុងកិច្ចសន្យាខ្ចីជើងរយៈពេលប្រាំមួយខែដំបូង ខណ:ក្លិបយក្សកតាឡាន់ នឹងបន្តទៅលើការទិញផ្តាច់ នៅពេលរដូវទីផ្សាររដូវក្តៅ បើកដំណើរការនៅពេលខាងមុខផងដែរ ។

Alvaro Morata

ហើយម្យ៉ាងវិញទៀត Juventus នឹងអនុញ្ញាតឱ្យ Morata ចាកចេញ ប្រសិនបើពួកគេអាចចុះហត្ថលេខាលើខ្សែប្រយុទ្ធផ្សេងមួយរូបទៀត មកជំនួសតំណែងនេះវិញបាននោះ ។

ប្រភព: Sporskeeda

អានអត្ថបទបន្ទាប់៖ លេចសើចអី! Conte ចុចឈ្មោះកីឡាករ Spurs ដល់ទៅ ៤ រូប ដើម្បីលក់ចេញ នៅទីផ្សារដោះដូរខែនេះ

គ្រូបង្វឹក លោក Antonio Conte គ្រោងនឹងដកកីឡាករមួយចំនួន ចេញពីក្រុម Tottenham Hotspur របស់គាត់ នៅអំឡុងទីផ្សារដោះដូរខែមករានេះ បន្ទាប់ពីបានធ្វើការកំណត់អត្តសញ្ញាណកីឡាករ ដែលគាត់គិតថាមិនល្អគ្រាប់គ្រាន់ សម្រាប់ក្រុមរួចរាល់ហើយ ។

Antonio Conte

ជាក់ស្តែង បើតាមរបាយការណ៍របស់ ESPN បានបង្ហាញយ៉ាងច្បាស់ថា Dele Alli, Matt Doherty, Tanguy Ndombele និង Steven Bergwijn សុទ្ធសឹងតែស្ថិតនៅក្នុងបញ្ជីឈ្មោះ ដែលគ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះ ត្រូវបញ្ចេញ ខណៈកីឡាករ ​Japhet Tanganga និង Giovani Lo Celso កំពុងស្ថិតនៅក្នុងការពិចារណានៅឡើយ។

Dele Alli

វាហាក់ជាការចាប់ផ្តើមដ៏វិជ្ជមានមួយ សម្រាប់ក្រុម Tottenham នៅក្រោមការដឹកនាំរបស់លោក Conte ប៉ុន្តែយ៉ាងណាក៏ដោយ គ្រូបង្វឹករូបនេះ អារម្មណ៍ថាក្រុមគឺចាំបាច់តែត្រូវធ្វើការផ្លាស់ប្តូរសំខាន់ៗ ដើម្បីអាចឈានទៅកាន់តំណែង Top ៤ ឬប្រជែងពានរង្វាន់ Premier League ទៀតផង ។

Tanguy Ndombele

ហើយចំពោះការផ្លាស់ប្តូរនេះដែរ អាចនឹងចាប់ផ្តើមធ្វើឡើង នៅអំឡុងពេលទីផ្សារដោះដូរកីឡាករខែមករានេះ ដោយប្រធានក្លិប លោក Daniel Levy គឺមានឆន្ទៈក្នុងការគាំទ្រចំពោះការសម្រេចចិត្តរបស់លោក Conte រួមទាំងនៅទីផ្សាររដូវក្តៅខាងមុផងដែរ ៕

ប្រភព: Metro